ឮ​ថា Harry ​កំពុង​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ Kendall Jenner


ឮ​ថា Harry ​កំពុង​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ Kendall Jenner

យោង​​តាម The Sun ​បានឲ្យ​ដឹង​​ថា​​ Harry Styles សមាជិក​ក្រុម​តារា​ចម្រៀង​ One Direction  ​កំពុង​តែ​ផ្ដើម​ស្នេហ៍​ជាមួយ​តារា​ម៉ូដែល​វ័យ​ក្មេង​សាច់​ស​ខ្ចី Kendall Jenner ​បន្ទាប់​ពី​មាន​គេ​ឃើញ​អ្នក​ទាំង​ពីរ​នៅ​ជាមួយ​គ្នា​មួយ​យប់។

 

ឮ​ថា Harry ​កំពុង​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ Kendall Jenner

 

Jenner ​ត្រូវ​គេ​ប្រទះ​ឃើញ​ចាកចេញ​ពី​ផ្ទះ​របស់ Harry ​ទាំង​ព្រឹក​ព្រលឹម បន្ទាប់​ពី​អ្នក​ទាំង​ពីរ​​បាន​ទៅ​ចូល​រួម​ក្នុង​កម្មវិធី​ជប់លៀង​មួយ​។ នេះបញ្ជាក់​ឱ្យ​ឃើញ​ថា ទំនាក់ទំនង​រវាង​តារា​វ័យ​ក្មេង​ទាំង​ពីរ​នេះ មិនមែន​ធម្មតា​នោះ​ទេ ដោយ​ពួកគេ​អាច​នឹង​លួច​បង្កាត់​ភ្លើង​ស្នេហ៍​ស្ងាត់​ៗ។

 

ចំពោះ​រឿង​នេះ​ដែរ មាន​គេ​សួរ​ទៅ Kendall ​ថា​តើ​មាន​រឿង​អ្វី​កើត​ឡើង​ចំពោះ​រូបគេ ​និង Harry ? ហើយ​នាង​បាន​ឆ្លើយ​ថា​សុំ​មិន​បញ្ចេញ​យោបល់​អ្វី​នោះ​ទេ គ្រប់​យ៉ាង​នឹង​លាតត្រដាង​ក្នុង​ពេល​ឆាប់​ៗ​នេះ។

 

Harry ​និង​ Kendall ​ត្រូវ​បាន​គេ​ដឹង​ថា​ធ្លាប់​ទាក់ទង​គ្នា​ម្ដង​មក​ហើយ​នៅ​ឆ្នាំ​២០១៣ ​ដោយ​មាន​គេ​ឃើញ​ពួកគេ​ស្និទ្ធស្នាល​នឹង​គ្នា​នៅ​លើ​កោះ Caribbean ៕

 

ឮ​ថា Harry ​កំពុង​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ Kendall Jenner

 

ឮ​ថា Harry ​កំពុង​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ Kendall Jenner

 

ប្រែ​សម្រួល៖ មុន្នី រម្យ
ប្រភព៖ mirror