នាយ​ឧ​ត្ត​ម​សេនីយ៍ មាស សុភា ប្រកាស​ផ្លាស់ប្តូរ​មុខការ​មេបញ្ជាការ​តំបន់​ប្រតិបត្តិកា​រសិក​រង​ខេត្តកំពង់ស្ពឺ​

ភ្នំពេញ: លោកនាយ​ឧ​ត្ត​ម​សេនីយ៍ មាស សុភា អគ្គមេបញ្ជាការ​ង​និង​ជា​មេបញ្ជាការ​កងទ័ពជើងគោគ​នៃ​ខ​.​ភ​.​ម​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​តែងតាំង​មុខការ​មេបញ្ជាការ​តំបន់​ប្រតិ​ប​ត្ត​កា​រសិក​រង​ខេត្ត​កំ​ព​ស្ពឺ​កាលពី​ព្រឹក​ថ្ងៃទី​២២​មករា​ឆ្នាំ​២០១៦​នេះ​នៅ​សាលាខេត្ត​កំពង់ស្ពឺ​ដោយមាន​ការចូលរួម​ពី​សំណាក់​ឯកឧត្តម​អភិបាលខេត្ត​មន្ត្រីរាជការ​កងកម្លាំង​ប្រដាប់អាវុធ​ជាច្រើនរូប ។​

​ក្នុង​សុន្ទរកថា ស្វាគមន៍​ដែល​អាន​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឈឹម ប៊ុនធឿន មេបញ្ជាការ​តំបន់​ប្រតិ​​ប​ត្តិ​កា​រសិក​រង​ខេត្តកំពង់ស្ពឺ​ដែល​ត្រូវ​ផ្លាស់​តួនាទី​ទៅកាន់​មុខដំណែង​ថ្មី​បាន​គូសបញ្ជាក់ថា តំបន់​ប្រតិបត្តិកា​រសិក​រង​ខេត្តកំពង់ស្ពឺ​ដោយបាន​ការយកចិត្តទុកដាក់​ចង្អុលបង្ហាញ​និង​ការដឹកនាំ​ដ៏​ល្អ​ពី​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ​អគ្គមេបញ្ជាការ​នៃ​ខ​.​ភ​.​ម​មេបញ្ជាការ​កងទ័ពជើងគោគ​ពិសេស​មេបញ្ជាការ​យោធភូមិភាគ​ទី​៣ ព្រមទាំង​គណៈ​បញ្ចា​ការឯកភាព​ខេត្ត​អង្គភាព​បាន​បំពេញបាន​ជោគជ័យ ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ក្នុង​ការចូលរួម​យ៉ាងសកម្ម ក្នុងការ​អនុវត្ត​នូវ​គោលនយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​គោលនយោបាយ​កំណែ​ទំរង់ ខ ភ ម ។ អង្គភាព​បាន​យកចិត្តទុកដាក់​បំពេញ​នូវ​តួនាទី​ភារកិច្ច​របស់ខ្លួន​បាន​ជាប់​ជាប្រចាំ​ដោយបាន​ត្រៀម​គ្រប់​កាលៈទេសៈ​ទទួល​នូវ​បទបញ្ជា ដើម្បី​ដោះស្រាយ​រាល់​យថាហេតុ​ដែល​កើតមានឡើង​ចំពោះមុខ ដោយ​​បាន​ចាត់តាំង​១​កងអនុសេនាធំ​ឈរជើង​ការពារ​ព្រំដែន​នៅ​ទិស​ខេត្តកោះកុង ជាប់​ជាប្រចាំ​តាម​ផែនការ​សកម្មភាព និង​ទិសដៅ​របស់​មេបញ្ជាការ​យោធភូមិភាគ​ទី​៣ ។ ជាមួយនិង​ការងារ​ជាច្រើន​ដែល​អង្គភាព​សម្រេចបាន​កន្លងមក​បានធ្វើ​ឲ្យ​ទទួលបាន​នូវ​ការលើកសរសើរ​ពី​ថ្នាក់ដឹកនាំ ខ ភ ម ថា​ជា​អង្គភាព​ឈានមុខ ។

​ក្នុង​ពិធី​នោះ​បន្ទាប់ពី​លោក​អ៊ូ សំ​អ៊ួ​ន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ មានមតិ​ចូលរួម​រួចមក​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ួ​ន លន នាយរង​សេនាធិការ​កងទ័ពជើងគោគ និង​ជា​នាយការិយាល័យ​ទី​៥ បាន​អាន​នូវ​សេចក្តីប្រកាស​របស់​ក្រសួងការពារជាតិ ស្តីពី ការតែងតាំង​និង​ផ្លាស់ប្តូរ​មុខងារ​មេបញ្ជាការ​តំបន់​ប្រតិបត្តិកា​រសិក​រង​ខេត្តកំពង់ស្ពឺ ដែល​ក្នុង​សេចក្តីប្រកាស​បានសម្រេច​តែងតាំង​ផ្លាស់ប្តូរ​មុខងារ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឈឹម ប៊ុនធឿន មេបញ្ជាការ​តំបន់​ប្រតិបត្តិកា​សិ​ករង​ខេត្តកំពង់ស្ពឺ ឥឡូវ​ជា​មេបញ្ជាការរង​យោធភូមិភាគ​ទី​៣ សម្រេច​តែងតាំង​លោក​វរសេនីយ៍ឯក ម៉ាន់ ម៉ាច ជា​មេបញ្ជាការ​តំបន់​ប្រតិបត្តិកា​សិ​ករង​ខេត្តកំពង់ស្ពឺ​។   

​ថ្លែង​ក្នុង​ពិធី​ប្រកាស​ផ្លាស់ប្តូរ​មុខងារ​នាយទាហាន​ក្នុង​ខ​.​ភ​.​ម នៅឯ​តំបន់​ប្រតិបត្តិកា​រសិក​រង​ខេត្តកំពង់ស្ពឺ​នាពេលនោះ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ មាស សុភា ជំនួសមុខ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ អគ្គមេបញ្ជាការ​នៃ​ខ​.​ភ​.​ម ពិសេស​កងទ័ពជើងគោគ បាន​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​មេបញ្ជាការ​មេញ្ជា​កា​រង​នាយពល​ទាហាន​ទាំងអស់ ក្នុង​អង្គភាព​តំបន់​ប្រតិបត្តិកា​រសិក​រង​ខេត្តកំពង់ស្ពឺ​ដែល​ក្នុង​រយៈកាល​កន្លងមក​នេះ បាន​បំពេញ​តួនាទី​ភារកិច្ច​របស់ខ្លួន​បាន​យ៉ាង​ល្អ​ក្នុងការ​បម្រើ​ឲ្យ​ភារកិច្ច​ការពារជាតិ ការពារ​បូរណភាព​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យើង​បាន​រឹងមាំ និង​រីកចម្រើន ។​

​លោក មាស សុភា បានបញ្ជាក់​ថាៈ ជាការ​ធម្មតា​ការផ្លាស់ប្តូរ​មុខងារ​តួនាទី​ភារកិច្ច​របស់​មន្ត្រី​ខ​.​ភ​.​ម គឺជា​ទូរ​ទៅ​ដើម្បី​ស្វែងរក​នូវ​ការដឹកនាំ​ល្អ​និង​ភាព​រីកចម្រើន​របស់​អង្គភាព​។ បើទោះបី​ពេលនេះ ប្រទេសជាតិ​មាន​សុខសន្តិភាព​ក៏ពិតមែន ប៉ុន្តែ​នេះ​គឺជា​ការធ្វើកំណែទម្រង់រ​ប​ស់ខ​.​ភ​. ម ។ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ មាស សុភា ក៏បាន​លើកសរសើរ​ផងដែរ អាជា្ញធរ​ខេត្ត​ដែល​រហូតមក​បាន​សហ​ការ​យ៉ាង​ល្អ​ជាមួយនិង​យោធា​ខេត្តកំពង់ស្ពឺ ក្នុង​ការរក្សាសន្តិសុខ​សុវត្ថិភាព​ក្នុង​មូលដ្ឋាន​របស់ខ្លួន ពិសេស​តែងតែបាន​ជួយឧបត្ថម្ភ​គ្រប់បែបយ៉ាង​ជំរុញ​កិច្ចដំណើរការ​បំពេញ​បេសកម្ម​ការពារជាតិ​រប​ស់ ខ ភ ម ទទួលបាន​ជោគជ័យ ។  

​លោក​មាស សុភា ក៏បាន​ផ្តាំផ្ញើ​ឲ្យ​មេបញ្ជាការ​ចាស់ ដែល​ត្រូវ​ទៅ​បំពេញការងារ​ថ្មី ឲ្យ​ខិតខំ​បំពេញការងារ​ឲ្យ​កាន់តែ​ល្អ​ថែម​ទៀតហើយ​មេបញ្ជាការ​ថ្មី​នៃ​តំបន់​ប្រតិបត្តិកា​រសិក​ខេត្ត ក៏ត្រូវ​យកចិត្តទុកដាក់​ខិតខំ​បំពេញការងារ​ឲ្យ​កាន់តែ​ល្អ​ដូចគ្នា ពិសេស​ត្រូវគោរព​ស្រឡាញ់​នាយពល​ទាហាន​ក្រោម​ឱវាទ​ឲ្យ​ដូច​បងប្អូន​និង​កូនចៅ​របស់ខ្លួន ។ ជាងនេះទៀត​ក៏ត្រូវ​គោរព​ឲ្យ​បាន​នូវ​វិន័យ​សេ​ក្តី​ថ្លៃថ្នូរ​របស់​ខ​.​ភ​.​ម​គោរព​និង​អនុវត្ត​ឲ្យ​ម៉ឺងម៉ាត់ នូវ​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល ក្នុងការ​ចូលរួម​ពង្រឹង​ប្រៀប​ការពារជាតិ​ការពារ​បូរណភាព​ទឹកដី​កម្ពុជា​ឲ្យ​បាន​រឹងមាំ​និង​រីកចម្រើន ៕

នាយ​ឧ​ត្ត​ម​សេនីយ៍ មាស សុភា ប្រកាស​ផ្លាស់ប្តូរ​មុខការ​មេបញ្ជាការ​តំបន់​ប្រតិបត្តិកា​រសិក​រង​ខេត្តកំពង់ស្ពឺ​

នាយ​ឧ​ត្ត​ម​សេនីយ៍ មាស សុភា ប្រកាស​ផ្លាស់ប្តូរ​មុខការ​មេបញ្ជាការ​តំបន់​ប្រតិបត្តិកា​រសិក​រង​ខេត្តកំពង់ស្ពឺ​

នាយ​ឧ​ត្ត​ម​សេនីយ៍ មាស សុភា ប្រកាស​ផ្លាស់ប្តូរ​មុខការ​មេបញ្ជាការ​តំបន់​ប្រតិបត្តិកា​រសិក​រង​ខេត្តកំពង់ស្ពឺ​

នាយ​ឧ​ត្ត​ម​សេនីយ៍ មាស សុភា ប្រកាស​ផ្លាស់ប្តូរ​មុខការ​មេបញ្ជាការ​តំបន់​ប្រតិបត្តិកា​រសិក​រង​ខេត្តកំពង់ស្ពឺ​

នាយ​ឧ​ត្ត​ម​សេនីយ៍ មាស សុភា ប្រកាស​ផ្លាស់ប្តូរ​មុខការ​មេបញ្ជាការ​តំបន់​ប្រតិបត្តិកា​រសិក​រង​ខេត្តកំពង់ស្ពឺ​