សកម្មជន​ការពារ​បរិស្ថាន​ខ្មែរ​២​នាក់​ត្រូវ​អាជ្ញាធរ​ឡាវ​ចាប់​ខ្លួន

សកម្មជន​ការពារ​បរិស្ថាន​ខ្មែរ ២​នាក់ ត្រូវ​បាន​អាជ្ញាធរ​ឡាវ ចាប់​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​មករា បន្ទាប់​ពី​ពួកគេ​ព្យាយាម​ថតរូប​ពី​ស្ថានភាព​សាងសង់​ទំនប់​វារីអគ្គិសនី​ដនសាហុង (Don Sahong) នៅ​ក្នុង​ខេត្ត​ចម្ប៉ាសាក់ ប្រទេស​ឡាវ ជាប់​នឹង​ព្រំដែន​ខេត្ត​ស្ទឹងត្រែង។

សកម្មជន​បរិស្ថាន​រូប​នោះ ឈ្មោះ ជុំ ហួរ និង ជុំ ហួត ត្រូវ​ជា​បង​ប្អូន​ភ្លោះ ដែល​ជំទាស់​នឹង​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​ដនសាហុង របស់​ឡាវ។

សកម្មជន​បរិស្ថាន ឈ្មោះ ជុំ ហួរ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​យ៉ាង​ខ្លី​ថា ពួកគេ​ត្រូវ​បាន​អាជ្ញាធរ​ឡាវ ៥​នាក់ ដក​ហូត​ម៉ាស៊ីន​ថត និង​ឃាត់​ខ្លួន​នៅ​តំបន់​ទំនប់​វារីអគ្គិសនី​ដនសាងហុង ក្នុង​ខេត្ត​ចម្ប៉ាសាក់ ប្រទេស​ឡាវ។

សូម​រង់ចាំ​អាន​និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ​ក្នុង​កម្មវិធី​ផ្សាយ​យប់​នេះ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។