ព័ត៌មាន​អន្តរជាតិ &raquo សេដ្ឋកិច្ច​សាកល

ហុងកុង ៖ អាជ្ញាធរ​រូបិយប័ណ្ណ​ហុងកុង​ប្រហែលជា​នឹង​បន្ធូរបន្ថយ​លើ​ការ​ទូទាត់​ថ្លៃ​ផ្ទះ​នៅ​ឆ្នាំ​នេះ ប្រសិនបើ​តម្លៃ​នៅ​បន្ត​ធ្លាក់​ចុះ​ទៀត​។ នេះ​បើ​យោង​តាម​អ្នកវិភាគ​អចលនទ្រព្យ​នៃ​ធនាគារ​សហរដ្ឋអាមេរិក ។

ប្រធាន​ផ្នែក​ស្រាវជ្រាវ​នៃ​ធនាគារ​អា​មេ​រិ​ក Merrill Lynch លោក Raymond Ngai បាន​មាន​ប្រសាសន៍​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ទី​១៩ មក​រា ថា ៖ « តម្លៃ​ផ្ទះ​បាន​ធ្លាក់​ចុះ​៨% ចាប់តាំងពី​ខែធ្នូ​មក​ម្ល៉េះ ដែល​ជំរុញ​ឲ្យ​អាជ្ញាធរ​រូបិយប័ណ្ណ​ហុងកុង​អាច​នឹង​បន្ធូរបន្ថយ​លើ​ការ​ទូទាត់​ថ្លៃ​ផ្ទះ » ។

ក្នុង​នោះ​ដែរ អាច​នឹង​មានការ​ធូររលុង​ចំពោះ​វិធានការ​ប្រុង​ប្រយ័ត្ន​នៃ​ម៉ាក្រូសេដ្ឋកិច្ច​លើ​អត្រា​វាយតម្លៃ​អចលនទ្រព្យ ដែល​អាជ្ញាធរ​រូបិយប័ណ្ណ​ចាប់ផ្តើម​អនុវត្ត​ចាប់តាំងពី​ឆ្នាំ​២០០៩ មក ។

ចំណែក​លោក Alfred Lau អ្នកវិភាគ​មក​ពី​ក្រុមហ៊ុន International Holdings Co បាន​ព្យាករ​ថា ៖ « តម្លៃ​ផ្ទះ​អាច​នឹង​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​រហូត​ដល់​៣០% ខណៈ​ដែល​ការ​ផ្គត់ផ្គង់​ផ្ទះ​ថ្មី​បាន​កើនឡើង និង​ការ​ដាក់​សម្ពាធ​លើ​ប្រាក់​ដុល្លារ​ហុងកុង បាន​ធ្វើ​ឲ្យ​អត្រា​ការ​ប្រាក់​កើនឡើង​ក្នុង​រយៈពេល​ខ្លី » ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​រឹត​បន្តឹង​ដោយ​អាជ្ញាធរ​រូបិយប័ណ្ណ​ហុងកុង ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ខែធ្នូ​កាលពី​ឆ្នាំ​មុន គឺជា​ពេល​ដែល​មានការ​កើនឡើង​នៃ​ការ​ទូទាត់​ប្រាក់​តិច​បំផុត​លើ​អចលនទ្រព្យ ដែល​មាន​ទឹកប្រាក់​សរុប​តិច​ជា​៧​លាន​ដុល្លារ​ហុងកុង (១,២៨​លាន​ដុល្លារ​អា​មេ​រិ​ក​) ឬ​ស្មើនឹង​៣០% ។ ជាង​នេះ​ទៀត អាជ្ញាធរ​តម្រូវ​ឲ្យ​អ្នកទិញ​ផ្ទះ​មាន​តម្លៃ​ច្រើន​ជាង​១០​លាន​ដុល្លារ​ហុងកុង ដែល​ចុះ​មក​ត្រឹម​៥០% និង ឡើង​ត្រឹម​អត្រា​៤០% ។

លោក Raymond Ngai លើក​ឡើង​ថា ៖ « ខ្ញុំ​គិត​ថា វា​មិន​ចាំបាច់​ឡើយ ដែល​យើង​ត្រូវ​បង់ប្រាក់​ទូទាត់​ពី​៤០% ទៅ​៥០% ប្រសិនបើ​តម្លៃ​ផ្ទះ​ត្រូវ​បាន​កែតម្រូវ​ពី​១០% ទៅ​១៥%​។ ធនាគារ គឺជា​កន្លែង​ដែល​មាន​សុវត្ថិភាព​បំផុត​លើ​ការ​វាយតម្លៃ​កម្ចី​ឥណទាន ។ ការ​ព្យាករ​លើ​ការ​ទូទាត់​នេះ អាច​នឹង​ធ្លាក់​ចុះ​ពី​៣០% ទៅ ៤០% » ។

ទន្ទឹម​នឹង​នេះ​ដែរ អន្តរ​ធនាគារ​ហុងកុង រយៈពេល​មួយ​ខែ​បាន​ផ្តល់​អត្រា​ការ​ប្រាក់​ក្នុង​រយៈពេល​៣​ឆ្នាំ​ជាប់​ៗ​គ្នា​ស្មើនឹង​អត្រា​០,២៧% កាលពី​ថ្ងៃ​អង្គារ​នេះ មាន​ន័យ​ថា ការ​ខ្ចី​លើ​ការ​ទិញ​ផ្ទះ​កាន់តែ​ខ្ពស់ នោះ​ការ​បញ្ចាំ​៨០% នៅ​ក្នុង​ទីក្រុង​ហុងកុង នឹង​ផ្តល់​ជូន​អត្រា​ការ​ប្រាក់​ដោយ​អន្តរ​ធនាគារ​ហុងកុង ។

លោក Raymond Ngai បន្ថែម​ថា ៖ « វិធានការ​ផ្សេង​ទៀត​ដូច​ជា ការ​គ្រប់គ្រង​តម្រូវការ ដោយ​បន្ថែម​ពន្ធ​២៣%​ទៀត​ទៅ​លើ​ការ​ទិញ​អា​ផាត​មិន ដែល​ប្រណីត​ៗ​ដោយ​ជនបរទេស​នៅ​ទីកន្លែង​មួយ​ចំនួន » ៕