រក​ឃើញ​ហ្វូស៊ីល​ក្រពើ​​សមុទ្រ វែង​ដូច​ឡាន​ក្រុង

រក​ឃើញ​ហ្វូស៊ីល​ក្រពើ​​សមុទ្រ វែង​ដូច​ឡាន​ក្រុង

ហ្វូស៊ីល​សត្វ​ក្រពើ​សមុទ្រ​ធំ​ជាង​គេ​បំផុត ត្រូវ​បាន​រកឃើញ​នៅ​ប្រទេស​ទុយណេស៊ី។ វា​ធំ​ជាងត្រី​ឆ្លាម Great White Shark និង​មាន​លលាដ៍​ក្បាល​ធំ។

 

រក​ឃើញ​ហ្វូស៊ីល​ក្រពើ​​សមុទ្រ វែង​ដូច​ឡាន​ក្រុង

រូប​តំណាង

 

បំណែក​គ្រោង​ឆ្អឹង​ដែល​គេ​រក​ឃើញ​នេះ ធ្វើ​ឲ្យ​គេ​អាច​សន្និដ្ឋាន​បាន​ថា​វា​រស់​នៅ​លើ​ផែនដី​កាល​ពី​១៣០លាន​ឆ្នាំ​មុន។ នៅ​ពេល​នោះ គឺ​ជា​ពេល​ដែល​ដាយណូស័រ កំពុង​គ្រប់គ្រង​ដែនគោក ហើយ​សត្វ​ធំៗ​ដូច​ជា​ក្រពើ​នេះ​ជា​ដើម ជា​សត្វ​ខ្លាំង​ក្នុង​សមុទ្រ។

 

វា​មាន​ប្រវែង​ជាង​១០ម៉ែត្រ ប្រហែល​ប្រវែង​រថយន្ត​ក្រុង​មួយ​ដែរ។ គេ​មិន​ច្បាស់​ពី​ទំហំ​ខ្លួន​វា​ទេ ប៉ុន្តែ​គ្រាន់​តែ​លលាដ៍​ក្បាល គឺ​មាន​​ប្រវែង ១,៦ម៉ែត្រ​ទៅហើយ។

 

នេះ​ជា​ការ​រក​ឃើញ​ថ្មី​ ដ៏​ធំ​បំផុត​មួយ ​ដែល​មិន​ធ្លាប់​មាន​កន្លង​មក ចំពោះ​សត្វ​ផុត​ពូជ​ដែល​ជា​ពូជអំបូរ​សត្វ​ក្រពើ៕​

 

រក​ឃើញ​ហ្វូស៊ីល​ក្រពើ​​សមុទ្រ វែង​ដូច​ឡាន​ក្រុង

 

រក​ឃើញ​ហ្វូស៊ីល​ក្រពើ​​សមុទ្រ វែង​ដូច​ឡាន​ក្រុង

 

រក​ឃើញ​ហ្វូស៊ីល​ក្រពើ​​សមុទ្រ វែង​ដូច​ឡាន​ក្រុង

ឆ្អឹង​លលាដ៍​ក្បាល (រូប​លើ)

 

រក​ឃើញ​ហ្វូស៊ីល​ក្រពើ​​សមុទ្រ វែង​ដូច​ឡាន​ក្រុង

 

ប្រភព៖ BBC