ហេតុអ្វី ទិន ហ្វ៊ី អត់​ទាន់​មាន​ប្រពន្ធ​?

Doliprane TVC

​លោក ចូ​វ ស៊ី​ង​ឈី ហៅ ទិន​ហ្វ៊ី ជា​កំពូល​តារា​សម្តែង​ដែលមាន​រហស្សនាម​ថា ស្តេច​កំប្លែង​ហុងកុង នោះ​ចាប់តាំងពី​លោក​បាន​ប្រឡូក​ចូលក្នុង​វិស័យ​សិល្បៈ​ភាពយន្ត​មក គឺ​សម្តែង​បានជា​ច្រើន​រឿង និង ក្រោយមក បានក្លាយ​ជា​តួ​សម្តែង​ផង និង ជា​អ្នកដឹកនាំ​រឿង​ផង ។ គេ​នៅ​ចាំបាន​ថា​ខ្សែភាពយន្ត​ដ៏​ល្បី និង ជា​ស្នាដៃ​របស់ លោក ទិន​ហ្វ៊ី រកប្រាក់​ចំណូល​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​បាន​ច្រើនជាងគេ​ទូទាំង​ពិភពលោក​នោះ រួមមាន រឿង ស្តេច​កំប្លែង​, រឿង ក្រុមបាល់ទាត់​សៅ​លីង និង រឿង​ក្បាច់គុន​មួយចំនួនទៀត ។

ហេតុអ្វី ទិន ហ្វ៊ី អត់​ទាន់​មាន​ប្រពន្ធ​?

កាលពី​ឆ្នាំ ២០០៣ លោក ទិន​ហ្វ៊ី ត្រូវបាន​ទស្សនា​វ​ដ្តី Time ជ្រើសរើស​ជា​បុគ្គល​ដ៏​ល្បី​ប្រចាំឆ្នាំ ព្រមទាំង​បានក្លាយ​ជា​វិ​រៈ​បុរស​អាស៊ី​នៅ​ក្រប​មុខ​នៃ​ទស្សនា​វ​ដ្តី​ថែម​ទៀតផង ។ ទោះជា ទិន​ហ្វ៊ី ទទួលបាន​ជោគជ័យ​ក្នុង​អាជីព​ក្តី តែ​លោក​ក៏​បរាជ័យ​ក្នុង​រឿ​រ៉ាវ​ស្នេហា​ផងដែរ​ដោយ​ធ្លាប់មាន​រឿងអាស្រូវ​ស្នេហា​ជាមួយនឹង​តារា​សម្តែង​ស្រី​ល្បីៗ​ជាច្រើនរូប និង ច្រើនលើកច្រើនសារ​ដែរ ដែល​ក្នុងនោះ មានដូចជា​នាង មោ វេន​វៃ​, នាង ជូ អី​ុ​ន​, នាង យូ វេន​ហ្វុ​ង និង នាង ឡោ ហ៊ុ​ង​ជាន ជាដើម ប៉ុន្តែ​នៅ​ទីបំផុត​គ្មាន ទទួលបាន​នូវ​ផ្លែផ្កា​អ្វី​ទាល់តែសោះ ។

ហេតុអ្វី ទិន ហ្វ៊ី អត់​ទាន់​មាន​ប្រពន្ធ​?

សព្វថ្ងៃនេះ​ថ្វីត្បិតតែ​លោក ទិន​ហ្វ៊ី មាន​វ័យ ៥៣ ឆ្នាំ​ទៅហើយ​ក្តី ក៏​នៅតែ​មិនទាន់មាន​គូស្រករ​នៅឡើយ ទេ ។ នាង ជូ​អ៊ីន ដែល ទិន​ហ្វ៊ី ធ្លាប់​និយាយប្រាប់​បណ្តាញ​ផ្សព្វផ្សាយ​ថា ក្នុងចំណោម​ស្រី​ស្នេហ៍​ទាំងអស់ គឺមាន តែ​នាង​តែ​ម្នាក់​ទេ​ដែល​លោក​មិនអាច​បំភ្លេចបាន តែ​ក្រោយពេល​បាត់បង់​នាង ជូ​អ៊ី​ន លោក ទិន​ហ្វ៊ី ធ្លាប់​សុំ​ការ សម្រុះសម្រួល​គ្នា​ឡើងវិញ​ដែរ ប៉ុន្តែ​ត្រូវបាន​នាង​បដិសេធ ។ ទាក់ទង​ទៅ​និង​រឿងរ៉ាវ​ដែល​អ្នក​ទាំង ២ បែកបាក់​គ្នា​នោះ គឺមាន​មនុស្ស​មួយចំនួន​និយាយថា ដោយសារ តែ​លោក ទីន​ហ្វ៊ី ជា​មនុស្ស​មានចិត្ត​សាវ៉ា និង ចូលចិត្ត​ទាក់ទង​ស្រីៗ​មួយ​ហើយ​មួយទៀត​មិនចេះ​ស្កប់ ។

ហេតុអ្វី ទិន ហ្វ៊ី អត់​ទាន់​មាន​ប្រពន្ធ​?

ម្យ៉ាងទៀត ក្រោយ​ពេលដែល​នាង ជូ​អ៊ី​ន ចែកផ្លូវ​ជាមួយ ទិន​ហ្វ៊ី នោះ គឺ​នៅក្នុង​កម្មវិធី​ទូរទស្សន៍​មួយ​នាង​ធ្លាប់បាន​ទម្លាយ រឿង​ផ្ទាល់ខ្លួន​ថា នាង​ធ្លាប់​ត្រូវបាន​មិត្ត​ប្រុស​ក្បត់ចិត្ត និង មានពុត​ត្បុត​ច្រើន​ទៀតផង ។ ដូច្នេះ​គេ​អាចសន្និដ្ឋាន បាន​ថា អ្វីដែល​នាង​បាន​បង្ហើប​ប្រាប់​នោះ គឺ​គ្មាន​អ្នកណា​ក្រៅពី ទិន​ហ្វ៊ី នោះឡើយ ។ តែ​ក៏មាន​ព័ត៌មាន​លេចឮ ផងដែរ​ថា នាង ជូ​អ៊ី​ន គឺជា​អ្នក​កាន់សាសនា​គ្រឹ​ស្គ ហើយ​បើ​មិនទាន់បាន​រៀបការ​ទេ គឺ​មិនអាច​រស់នៅ​ជាមួយនឹង មិត្ត​ប្រុស​ឡើយ ។

ហេតុអ្វី ទិន ហ្វ៊ី អត់​ទាន់​មាន​ប្រពន្ធ​?

ដូច្នេះ​អាច​បញ្ជាក់បាន​ថា ចំណងស្នេហា​រវាង​នាង ជូ​អ៊ីន និង ទិន​ហ្វ៊ី ជាច្រើន​ឆ្នាំ​មកហើយ​នោះ គឺ​ប្រហែលជា​ពួកគេ​មិនដែល​បាន​រួមភេទ​ជាមួយគ្នា​នោះឡើយ ហើយ​នេះ​ក៏​មិនត្រូវ​ចោទថា ទិន​ហ្វ៊ី ក្បត់ចិត្ត​នោះ ដែរ ដូច្នេះ​អាច​ផ្តើមចេញពី​មូលហេតុ​ទាំងអស់​នេះហើយ​ទើប​ពួកគេ​ចែកផ្លូវ​គ្នា​ដើរ​រៀងៗ​ខ្លួន ។ ក្នុងអំឡុងពេល នោះ​ប្រហែល លោក ទិន​ហ្វ៊ី មាន​ទំនាក់ទំនង​ជាមួយនឹង​តារា​សម្តែង​ស្រី​មួយចំនួន គឺ​ដើម្បី​តម្រូវការ​នៃ​ជីវិត​ផ្លូវភេទ​តែប៉ុណ្ណោះ ។

ហេតុអ្វី ទិន ហ្វ៊ី អត់​ទាន់​មាន​ប្រពន្ធ​?

ជាការ​ពិតណាស់​នាង ជូ​អ៊ីន គឺ​គ្មាន​កំហុស​អ្វី​ទេ តែ​អ្នក​ដែល​ខុស​គឺ ទិន​ហ្វ៊ី ជា​តារា​សម្តែង និង ជា​ផលិតករ​ភាពយន្ត​មួយរូប​កំពុងតែ​មមាញឹក​ខ្លាំង​ក្នុង​កិច្ចការងារ និង កំពុងតែ​មានឈ្មោះ​បោះ​សម្លេង​នោះ គឺ​មិនទាន់​ចង់​រៀបការ​ឡើយ ។ ដូច្នេះ រហូតមកទល់​ពេលនេះ ទិន​ហ្វ៊ី នៅតែ​មិនទាន់​រក​មិត្តស្រី​មក​ធ្វើជា​គូ​អ​នាគ​ត​បាន​នៅឡើយ ៕ គ ឡេង​

ហេតុអ្វី ទិន ហ្វ៊ី អត់​ទាន់​មាន​ប្រពន្ធ​?