Beyonce ខឹង​ប្តី​ដល់​ថ្នាក់​ចង់​លែងលះគ្នា ស្របពេល​ពពោះ​កូន​ទី ២ ?

Doliprane TVC

​តារាចម្រៀង​ស្រី​ដ៏​ល្បីឈ្មោះ Beyonce និង ស្វាមី​តារា​រ៉េ​ប Jay Z មិនសូវ​ជា​បាន​ជួប​មុខ​គ្នា​ទេ រយៈពេល​ចុងក្រោយ​នេះ ព្រោះតែ​កាលវិភាគ​ដ៏​មមាញឹក​រៀងៗ​ខ្លួន ។​​មិន​ត្រឹមតែ​មិនសូវ​បាន​ជួប​មុខ​គ្នា គេ​ក៏​បានដឹង​ដែរ​ថា ចំណងអាពាហ៍ពិពាហ៍​អ្នក​ទាំងពីរ​ក៏​កំពុងតែ​រង្គោះរង្គើ មិន​ចុះសម្រុង​គ្នា​ផងដែរ ថ្វីបើ​នាង Beyonce កំពុងតែ​ពពោះ​កូន​ទី ២ ។

Beyonce ខឹង​ប្តី​ដល់​ថ្នាក់​ចង់​លែងលះគ្នា ស្របពេល​ពពោះ​កូន​ទី ២ ?

ពេលខ្លះ​ក៏មាន​ការឈ្លោះប្រកែក​គ្នា​យ៉ាង​តឹងសរសៃក ហើយ​ពិតណាស់​អ្នក​ដែល​ឈឺក្បាល​ចំពោះ​រឿងនេះ​គឺ​កូនស្រី​ទី ១ របស់​ពួកគេ Blue Ivy Carter ។ ប្រភព​មួយ​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​នាង Beyonce កំពុងតែ​ពពោះ ៤ ខែ ហើយ​នេះ​ក៏​អាច​ហេតុ​មួយ​ធ្វើ​ឲ្យ​អារម្មណ៍​នាង​មួម៉ៅ​ខុសពី​ធម្មតា តែងតែ​រករឿង​ស្វាមី​នាង​គ្រប់ពេល រហូត​ពេលខ្លះ​ស្វាមី​នាង​ទប់​អារម្មណ៍​មិនបាន​ម្តងៗ​ផងដែរ ។

Beyonce ខឹង​ប្តី​ដល់​ថ្នាក់​ចង់​លែងលះគ្នា ស្របពេល​ពពោះ​កូន​ទី ២ ?

យ៉ាងណាក្តី នេះ​ក៏​មិនមែនជា​លើកទីមួយ​ដែលមាន​ពាក្យ​ចចាមអារ៉ាម​លែងលះគ្នា​រវាង​គូ​ស្វាមីភរិយា​មួយគូ​នេះ ហើយ​ការ​លែងលះ​ក៏​មិន​ងាយស្រួល​កើតឡើង​ដែរ ព្រោះតែ​កំពុងមាន​កូន​ទី ២ ស្ថិតនៅក្នុង​ផ្ទៃ ចំណែក​អនុស្សាវរីយ៍​រវាង​អ្នក​ទាំងពីរ​ក៏មាន​យ៉ាងច្រើន​ផងដែរ ៕ ថា​វរិ​ទ្ធ (​ប្រភព ៖ ហូលីវូដ ឡៃ​យ៍​)