រក​ឃើញ​បំណែក​យន្តហោះ​នៅ​ឆ្នេរ​សមុទ្រ​ថៃ សង្ស័យ​ថា​ជា​ MH370

រក​ឃើញ​បំណែក​យន្តហោះ​នៅ​ឆ្នេរ​សមុទ្រ​ថៃ សង្ស័យ​ថា​ជា​ MH370

​បំណែក​នៃ​លោហធាតុ​ដ៏​ធំ​ និង​កោង​មួយ​ ត្រូវ​បាន​គេ​សង្ស័យ​ថា​ជា​បំណែក​យន្តហោះ​ ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ឆ្នេរ​សមុទ្រ​ក្នុង​ខេត្ត Nakhon Si Thammarat ភាគ​ខាង​ត្បូង​ប្រទេស​ថៃ។

 

រក​ឃើញ​បំណែក​យន្តហោះ​នៅ​ឆ្នេរ​សមុទ្រ​ថៃ សង្ស័យ​ថា​ជា​ MH370

 

មាន​ការ​សន្និដ្ឋាន​នៅ​ក្នុង​បណ្ដាញ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ថា​នេះ​អាច​ជា​បំណែក​នៃ​យន្តហោះ​ម៉ាឡេស៊ី MH370 ដែល​បាន​បាត់​ខ្លួន​តាំង​ពី​ខែ​មិនា ឆ្នាំ​២០១៤។

 

ក្រុម​អ្នក​​ភូមិ​បាន​រក​ឃើញ​បំណែក​នេះ ហើយ​បាន​រាយការណ៍​ទៅ​កាន់​អាជ្ញាធរ​​ដើម្បី​កំណត់​ថា​វា​ជា​អ្វី​ឲ្យ​ប្រាកដ។ លោក​អភិបាល​ស្រុក Pak Phanang ឈ្មោះ Tanyapat Patthikongpan បានឲ្យ​ដឹង​ថា​វា​មាន​​ទំហំ​ប្រហែល​២ម៉ែត្រ និង​ប្រវែង​៣ម៉ែត្រ ហើយ​ប្រហែល​ជា​នៅ​ក្រោម​ទឹក​ជាង​១ឆ្នាំ​មក​ហើយ។ នោះ​លើ​នោះ​ ក៏​ឃើញ​មាន​អក្សរ​ ៣២៣ លេខ​៣០៧ និង​លេខ​៣០៨។ ក្រៅ​ពី​នេះ គេ​ក៏​ឃើញ​មាន​លេខ SG5773-1។

 

រក​ឃើញ​បំណែក​យន្តហោះ​នៅ​ឆ្នេរ​សមុទ្រ​ថៃ សង្ស័យ​ថា​ជា​ MH370

 

រំលឹក​ផង​ដែរ​ថា MH370 បាន​បាត់​ខ្លួនយ៉ាង​អាថ៌កំបាំង ពេល​ចាកចេញ​ពី​​ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី ទៅ​កាន់​​ទីក្រុង​ប៉េកាំង​ ប្រទេស​ចិន កាល​ពី​យប់​ថ្ងៃ​ទី​៨ ខែមិនា ២០១៤ ដោយ​នាំ​យក​ទៅ​ជាមួយ​នូវ​ជីវិត​មនុស្ស​២៣៩នាក់។ ការ​ស្រាវជ្រាវ​នៅ​តែ​បន្ត​រហូត​ដល់​ពេល​នេះ ប៉ុន្តែ​គេ​រំពឹង​ថា​នឹង​បញ្ចប់​នៅ​ខែ​មិថុនា​ឆ្នាំ​ហើយ ទោះ​បី​ក្រុម​គ្រួសារ​ជនរងគ្រោះ​ដែល​ភាគ​ច្រើន​ជា​ជនជាតិ​ចិន​ សុំ​ឲ្យ​មាន​ការ​បន្ត​រុករក​ទៀត​ក៏​ដោយ៕​

 

 រក​ឃើញ​បំណែក​យន្តហោះ​នៅ​ឆ្នេរ​សមុទ្រ​ថៃ សង្ស័យ​ថា​ជា​ MH370

 

រក​ឃើញ​បំណែក​យន្តហោះ​នៅ​ឆ្នេរ​សមុទ្រ​ថៃ សង្ស័យ​ថា​ជា​ MH370

 

រក​ឃើញ​បំណែក​យន្តហោះ​នៅ​ឆ្នេរ​សមុទ្រ​ថៃ សង្ស័យ​ថា​ជា​ MH370

 

រក​ឃើញ​បំណែក​យន្តហោះ​នៅ​ឆ្នេរ​សមុទ្រ​ថៃ សង្ស័យ​ថា​ជា​ MH370

 

​​​ប្រភព៖ NEWS.com.au‎