រដ្ឋមន្ត្រីក្រសួង​អប់រំ ផ្តល់​អនុសាសន៍​លើ​ផែនការ​យុទ្ធសាស្ត្រ របស់​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​

ភ្នំពេញ: នា​ព្រឹក​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៦ លោក​បណ្ឌិត ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​អញ្ជើញ​ជា​កិត្តិយស​ក្នុងការ​ស្តាប់ និង​ផ្តល់នូវ​អនុសាសន៍​ក្នុង​ពិធី​ប្រជុំ​ផ្សព្វផ្សាយ​ស្ដីពី ផែនការ​យុទ្ធសាស្ត្រ​របស់​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ២០១៤-២០១៨ ដែល​ប្រព្រឹត្តទៅ​មជ្ឈមណ្ឌល​កិច្ចសហប្រតិបត្តិការ​ក​ម្ពុ​ជា​-​កូរ៉េ ដោយមាន​ការចូលរួម​ពី​លោក​សាកលវិទ្យាធិការ លោក លោកស្រី​សាកលវិទ្យាធិការរង និង​លោក លោកស្រី​សាស្ត្រាចារ្យ​ជាច្រើនរូប​។​

​ផែនការ​យុទ្ធសាស្ត្រ​របស់​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ២០១៤-២០១៨​នេះ មាន​ផ្នែក​ជា​យុទ្ធសាស្ត្រ​ចម្បង​ចំនួន​៧ រួមមាន​៖ ការដឹកនាំ​គ្រប់គ្រង ការកសាង​អភិវឌ្ឍ​សមត្ថភាព​បុគ្គលិក រដ្ឋបាល និង​ហិរញ្ញវត្ថុ ការបង្រៀន និង​រៀន ការស្រាវជ្រាវ និង​ការបង្កើត​ថ្មី ការបង្កើត​ប្រាក់ចំណូល និង​ប្រភព​នៃ​ប្រាក់ចំណូល និង​ការពង្រីក​ស្ថាប័ន​៕