លោក កុល វីរក្ស បើកកិច្ចប្រជុំ​ត្រួតពិនិត្យ​ លទ្ធផល​ការងារ ក្រុមការងារ​ថ្នាក់ជាតិ​ស្រុក​សង្កែ ​ខេត្ត​បាត់ដំបង​ ឆ្នាំ​២០១៥​

បាត់ដំបង៖ លោក កុល វីរក្ស អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ ថ្នាក់ជាតិស្រុកសង្កែ ខេត្តបាត់ដំបង នាល្ងាចថ្ងៃទី២២ និងព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦ បានបើកកិច្ចប្រជុំ ត្រួតពិនិត្យ បូកសរុបលទ្ធផលការងារ ដែលក្រុមការងារថ្នាក់ជាតិ ស្រុកសង្កែទាំង១០ឃុំ ក្នុងដំណើរការដោះស្រាយ សំណូមពរ និងបញ្ហាកង្វល់ របស់ប្រជាជនដែល បានកើតឡើង ដែលក្រុមការងារទទួលបាន តាមរយះវេទិការសាធារណៈ ក្នុងឆ្នាំ ២០១៥ កន្លងមក និងបញ្ហាប្រឈមផ្សេងៗ ដែលកើតមានជាបន្តបន្ទាប់ នៅតាមឃុំ។

ជាលទ្ធផលក្រុមការងារដោះស្រាយ បានប្រមាណ ៨០% នៃសំណូមពរ របស់ប្រជាជន ដោយឡែកនៅសល់ ២០%ទៀត ដែលហួសសមត្ថភាព ក្រុមការងារបានរៀបចំ ពិនិត្យដាក់ជូនតាមរយៈ មន្ទីរដែលមាន សមត្ថកិច្ច ដើម្បីស្នើសុំការជួយអន្តរាគមន៍ ពីស្ថាប័នថ្នាក់លើបន្ត។

ក្នុងឱកាសនោះផងដែរ លោក កុល វីរក្ស ក៏បានណែនាំដល់ក្រុមការងារ ថ្នាក់ជាតិស្រុកសង្កែ និងក្រុមការងារគ្រប់ឃុំ ទាំងអស់បន្តការងាររបស់ខ្លួន បន្តទៀតក្នុងឆ្នាំ ២០១៦ ដោយយកចិត្តទុកដាក់ក្តាប់ឲ្យ បាននូវសុខទុក្ខរបស់ ប្រជាពលរដ្ឋ និងដោះស្រាយឆ្លើយតបឲ្យទាន់ពេលវេលា។ ជាមួយគ្នានោះត្រូវយកចិត្តទុកដាក់ ជម្រុញឲ្យប្រជាពលរដ្ឋ បានធ្វើអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរឲ្យបានគ្រប់ៗគ្នា និងរៀបចំខ្លួនទៅចុះឈ្មោះ បោះឆ្នោតតាមកាលកំណត់ របស់គណកម្មាការជាតិរៀបចំ ការបោះឆ្នោត និងក្រើនរំលឹកដល់មន្ត្រី ទាំងអស់ខិតខំកែប្រែ និងជំរុញឲ្យអស់នូវការខ្វះខាត មួយចំនួនដែល នៅសេសសល់។

ព្រមជាមួយគ្នានោះនៅព្រឹកថ្ងៃទី ២៣ ខែមករា ឆ្នាំ២០១៦ ដើម្បីដោះស្រាយសំណូមពរ របស់ប្រជាជនក្នុងឃុំតាប៉ុន ដែលប៉ះធ្ងន់ ២ភូមិ ក្នុងចំណោម ៥ភូមិ ដែលខ្វះទឹកប្រើប្រាស់ ប្រចាំថ្ងៃ និងសម្រាប់បង្កបង្កើនផល លោក កុល វីរក្ស រួមជាមួយមន្ទីរធនធានទឹក អាជ្ញាធរស្រុកសង្កែ និងលោក ឡោក ហួរ អ្នកតំណាងរាស្រ្ត មណ្ឌលបាត់ដំបង បានចុះពិនិត្យស្ថានភាពទឹក ដែលបានប្រើប្រាស់ កម្លាំងសរុបម៉ាស៊ីនបូមទឹក  និងបូមផ្តល់ជូនរយះពេល ជិត ៣ខែហើយនោះ ដែលជាលទ្ធផល បានជួយប្រជាពលរដ្ឋ ដល់គោលដៅបានគ្រប់គ្រាន់៕