9 ចំណុច ដែលអ្នករំលងមើលមិនបាន បើអ្នកកំពុងរង់ចាំទូរស័ព្ទ iPhone 6c

9 ចំណុច ដែលអ្នករំលងមើលមិនបាន បើអ្នកកំពុងរង់ចាំទូរស័ព្ទ iPhone 6c

កាលពីពេលកន្លងទៅ ជុំវិញសារព័ត៌មានអំពីទូរស័ព្ទ iPhone 6c ឫ iPhone 5SE ត្រូវបានល្បីរន្ទឺជារៀងរាល់ថ្ងៃ ខណៈដែលមនុស្សគ្រប់គ្នា ក៏កំពុងតែនឹងទន្ទឹមរង់ចាំឥតស្រាកស្រាន្ត។ យ៉ាងណាមុិញក្នុងថ្ងៃនេះ បើយោងតាមគេហទំព័រ AppleInsider ដែលបានធ្វើការចេញផ្សាយមុននេះបន្តិច ក៏បានបង្ហោះប្រាប់ពីចំណុចពិសេសៗ ទាំង 9 ដែលប្រិយមិត្តរបស់ Apple មិនអាចរំលងនឹងតាមដានបាន។ ដោយក្នុងនោះពួកគេបានរៀបរាប់ពីលក្ខណៈពិសេសៗ ជាច្រើនរបស់ទូរស័ព្ទ iPhone 5SE ឫ iPhone 6c (ពាក្យចចាមអារាម) ដោយវារួមមាន:

9 ចំណុច ដែលអ្នករំលងមើលមិនបាន បើអ្នកកំពុងរង់ចាំទូរស័ព្ទ iPhone 6c

  • ទំហំអេក្រង់ប្រហែល 4 អុីញ តែមានតួខ្លួនដូចទៅនឹង iPhone 6/6s
  • កាមេរ៉ាក្រោយ 8MP និងខាងមុខ 1.2MP ដូចទៅនឹង iPhone 6
  • វិវត្តន៍បច្ចេកវិទ្យាទប់លំនឹងរូបភាព OIS
  • មាន Barometer ដែលដើរតួស្របជាមួយនឹងកម្មវិធី Apple Health
  • NFC គាំទ្របច្ចេកវិទ្យា Apple Pay
  • បន្ទះឈីប A8 និង M8 ដូច iPhone 6
  • ឈីប Bluetooth 4.2 VoLTE និង WiFi កម្រិតស្តង់ដារ 802.11ac ដូចទៅនឹង iPhone 6s
  • គាំទ្រមុខងារថតរូបរស់រវើក Live Photos
  • មាន 4 ពណ៌រួមមាន ទឹកប្រាក់ ប្រផេះ មាស និងពណ៌ Rose Gold
  • ---------------------------------------

    ដោយ: កៅ រក្សា
    ->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus 9 ចំណុច ដែលអ្នករំលងមើលមិនបាន បើអ្នកកំពុងរង់ចាំទូរស័ព្ទ iPhone 6c
    ->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com 9 ចំណុច ដែលអ្នករំលងមើលមិនបាន បើអ្នកកំពុងរង់ចាំទូរស័ព្ទ iPhone 6c

    ចុះថ្ងៃទី 24 ខែមករា ឆ្នាំ 2016 ម៉ោង 11:44 ព្រឹក

    Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ