ឃាត់ខ្លួនមុខសញ្ញា ចែកចាយ ប្រើប្រាស់គ្រឿងញៀន ពីរនាក់ នៅស្រុកក្រគរ

ពោធិ៍សាត់៖ មុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀន ពីរនាក់ ត្រូវបានកម្លាំង នគរបាលស្រុកក្រគរ ចាប់ខ្លួនបាន រួមនិងថ្នាំញៀន ៦កញ្ចប់ ក្នុងនោះរួមមាន ២កញ្ចប់ធំ និង៤កញ្ចប់តូច រួមនិងបានដកហូត ម៉ូតូធ្វើសកម្មភាព ១គ្រឿង កាមេរ៉ាសុវត្ថិភាព សម្រាប់ដាក់ផ្ទះ ទើបទិញថ្មី ១គ្រឿង ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន១ និងលុយខ្មែរចំនួន ២០ម៉ឺនរៀល នៅម៉ោង ១១៖១៥នាទី យប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦។

អធិការនគរបាលស្រុកក្រគរ លោកវរសេនីយ៍ត្រី ឯម រុន បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ថា ក្នុងកិច្ចប្របត្តិការ បង្ក្រាបមុខសញ្ញា ចែកចាយ និងប្រើប្រាស់គ្រឿងញៀន នេះគឺដោយសារ កម្លាំងសមត្ថកិច្ច ទទួលបានព័ត៌មាន ដ៏ជាក់លាក់ថា ជនសង្ស័យទាំង ពីរនាក់ នៅរង់ចាំទទួល ថ្នាំញៀនដែលក្រុមបក្សពួក ផ្ញើមកពីរាជធានីភ្នំពេញទាំងយប់ ទើបកម្លាំងនគរបាល ឈានដល់ការបង្រ្កាបបានតែម្តង។

អធិការនគរបាលស្រុករូបនេះ បានបន្តឱ្យដឹងទៀតថា ជនសង្ស័យទាំង ពីរនាក់ ដែលសមត្ថកិច្ច ចាប់ខ្លួនបាន ទី១.ឈ្មោះ គឹម វិចិត្ត ហៅយុំាងគោ ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិព្រៃឪម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ និងទី២.ឈ្មោះ ឃឹម សក្តិសិទ្ធិ ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិកែវសុវណ្ណក្រោម សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ក្រោយឃាត់ខ្លួនបាន មុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀន ទាំង ពីរនាក់ នៅស្រុកក្រគរ កាលពីពីយប់រួចមក ជនសង្ស័យ ត្រូវបានបញ្ជូនខ្លួន មកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តចុះទៅឆេកឆេរ លំនៅដ្ឋាន ដែលស្ថិតនៅចំនុចឈើទាលរូង ស្ថិតនៅភូមិព្រៃឪម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់ នៅព្រឹកថ្ងៃអាទិត្យនេះ។

នៅក្នុងកិច្ចប្របត្តិការ បន្តចុះឆេកឆេរ លំនៅដ្ឋានរបស់ជនសង្ស័យ គឹម វិចិត្រ ហៅ យុំាងគោ ដែលជាមុខសញ្ញាចាស់ ធ្លាប់ជាប់ពន្ធនាគារ ជាច្រើនលើកនោះ កម្លាំងចំរុះដឹកនាំដោយ លោក ពេជ្រ ចិន្តា ចៅក្រមស៊ើបសួរ នៃសាលាដំបូង ខេត្តពោធិ៍សាត់ និងលោកឩត្តមសេនីយ៍ត្រី រស់ ប៊ុនណាន ស្នងការរងនគរបាលក្រុងពោធិ៍សាត់។ ក្នុងការបន្តចុះឆេកឆេរ លំនៅដ្ឋាន មុខសញ្ញាគ្រឿង ជនសង្ស័យ គឹម វិចិត្រ ធ្លាប់ជាប់ពន្ធនាគារ ជាច្រើនលើក កន្លងមកហើយនោះ រហូតមកទល់ពេលនេះ សមត្ថកិច្ចចំរុះ មិនទាន់ផ្តល់លទ្ធផល នៃការចុះឆេកឆេរនោះនៅឡើយទេ៕

ឃាត់ខ្លួនមុខសញ្ញា ចែកចាយ ប្រើប្រាស់គ្រឿងញៀន ពីរនាក់ នៅស្រុកក្រគរ

ឃាត់ខ្លួនមុខសញ្ញា ចែកចាយ ប្រើប្រាស់គ្រឿងញៀន ពីរនាក់ នៅស្រុកក្រគរ

ឃាត់ខ្លួនមុខសញ្ញា ចែកចាយ ប្រើប្រាស់គ្រឿងញៀន ពីរនាក់ នៅស្រុកក្រគរ

ឃាត់ខ្លួនមុខសញ្ញា ចែកចាយ ប្រើប្រាស់គ្រឿងញៀន ពីរនាក់ នៅស្រុកក្រគរ