ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖​ ​កាលពី​ព្រឹក​ថ្ងៃ​ទី ២៣ ខែមករា ​ឆ្នាំ​២០១៥​ អាជ្ញាធរ​ខណ្ឌមានជ័យ ​បាន​រៀបចំ​​វេទិកា​សា​ធារ​ណៈ​ពិគ្រោះយោបល់​ និង​​​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ផ្លូវ​ស្ថាបនា​​រួច​ប្រវែង​៨០០​ម៉ែត្រ​ ក្រោម​វត្តមាន​លោក​ ពេជ្រ​ កែវ​មុនី អភិបាល​​ខណ្ឌមានជ័យ​ និង​មានការ​ចូលរួម​ពី​សំណាក់​លោក​អភិបាលរង​ខណ្ឌ ​ចៅសង្កាត់ នាយ​ប៉ូ​សិ​ល ប៉េ​អឹ​ម​ មន្ត្រី​​សាលា​ខណ្ឌ ​និង​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១០០​នាក់​ផង​ដែរ ​​ស្ថិត​នៅ​ក្នុង​ភូមិ​ព្រែក​តា​គង់​១ ​សង្កាត់​ចាក់​អង្រែ​លើ​ ខណ្ឌមានជ័យ ។

​ក្នុង​ឱកាស​នោះ​ដែរ ​លោក ​ពេជ្រ​ កែវ​ មុនី អភិបាល​ខណ្ឌ​ បាន​​មាន​ប្រា​សាសន៍​ឆ្លើយ​តប​ជុំ​វិញ​​សំណួរ​ ​និង​សំណើ​របស់​​​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​ពេល​នេះ​ផង​ដែរ ។​ដោយ​លោក​អភិបាលសន្យា​ថា​នឹង​ព្យាយាម​ជួយ​​ដោះស្រាយ​​ទុក្ខ​លំបាក​របស់​បងប្អូនឱ្យ​​អស់ពី​ដែន​សមត្ថ​ភាព​របស់​អាជ្ញាធរ​​ ប៉ុន្តែ​ក្នុង​លក្ខ​ខណ្ឌ​ដែល​មិន​អាច​ទៅ​រួច​អាជ្ញាធរ​ខណ្ឌ​នឹង​​ធ្វើ​លិខិត​បែបបទ​រដ្ឋបាល​ផ្ញើ​បន្ត​ទៅ​កាន់​ថ្នាក់លើ​ ​ក្រសួង​ពាក់ព័ន្ធ​ទាំងអស់​ឱ្យ​បានដឹង​នឹង​មាន​វិធានការ​ជួយ​បងប្អូន​​នៅ​ពេល​ក្រោយ​បន្ថែម​ទៀត​។

ជា​កិច្ចបញ្ចប់នៃ​កម្មវិធី​លោក​អភិបាល​ក៏​បាន​ប្រកាស​ដាក់​ឱ្យ​​ប្រើប្រាស់​ផ្លូវ​​​ប្រវែង​៨០០​ម៉ែត្រ​ចាប់ពី​ថ្ងៃនេះ​តទៅ​មុខ ។

លោក​បន្ថែម​ថា បងប្អូន​អាច​ទៅ​ជួប​លោក​ដល់​ក្នុង​បន្ទប់​ផ្ទាល់ខ្លួន​របស់​លោក​បាន​គ្រប់ពេលវេលា​ ​​​ឬ​​អាច​ទាក់​ទងតាម​រយៈទូរស័ព្ទ​ ឬតាម​រយៈAccount Facebook
ផ្ទាល់ខ្លួន​របស់​លោក ​ឈ្មោះ ​​ពេជ្រ កែវ​មុនី អភិបាល​​​ខណ្ឌមានជ័យ​ លោក​នឹង​រង់​​ចាំ​ការ​រិះគន់​ក៏​ដូច​ជា​បញ្ហា​របស់​ប្រជាពលរដ្ឋ​គ្រប់ពេល ​៕