ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ នៅ​ពី​ព្រឹក​ថ្ងៃ​ទី​២៤ មក​រា ឆ្នាំ​២០១៦​នេះ ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា ដោយ​មានការ​ចូលរួម​ពី​អាជ្ញាធរ​​ខណ្ឌ​ច្បារ​អំពៅ ដឹកនាំ​ដោយ​លោក​ អ៊ា​ង ​ស៊ីផា​ន អភិបាល​​ខណ្ឌ​ច្បារ​អំពៅ ​​​បាន​សហការ​គ្នា​ចុះ​ត្រួតពិនិត្យ​ជំងឺ​ដោយ​ឥត​បង់ថ្លៃជូន​​​ប្រជាពលរដ្ឋ​ចំនួន​៥០០​នាក់ ​ដែល​មក​ពី​តាម​សង្កាត់​ទាំង​៨ ក្នុង​មូលដ្ឋាន​ខណ្ឌ​ច្បារ​អំពៅ​ទាំងមូល ។

​លោក ​អ៊ា​ង ​ស៊ីផា​ន ​បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា សាលា​ខណ្ឌមានជ័យ ពិតជា​មាន​កិត្តិយស​បំផុត ដែល​បាន​សហការ​រៀបចំ​ពិធី​ពិនិត្យ និង​ព្យាបាល​ជំងឺ​ដោយ​ឥត​គិតថ្លៃ ដែល​រៀបចំ​ឡើង​ដោយ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ជូន​​​ប្រជាពលរដ្ឋ​ក្រីក្រ​៥០០នាក់ ក្នុង​ខណ្ឌ​ច្បារ​អំពៅ ។

លោក​អភិបាល​ខណ្ឌ​បាន​​បន្ត​ថា ការ​ចុះ​ពិ​និ​ត្រ​សុខភាព​ជូន​នា​ពេល​នេះ ​ជា​​លើក​ទី​២​ហើយ សម្រាប់​អំឡុង​ឆ្នាំ​២០១៥ដល់​ឆ្នាំ​២០១៦​នេះ របស់​អាជ្ញាធរ​ខណ្ឌ​ច្បារ​អំពៅ រួម​ជាមួយ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត មក​ពី​តាម​បណ្តា​អង្គភាព និង​ស្ថា​ប័​ន្ត​ពាក់ព័ន្ធនានា ។

លោក​អភិបាល​បន្ត​ថា វត្តមាន​របស់​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​ សាយ ឈុំ នៅ​ពេល​នេះ​ដែរ ​ជា​សក្ខីភាព​សបញ្ជាក់​ឱ្យ​ឃើញ​ពី​មនោសញ្ចេតនា​យកចិត្តទុកដាក់​ខ្ពស់ ចំពោះ​វិស័យ​សុខាភិបាល ដែល​ជា​វិស័យ​អាទិភាព​ក្នុង​គោលនយោបាយ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល​កម្ពុជា ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លៀសវៃ​ប្រកប​​ដោយ​គតិបណ្ឌិតដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

​លោក ​អ៊ុ​ជ គឹ​ម​អន រដ្ឋមន្ត្រី​ប្រតិភូ​អមដំណើរ​នាយក​រដ្ឋមន្ត្រី និង​ជា​តំណាង​ដឹកនាំ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​សម្តេច​វិបុល​សេនា​ភក្តី ​សាយ ឈុំ ​បាន​មាន​មតិ​សំណេះ​សំណាល និង​បាន​ផ្ញើ​ក្តី​នឹករលឹក​​ពី​សម្តេច​​វិបុល​សេនា​ភក្តី ​សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា ជូន​​​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​​​មាន​វត្ត​មាននៅ​ពេល​នេះ ។ លោក​​​បាន​ឱ្យ​​ដឹង​ថា ការ​ព្យាបាល​​ជំងឺ​ជូន​បងប្អូន​នៅ​ពេល​នេះ គឺ​មិន​ប្រកាន់​ទៅ​លើ​​ជំងឺ​អ្វី​ទាំងអស់ ក្រុម​គ្រូពេទ្យ​​​ព្យាបាលឱ្យ​​អស់ពី​សមត្ថភាព ប៉ុន្តែ​ក្នុង​ករណី​ជំងឺ ឬ​អាកា​រៈ​របស់​បងប្អូន​មាន​សភាព​ធ្ងន់ធ្ងរ​​ខ្លាំង​ ក្រុម​គ្រូពេទ្យ​ជំនាញ និង​ប​ញ្ចូ​ន​គាត់​ទៅ​សម្រាក​ព្យាបាល​បន្ត​​​នៅ​មន្ទីរពេទ្យ​ធំ​ៗ ក្នុង​រាជធានី​​ភ្នំពេញ ​មាន​ ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-សូ​វៀត ឬ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត្រ​ជាដើម ដោយ​មិន​មានការ​គិតថ្លៃ​ដូច​គ្នា ។​

ជា​ចុង​ក្រោយ ​​ប្រជាពលរដ្ឋ បាន​សម្តែង​នូវ​ទឹកចិត្ត​ត្រេកអរ​យ៉ាង​ក្រៃ​លែង និង​បាន​ថ្លែង​អំណ​អរគុណ​ចំពោះ​អាជ្ញាធរ​ខណ្ឌមានជ័យ ក៏​ដូច​ជា​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​សម្តេច​វិបុល​សេនា​ភក្តី​ សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា ដែល​តែងតែ​យកចិត្តទុកដាក់ខ្នះខ្នែង គិតគូរដល់​សុខភាព​របស់​ប្រជាពលរដ្ឋ ​​បាន​ចុះ​មក​ពិនិត្យ​ជំងឺ​ដោយ​គ្មាន​ការ​បង់ថ្លៃ​​ដល់​មូលដ្ឋាន ​៕​