ម៉ូតូកង់បី បុកនិងរថយន្តតូរីស របួសធ្ងន់ម្នាក់ ស្រុកកៀនស្វាយ

កណ្តាល៖ បុរសម្នាក់ បានរងរបួសធ្ងន់ បន្ទាប់ពីបើកម៉ូតូកង់បី ទៅបុក និងរថយន្ត នៅម៉ោង ៣៖១០នាទី ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចចន្លោះ គីឡូម៉ែត្រលេខ៤២-៤៣ ក្នុងភូមិស្ទឹង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

បើតាមលោក ព្រុំ សំណាង អធិការរងនគរបាលស្រុកកៀនស្វាយ បានឲដឹងថា ម៉ូតូកង់បីបើកបរដោយឈ្មោះ ស្រ៊ីច ចន្ថា ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅសង្គាត់ ជ្រោយចង្វា ខណ្ឌជ្រោយចង្វា បានធ្វើដំណើរ ក្នុងទិសដៅពីអ្នកលឿង ទៅភ្នំពេញ លុះមកដល់ត្រង់ចន្លោះ គីឡូម៉ែត្រលេខ៤២-៤៣ បានជ្រុលចង្គូតមកបុក និងរថយន្ត ម៉ាកតូរីស ចំពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ ដោយឡែក រថយន្តតូរីស ពណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ 2AF.៤០.៥៤ ក្រោយបង្កហេតុ អ្នកបើកបរគេចខ្លួនបាត់។

លោកអធិការរងនគរបាល ស្រុកកៀនស្វាយ បន្តថា ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញ បានចុះទៅធ្វើការវាស់វែង និងបញ្ចូនជនរងគ្រោះ ទៅមន្ទីរពេទ្យ។ លោកថា ចំពោះករណីចរាចរណ៍ នេះ បណ្តាលមកពីភាគី ជនរងគ្រោះ បើកម៉ូតូកង់បី ធ្វេសប្រហែស ទើបបណ្តាលជ្រុលចង្គូត ទៅបុកនិងរថយន្ត ក្នុងទិសដៅបញ្ចាស់ទិសគ្នា ដោយឡែកវត្ថុតាងរថយន្ត និងម៉ូតូ ត្រូវយកទៅរក្សាទុក នៅអធិការស្រុកដើម្បីបន្តនិតិវិធី៕

ម៉ូតូកង់បី បុកនិងរថយន្តតូរីស របួសធ្ងន់ម្នាក់ ស្រុកកៀនស្វាយ

ម៉ូតូកង់បី បុកនិងរថយន្តតូរីស របួសធ្ងន់ម្នាក់ ស្រុកកៀនស្វាយ

ម៉ូតូកង់បី បុកនិងរថយន្តតូរីស របួសធ្ងន់ម្នាក់ ស្រុកកៀនស្វាយ