ចោរ​ម្នាក់ គាំង​បេះដូង​ស្លាប់ ពេល​កំពុង​ប្លន់​ជិត​បាន​សម្រេច

ចោរ​ម្នាក់ គាំង​បេះដូង​ស្លាប់ ពេល​កំពុង​ប្លន់​ជិត​បាន​សម្រេច

បុរស​ជា​ចោរ​ម្នាក់​ដែល​កំពុង​គំរាម​យក​របស់​មាន​តម្លៃ​ពី​ហាង​លក់​គ្រឿង​អលង្ការ​មួយ​កន្លែង​នៅ​ប្រទេស​ប្រេស៊ីល បាន​ដួល​ស្លាប់​ភ្លាមៗ ដោយ​សារ​គាំង​បេះដូង។

 

ចោរ​ម្នាក់ គាំង​បេះដូង​ស្លាប់ ពេល​កំពុង​ប្លន់​ជិត​បាន​សម្រេច

 

វីដេអូ​ពី​កាមេរ៉ា​សុវត្ថិភាព​បាន​បង្ហាញ​ថា​បុរស​នោះ បាន​ចូល​ទៅ​ជិត​ស្រ្ដី​ដែល​កំពុង​ឈរ​នៅ​តុ​គិត​លុយ នៃ​ហាង​លក់​គ្រឿង​អលង្ការ​ ដើម្បី​គំរាម​យក​ប្រាក់ និង​វត្ថុ​មាន​តម្លៃ។ ប៉ុន្តែ​ភ្លាមៗ​នោះ បុរស​ជា​ចោរ​បាន​ទន់​ជង្គង់ ដួល​ផ្កាប់​មុខ​​ទៅ​នឹង​កម្រាម​តែ​ម្ដង។

 

យោង​តាម​សារព័ត៌មាន​ប្រេស៊ីល បាន​បញ្ជាក់​ថា​ស្រ្ដី​ដែល​ជា​អ្នក​គិត​លុយ បាន​រៀប​នឹង​យក​ប្រាក់​ឲ្យបុរស​ជា​ចោរ​នោះ​ទៅ​ហើយ នៅ​មុន​ពេល​គាំង​បេះដូង​ស្លាប់​នោះ។ មិន​មាន​ការ​បញ្ជាក់​ថា រឿង​ហេតុ​នេះ​បាន​កើត​ឡើង​កាលពី​ថ្មីៗ​កន្លង​ទៅ ប៉ុន្តែ​​មិន​មាន​ការ​បញ្ជាក់​ថា​កាល​ពី​ថ្ងៃ​ណា​នោះ​ឡើយ។

 

ចង់​ដឹង​ច្បាស់ សូម​មើល​វីដេអូ​ខាង​ក្រោម៖​

 

 
ប្រភព៖ metro