យុវជន​ខ្មែរ​ពីរ​នាក់ ត្រូវ​អាជ្ញាធរ​សមត្ថកិច្ច​ឡាវ ឃាត់ខ្លួន ខណៈ​ពួកគេ​ជិះ​ម៉ូតូ ចូលទៅ​ពិនិត្យ​ការសាងសង់​ទំនប់​វា​រី​អគ្គិសនី ដន​សា​ហុង​

ភ្នំពេញ: ​កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៦ យុវជន​ពីរ​នាក់​បងប្អូន ឈ្មោះ ជុំ ហួត និង ជុំ ហួរ ដែលជា​យុវជន​ដ៏​សកម្ម ក្នុង​ការតវ៉ា​ប្រឆាំងនឹង​ការសាងសង់​ទំនប់​វា​រី​អគ្គិសនី ដន​សា​ហុង នៃ​ប្រទេស​ឡាវ ត្រូវបាន​អជ្ញាធរ​ឡាវ ឃាត់ខ្លួន​។ ការឃាត់ខ្លួន​យុវជន​ខ្មែរ​ទាំងពីរ​នាក់​នោះ ខណៈពេល​ពួកគាត់ បាន​ជិះ​ម៉ូតូ ឆ្លង​ចូលទៅ​កាន់​ទឹកដី​ឡាវ ដើម្បី​សង្កេតមើល​ការសាងសង់​ទំនប់​វា​រី​អគ្គិសនី ដន​សា​ហុង ដែល​ស្ថិត​នៅជាប់​ព្រំដែន​ខេត្តស្ទឹងត្រែង​របស់​កម្ពុ​ជា​។ នេះ​បើតាម​ការអះអាង​របស់​សកម្មជន​សិទ្ធិមនុស្ស​៕​

យុវជន​ខ្មែរ​ពីរ​នាក់ ត្រូវ​អាជ្ញាធរ​សមត្ថកិច្ច​ឡាវ ឃាត់ខ្លួន ខណៈ​ពួកគេ​ជិះ​ម៉ូតូ ចូលទៅ​ពិនិត្យ​ការសាងសង់​ទំនប់​វា​រី​អគ្គិសនី ដន​សា​ហុង​
យុវជនបងប្អូនបង្កើត ជុំ ហួត និងជុំហួរ ដែលគេអះអាងថា ត្រូវឡាវ ឃាត់ខ្លួន នាព្រឹកថ្ងៃអាទិត្យ ទី២៤ មករា ឆ្នាំ២០១៦