អភិបាលខេត្ត​ព្រះសីហនុ ចុះ​ពិនិត្យ​ហាង ដែល​បង្ហូរ​ទឹកស្អុយ ចូល​ឆ្នេរសមុទ្រ​

ខេត្តព្រះសីហនុ: ​មន្ទីរ​បរិស្ថាន ខេត្ត​ព្រះសីហនុ បានប្រកាសថា កាលពី​រសៀល​ថ្ងៃទី​២៣ មករា វេលា​ម៉ោង ០៤ : ០០ នាទី​ ​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ព្រមទាំង​ប្រធាន​មន្ទីរជំនាញ​ពាក់ព័ន្ធ​មួយចំនួន បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​លូបង្ហូរទឹក​ស្អុយ ចូល​ឆ្នេរ នៅ​ម្តុំ​ចន្លោះ ហាង​ឃ្វី​ន​កូ និង​ហាង ឆ្នេរ​មាស​។​

​មន្ទីរ​បរិស្ថាន​បន្តថា "​ដើម្បី​ឆ្លើយតប​អោយ​សម​នឹង​ឆ្នេរ​ស្អាត ជាប់​លំដាប់ថ្នាក់​ពិភពលោក ឯកឧត្តម​អភិបាលខេត្ត បាន​សំណូមពរ អោយ​សណ្ឋាគារ និង​ភោជនីយដ្ឋាន នៅ​ជុំវិញ​នោះ ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ ដើម្បី​មាន​វិធានការ និង​ទប់ស្កាត់​"​។​

​សូម​រម្លឹកថា នៅ​ឆ្នេរសមុទ្រ​កម្ពុជា ពិសេស​នៅ​ឆ្នេរ​អូរ​ឈើទាល ដែលជា​កន្លែង​កម្សាន្ត​ដ៏​ពេញនិយម នៅ​ខេត្ត​ព្រះសីហនុ ត្រូវបាន​មហាជន​រិះគន់​យ៉ាងខ្លាំង ដោយសារតែ​ហាង​បាយ បាន​បង្ហូរ​ទឹកស្អុយ​ចូល​ឆ្នេរសមុទ្រ ដែល​នាំ​ឲ្យ​មានការ​រិះគន់ ហើយ​អ្នកខ្លះ រហូតដល់​ញញើត​នឹង​ចុះ​ងូតទឹក​សមុទ្រ​។​

​ចំពោះមុខ​បញ្ហា​នេះ អាជ្ញាធរខេត្ត​ព្រះសីហនុ គួរតែ​ចាត់វិធានការ​ក្តៅ ដោយ​មិនគួរ​ត្រឹមតែ​ណែនាំ និង​ស្នើសុំ​កិច្ចសហការ​នោះទេ ពោលគឺ​ត្រូវ​កំណត់​ឲ្យ​ហាង​បាយ​និង​សណ្ឋាគារ​ទាំងអស់​ នៅ​ឆ្នេរសមុទ្រ មិនត្រូវ​បង្ហូរ​ទឹកស្អុយ ចូល​សមុទ្រ​ទៀត​ទេ​។ ពោលគឺ​ត្រូវបាន​កន្លែង​ស្តុក​ទឹកស្អុយ​ទាំងនោះ ហើយ​បង្ហូរ​ទៅតាម​ប្រព័ន្ធ​លូ ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ធានាបាន​នូវ​សោ​ភ័​ណ្ឌ​ភាព​ឆ្នេរ​ស្អាត​របស់​កម្ពុជា ក្នុង​វិស័យ​ទេសចរណ៍​៕​