តុលាការក្នុង ប្រទេសឥណ្ឌា ប្រើម្រាមដៃ តេស្តសន្ទះ ព្រហ្មចារីយ៍ ក្រោយពីជនរងគ្រោះ ត្រូវបានគេរំលោភ

ឥណ្ឌា៖ យោងតាមគេហទំព័រ thehealthsite បានចុះផ្សាយថា តុលាការក្នុងប្រទេស ឥណ្ឌាកន្លងមកបានប្រើប្រាស់ម្រាមដៃធ្វើតេស្ត មួយទៅលើបញ្ហាសន្ទះព្រហ្មចារីយ៍ បន្ទាប់ពីជនរងគ្រោះត្រូវបានរំលោភសេពសន្ថវៈ ។ ក៏ប៉ុន្តែការធ្វើតេស្ត ដើម្បីស្វែងយល់រឿងនេះ ត្រូវបានមជ្ឈដ្ឋានជុំវិញ មានការខឹងសម្បារយ៉ាងខ្លាំង  ដោយស្នើសុំឲ្យ លើកយកវិធីផ្សេងៗ មកវិញ។

ដើម្បីធ្វើការបញ្ជាក់ពីការរំលោភផ្លូវភេទ ព្រោះវាបានប៉ះពាល់យ៉ាងខ្លាំង ដល់សិទ្ធិឯកជនរបស់ជនរងគ្រោះ ។ អង្គការឃ្លាំមើលសិទ្ធិមនុស្ស  ក៏បានរិះគន់យ៉ាងខ្លាំងដល់ ការធ្វើតេស្តដ៏ អសីលធម៌ ទៅលើជនរងគ្រោះផងដែរ។

អ្នកជំនាញផ្នែកផ្លូវភេទ បានលើកឡើងថា ការធ្វើតេស្តទាំងនេះ គឺមិនមែនជាការវិនិច្ឆ័យត្រឹមត្រូវ សម្រាប់មើលមនុស្សស្រី នៅព្រហ្មចារីយ៍ ឬអត់នោះទេ  ហើយវាកាន់តែពិបាក  យល់ទៀត ស្របពេលដែលបច្ចេកវិទ្យាកំពុងជឿនលឿន  ដោយអាចវះកាត់ បន្ថែមសន្ទះព្រហ្មចារីយ៍៕

 

តុលាការក្នុង ប្រទេសឥណ្ឌា ប្រើម្រាមដៃ តេស្តសន្ទះ ព្រហ្មចារីយ៍ ក្រោយពីជនរងគ្រោះ ត្រូវបានគេរំលោភ