Lee Min Ho ​កំពុង​ពិចារណា​ចូល​សម្ដែង​រឿង​ភាគ​មនោសញ្ចេតនា​ថ្មី


Lee Min Ho ​កំពុង​ពិចារណា​ចូល​សម្ដែង​រឿង​ភាគ​មនោសញ្ចេតនា​ថ្មី

តារា​សម្ដែង​ប្រុស​សំបូរ​ស្នេហ៍ Lee Min Ho ​ដែល​ខកខាន​មិន​ចូល​សម្ដែង​ក្នុង​ខ្សែ​ភាពយន្ដ​ភាគ​ប៉ុន្មាន​ឆ្នាំ​មក​នេះ កំពុង​តែ​ពិចារណា​ក្នុង​ការ​វិល​ត្រលប់​មក​សម្ដែង​រឿង​ថ្មី​ម្ដង​ទៀត​ហើយ ដែល​សាច់​រឿង​ថ្មី​នេះ​មិន​ចាញ់​រឿង Heirs ​ប៉ុន្មាន​នោះ​ទេ។

 

Lee Min Ho ​កំពុង​ពិចារណា​ចូល​សម្ដែង​រឿង​ភាគ​មនោសញ្ចេតនា​ថ្មី

រឿង​ភាគ​ចុង​ក្រោយ​របស់ Min Ho ​គឺ​រឿង Heirs ​ដែល​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន​ដោយសារ​តែ​សាច់​រឿង​មួយ​នេះ មាន​ការ​ដាក់​មនោសញ្ចេតនា​ខ្លាំង ក៏​ដូចជា​ឆ្លុះ​បញ្ចាំង​ពី​រឿង​រ៉ាវ​ពិត​នៅ​ក្នុង​សង្គម​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង។ ដូច្នេះ​ហើយ ​ទើប​មាន​ផលិត​កម្ម​ជា​ច្រើន​បាន​ទាក់ទង​ទៅ តារា​ប្រុស​រូប​សង្ហា​មួយ​នេះ​ឱ្យ​ចូល​សម្ដែង​ក្នុង​ខ្សែ​ភាពយន្ត​ថ្មី​មួយ​ទៀត ដែល​រំពឹង​ថា​នឹង​ទទួល​បាន​ការ​គាំទ្រ​ដូច​រឿង​មុន​ៗ​ដែរ។

 

ផលិត​កម្ម Starhaus Entertainment ​បាន​បញ្ជាក់​ថា​រឿង​ថ្មី​នោះ ​មាន​លក្ខណៈ​កំប្លែង ​ហើយ​រ៉ូមែនទិក​ទៀត​ផង ដែល​និពន្ធ​ឡើង​ដោយ​អ្នក​ស្រី Park Ji Eun ។ យ៉ាង​ណា​មិញ ​តារា​ប្រុស Min Ho ​កំពុង​តែ​ធ្វើ​ការ​ពិចារណា​នៅ​ឡើយ តែ​ខាង​ផលិត​រំពឹង​ថា​នឹង​បាន​ចម្លើយ​យល់​ព្រម​ក្នុង​ពេល​ខាង​មុខ​នេះ។

 

Min Ho ​ជា​តារា​ប្រុស​កូរ៉េ​ដែល​មាន​ប្រជាប្រិយ​ភាព​តាម​រយៈ​ខ្សែ​ភាពយន្ដ​ល្បី​ៗ​ជា​ច្រើន​ដូចជា City Hunter ​និង​រឿង Heirs ​ជា​ដើម ហើយ​តាម​រយៈ​រឿង​នេះ​ហើយ ក៏​អ្នក​គាំទ្រ​នៅ​កម្ពុជា​ស្គាល់​តារា​រូប​នេះ​កាន់​តែ​ច្បាស់​ដែរ៕

 

ប្រែ​សម្រួល៖ មុន្នី រម្យ
ប្រភព៖ dramafever