សុ​ផា លីន​ដា ខំប្រឹង​ទាំង​ឈឺ​

Doliprane TVC

សម្រាប់​ឆ្នាំ​ថ្មី​នេះ គេ​បានកត់សំគាល់​ឃើញថា ស្រី​ស្អាត សុ​ផា លីន​ដា កាន់តែ​មាន​រូប​សម្រស់​ស្រស់ ស្អាត ជា​ពិ​េ​សសការ​តុបតែង​ខ្លួនរ​បស់​នាង កាន់តែ​កាលី​ប ​និង​ឡូយឆាយ​ជាង​មុន​។​អ្វីដែល​គួរអោយ​ចាប់​អារ​ម្ម​ណ៏​នោះ សុ​ផា លីន​ដា កាន់តែ​លេចមុខ លេច​មាត់​នៅក្នុង​ស្ប៉ត​ពាណិជ្ជកម្ម និង​ចម្រៀង​ខារ៉ាអូខេ ដែល ពេលខ្លះ នាង​ខំប្រឹង​ទៅ​ថត​ទាំង​ខ្លួន​មាន​ជម្ងឺ​។​ រយៈពេល​ ៦​ ឆ្នាំ​ក្នុង​សិល្បៈ​គេ​មិនដែល​ឃើញ សុ​ផា លីន​ដា លេចមុខ​នៅក្នុង​ការថត​រឿង​ដុំ ឬ​រឿង​ភាគ​វីដេអូ​ដូច​មិត្តភក្តិ​រួម​អាជីព​នោះឡើយ​។​ប៉ុន្តែ​យ៉ាងណា​ស្រី​ស្អាត​រូបនេះ ធ្លាប់បាន​ប្រាប់ថា មាន គេ​ទាក់ទង​នាង​ដែរ តែ​នាង​ប​ដិ​សេធ ដោយសារ​មិនមាន​ពេលវេលា​គ្រប់គ្រាន់​និង​ពេល​ខ្លះគេតម្រូវ អោយ​នាង​ដើរ​តួរង​កំប៉ិកកំប៉ុក​ពេក​។

សុ​ផា លីន​ដា ខំប្រឹង​ទាំង​ឈឺ​

​ប៉ុន្តែ​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ គេ​បាន​កត់សំគាល់ឃើញ សុ​ផា លីន​ដា មាន​ការងារ​ច្រើន ទាំង​ការថត​ចម្រៀង​ខារ៉ាអូខេ​នៅក្នុង​ផលិតកម្ម​ហង្ស​មាស ថត​ស្ប៉តពាណិជ្ជកម្ម អោយ​ផលិតផល​នានា​និង​បង្ហាញមុខ​នៅក្នុង​កម្មវិធី  The Style Cambodia របស់​ស្ថានីយ៍ទូរទស្សន៍​បាយ័ន​ផងដែរ​។​ក្រៅពីនេះ សុ​ផា លីន​ដា ក៏​ជា​តារា​បង្ហាញ​ម៉ូដ​នៅក្នុង​ក្រុម Cambodia Super Model​ផងដែរ​។ សុ​ផា លីន​ដា បាន​ទទួលស្គាល់ថា មួយរយៈ​ចុងក្រោយ​នេះ នាង​មានតម្លៃ​ខ្លួន​ខ្ពស់ ជាង​មុន​ច្រើន​។ សុ​ផា លីន​ដា ក៏​ជា​អ្នក​តំណាងអោយ​ផលិតផល​រក្សា​សម្រស់ BIONA​ផងដែរ​។​មានការ​បង្ហើប​ថា មូលហេតុ ដែល សុ​ផា លីន​ដា ត្រូវប៉ាន់​ក្នុង​ការថត​ស្ប៉ត​ពាណិជ្ជកម្ម ដោយសារ​នាង​មាន​រូប​សម្រស់​ស្រស់ស្អាត​និង មាន​រូបរាង​តូច​ច្រលឹង​គួរអោយ​ខ្នក់ខ្នាញ់​។​

សុ​ផា លីន​ដា ខំប្រឹង​ទាំង​ឈឺ​

​សុ​ផា លីន​ដា ត្រូវបាន​គេ​ចាត់ទុកជា​តារា​មួយរូប ដែលមាន​ច​រិ​ក​រួសរាយ​គួរអោយ​ស្រឡាញ់ ជារឿយៗ​គេ​តែងតែ​ឃើញ​នាង​លេចមុខ​នៅក្នុង​កម្មវិធី​កំសាន្ត​របស់​មិត្តភក្តិ មានដូចជា​កម្មវិធី ខួបកំណើត​និង​អា​ពា​ហ៏​ពិ​ពា​ហ៏​ជាដើម​។​នៅក្នុង​សិល្បៈ​អ្នកណា​ក៏​ដឹងថា សុ​ផា លីន​ដា ជា​គូ​ស្នេ​ហ៏ របស់​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្ស​មាស​លោក នៅ សី​ុ​នឿន​។​ប៉ុន្តែ​យ៉ាងណា​រហូតមកដល់ ពេលនេះ អ្នក​ទាំងពីរ​មិនទាន់មាន​ភាពក្លាហាន​ក្នុងការ​ទទួលស្គាល់​ចំណង​ស្នេ​ហ៏​របស់ខ្លួន​ជា​សាធារណៈ​នោះឡើយ​។​ក្រៅ ពី​អាជីព​សិល្បៈ សុ​ផា លីន​ដា ក៏​ជា​ម្ចាស់​សំអាងការ​តុលា​ផងដែរ​៕ ចេ​នី​

សុ​ផា លីន​ដា ខំប្រឹង​ទាំង​ឈឺ​

សុ​ផា លីន​ដា ខំប្រឹង​ទាំង​ឈឺ​

សុ​ផា លីន​ដា ខំប្រឹង​ទាំង​ឈឺ​

សុ​ផា លីន​ដា ខំប្រឹង​ទាំង​ឈឺ​

សុ​ផា លីន​ដា ខំប្រឹង​ទាំង​ឈឺ​

សុ​ផា លីន​ដា ខំប្រឹង​ទាំង​ឈឺ​