កម្ពុជា-ថៃ ប្រកួត​បាល់ទាត់​ ជាលើក​ទី១ បន្តពង្រឹង​ទំនាក់ទំនង​ មិត្តភាព​បន្ថែមទៀត​

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឲ្យ លោក Tanasak Patimapragorn ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងការបរទេសថៃ ចូលជួបសំដែង ការគួរសម និងពិភាក្សាការងារ កាលពីរសៀលថ្ងៃទី២៣ ខែ មករា ឆ្នាំ២០១៦ ក្នុងនោះភាគីទាំងពីរបានលើកឡើងថា ការប្រកូតបាល់ទាត់រវាងប្រទេសពីរ គឺជាការពង្រឹង ទំនាក់ទំនងមិត្តភាព ជាមួយគ្នាកាន់តែខ្លាំងឡើង។

យោងតាមបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៦ បានឲ្យដឹងថា ក្នុងជំនួបនោះ លោក Tanasak Patimapragorn បានជំរាបជូនសម្ដេចតេជោ អំពីការប្រកួតបាល់ទាត់។

លោកបានមានប្រសាសន៍ថា “នេះជាលើកទី១ហើយដែលកម្ពុជា និងថៃ បានរៀបចំការប្រកួតនេះឡើងដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព រវាងប្រទេសទាំងពីរឲ្យ មានភាពស្និទ្ធស្នាល កាន់តែខ្លាំងឡើង។ការប្រកួតបាល់ទាត់ម្សិលមិញ គឺមានការចាក់ផ្សាយបន្តផ្ទាល់ ទាំងនៅប្រទេសថៃ និងកម្ពុជា ។ ជាងនេះទៀត លោកបានគោរព សុំការអនុញ្ញាតផ្តួចផ្តើម គំនិតធ្វើយ៉ាងណារៀបចំឲ្យ មានការប្រកួតកីឡាប្រដាល់ កម្ពុជា និងថៃ ជាមួយនឹងប្រទេសដទៃទៀត គឺមានន័យថា កម្ពុជា និងថៃ រួមគ្នាប្រកួត ជាមួយប្រទេសដទៃ”។

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា “នេះជាព្រឹត្តិការណ៍ដ៏ល្អមួយ ដែលឧបនាយករដ្ឋមន្ត្រីទាំងកម្ពុជា និងថៃបានចូលរួម និងចាត់ទុកថា ជាឱកាសដ៏កម្រ ហើយព្រឹត្តិការណ៍នេះ គឺចាត់ទុកថា ជាការយកចិត្តទុកដាក់ លើទំនាក់ទំនង រវាងប្រទេសយើងទាំងពីរ” ។

លោក Tanasak ថា ចង់រៀបចំឲ្យមានការប្រកួតកីឡាប្រដាល់ កម្ពុជា និងថៃ ជាមួយនឹងប្រទេសដទៃទៀតនោះ សម្តេចបានយល់ស្រប ហើយបានចាត់ទុកថា ការផ្តួចផ្តើមនេះ គឺជាការល្អ ដោយក្រុមកម្ពុជា និងថៃ ជាក្រុមរួមគ្នា ដើម្បីប្រកួតជាមួយនឹងប្រទេសដទៃទៀត រួមទាំងប្រទេសនៅអឺរ៉ុបផងដែរ។ ជាងនេះទៀត សម្តេចក៏បានប្រគល់ តួនាទី ជូនលោក ឧបនាយករដ្ឋមន្ត្រី សុខ អាន ដែលជាសមាគម មិត្តភាពកម្ពុជា -ថៃ និងបានផ្តល់អនុសាសន៍ ណែនាំឲ្យសមាគមមិត្តភាព កម្ពុជា ថៃ ធ្វើសកម្មភាពកាន់តែ សកម្មថែមទៀត៕