ដើម្បី​មិត្ត​ប្រុស សុខចិត្ត​រង​ការលំបាក​ជាច្រើន ​រួមមាន​ការយក​កូន​ចេញ ២ ដង​ថែមទៀត​

Doliprane TVC

​នារី​តៃវ៉ាន​ម្នាក់​សុខចិត្ត​ទទួលយក​ការ​វាយដំច្រំធាក់ ការ​រំលូតកូន​ចេញ ថែមទាំង​សុខចិត្ត​ធ្វើជា​នារី​បម្រើ​ស្រា​បៀរ​ក្នុង​ក្លឹប​រាត្រី ដើម្បី​ព្យាយាម​ទាក់ចិត្ត​មិត្ត​ប្រុស​កុំ​ឲ្យ​ចាកចោល​នាង ។​ នាង Xiao Yi វ័យ ២៥ ឆ្នាំ បាន​រៀបរាប់​ពី​ទុក្ខសោក​ប្រាប់ថា ដោយសារតែ​ត្រូវ​សងបំណុល​ដែល​ឪពុក​របស់​នាង​ជំពាក់​គេ នាង​ត្រូវ​បង្ខំចិត្ត ធ្វើការ​ទាំងយប់​ទាំង​ថ្ងៃ ដោយ​នៅពេល​ថ្ងៃ នាង​ធ្វើការ​នៅ​កា​រ៉ា​ស​សាំង​មួយកន្លែង ហើយ​ពេលយប់​នាង​ទៅធ្វើ​ការជានា​រី​បម្រើ​ស្រា​បៀរ​ក្នុង​ក្លឹប​រាត្រី ។

ដើម្បី​មិត្ត​ប្រុស សុខចិត្ត​រង​ការលំបាក​ជាច្រើន ​រួមមាន​ការយក​កូន​ចេញ ២ ដង​ថែមទៀត​

ទីនោះ​ហើយ​ដែល​នាង​ជួប​មិត្ត​ប្រុស​នាង ហើយ​ដោយសារតែ​គេ នាង​ធ្លាប់​យក​កូន​ចេញ​ដល់​ទៅ​ពីរដង ។ នាង​បាន​និយាយ​ប្រាប់ថា មិត្ត​ប្រុស​នាង​ចង់​ឲ្យ​នាង​ធ្វើ​ការបម្រើ​សេវាកម្ម​ផ្លូវភេទ​ថែមទៀត ដោយសារតែ​គេ​គិតថា លុយ​ធ្វើការ​ទាំងអស់​តិចពេក​សម្រាប់​គេ ហើយ​គេ​តែងតែ​ព្យាយាម​គម្រាម​យកប្រាក់​ពី​នាង​ជាច្រើនលើក​ច្រើនសារ និង វាយ​ធ្វើបាប​នាង​ទៀត ។ នាង​ក៏​ធ្លាប់​ធ្វើការ​ក្នុង​ក្លឹប​រាត្រី​ពីរ​កន្លែង​ផ្សេងគ្នា​ដែរ ដើម្បី​បាន​ប្រាក់​ឲ្យ​បាន​ច្រើន​ឲ្យ​មិត្ត​ប្រុស និង សងបំណុល តែ​ទោះជា​ច្រើន​យ៉ាងណា ក៏​លុយ​មិន​គ្រប់គ្រាន់​តាម​តម្រូវការ​មិត្ត​ប្រុស​នាង​ដែរ ។​

ដើម្បី​មិត្ត​ប្រុស សុខចិត្ត​រង​ការលំបាក​ជាច្រើន ​រួមមាន​ការយក​កូន​ចេញ ២ ដង​ថែមទៀត​

​សព្វថ្ងៃ​នាង​បាន​បែក​គ្នា​ជាមួយនឹង​មិត្ត​ប្រុស​ទុរយស​នោះ​ហើយ តែ​នាង​ប្រាប់ថា នាង​មិន​ស្អប់​គេ​នោះទេ ព្រោះ​អ្វីដែល​នាង​ធ្វើឡើង​គឺ​ដោយសារ​ការស្រឡាញ់ ហើយ​ទោះបីជា​គេ​ធ្លាប់​ធ្វើបាប​នាង​យ៉ាងណាក្តី ក៏​នោះ​ជា​ជម្រើស​នាង​ដែរ ៕ ថា​វរិ​ទ្ធ (​ប្រភព ៖ ឡប​លី​ផ​ប​)