រឿងអាម៉ាស ថ្មីមួយទៀត របស់ក្លិប បិសាចក្រហម

ក្រុងឡុងដ៏៖ ក្លិបបិសាចក្រហម Manchester United កាលពីរាត្រីថ្ងៃសៅរ៍ យប់មិញនេះ បានទទួលភ្ញៀវ Southampton នៅលើទឹកដីរបស់ខ្លួន ពហុកីឡដ្ឋាន Old Traford ប៉ុន្តែគ្រូបង្វឹកសញ្ជាតិហុល្លង់ធ្វើឲ្យក្លឹបបិសាចក្រហម ចាញ់នៅលើទឹកដី របស់ខ្លួន ក្នុងលទ្ធផល១-០ ។

គ្រាប់បាល់របស់ Southampton រកបាននៅនាទី៨៧ ដោយកីឡាករ Charlie Austin ដែលជាគ្រាប់បាល់មាស និងជាគ្រាប់បាល់ដែលធ្វើឲ្យ Van Gaal រងការស្តីបន្ទោសពី សំណាក់អ្នកគាំទ្ររាប់ម៉ឺននាក់ ។

លទ្ធផលចាញ់ យ៉ាងអាម៉ាសនេះ មិនមែនជាលើកទី១នោះទេ សម្រាប់ការប្រកួត នៅលើទឹកដីរបស់ខ្លួន  ហើយក៏ជាពេលដែល គ្រូបង្វឹកសញ្ជាតិហុល្លង់ អាចនឹងត្រូវម្ចាស់ក្លឹប បណ្តេញចេញ ឬឲ្យលាឈប់ដោយខ្លួនឯង មុនបញ្ចប់កុងត្រា  ហើយរឿងនេះអាចដឹងសខ្មៅ នៅប៉ុន្មានថ្ងៃខាងមុខ។

បើទោះបីជា Van Gaal  នៅបន្តដឹកនាំ រហូតដល់ចុងបញ្ចប់នៅ រដូវកាលនេះ បិសាចក្រហម ក៏គ្មានលទ្ធភាពអាចនឹងលើកពាន  តែអាចដាក់បន្ទុករឿង ដល់ធ្ងន់ធ្ងរជាងនេះ ទៅលើក្លឹបអតីតអ្នកគ្រប់គ្រងពានលីកកំពូលអង់គ្លេស ច្រើនសម័យកាល ។

បើតាមប្រភពព័ត៌មានកន្លងមក មានអតីតគ្រូបង្វឹក តោខៀវ ដែលត្រូវក្លឹបបណ្តេញចេញ មុនចប់រដូវកាលលីកកំពួលអង់គ្លេស លោក Josh Mourinho  បានធ្លាប់ព្រលយពាក្យថា ចង់ចូលដឹកនាំក្លឹប បិសាចក្រហម  ។ ទន្ទឹមជាមួយនឹងគ្នានេះដែរ គ្រូបង្វឹកក្លឹប Bayern Munich លោក Pep Guardiola ក៏ត្រូវបានព័ត៌មានចុះផ្សាយថា លោកក៏មានបំណង ចង់មកដឹកនាំក្លឹបនៅអង់គ្លេសផងដែរ  ។ ការប្រកាសបែបនេះ ត្រូវបានគេយល់ឃើញថា Pep Guardiola ចង់មកដឹកនាំក្លឹបបិសាចក្រហម ដើម្បីលើកពាន នៅរដូវកាលបន្ទាប់។

បញ្ជាក់ផងដែរថា ក្លិបបិសាចក្រហម បច្ចុប្បន្នស្ថិតនៅលេខរៀងទី ៥ នៃតារាង ក្នុងចំណោម២៣ប្រកួត មានតែ៣៧ពិន្ទុក្នុងដៃ តែប៉ុណ្ណោះ៕

រឿងអាម៉ាស ថ្មីមួយទៀត របស់ក្លិប បិសាចក្រហម