នារី​ដែល​ចូលចិត្ត​ពាក់អាវ​ទ្រនាប់​រឹត​ណែន អាច​ប្រឈម​នឹង​មហា​រី​សុដន់​

តាម​ការសិក្សា​របស់​ពួក​អ្នកជំនាញការ​នៅ​ អាមេរិក​បានបង្ហាញ​ថា ស្ត្រី​ដែល​ពាក់អាវ​ទ្រនាប់​តឹង​ពេក​ដោយ​អូ​សប​ន្ថា​យ​ពេលវេលា​ជាង​១២​ម៉ោង​ ក្នុង​១​ថ្ងៃ​នឹងមាន​ហានិភ័យ​នៃ​ជំងឺមហារីក​សុដន់ ​ខ្ពស់ ជាង​អ្នក​ពាក់អាវ​ទូលាយ​មាន​អារម្មណ៍​ធូរស្រាលពីព្រោះថា ប្រសិនបើ​អ្នក​ពាក់អាវ​តឹង​ពេក​នោះ ក្បាល​សុដន់​វា​នឹង​រំញោច​ការរីកចម្រើន​ខុស​ប្រក្រតី​របស់​កោសិកា និង​ជាលិកា​សុដន់​។

​ក្រុម​អ្នកស្រាវជ្រាវ​បាន​បកស្រាយ​ថា តាម​ធម្មតា​ជាតិ​កាកសំណល់ និង​ជាតិពុល​មួយចំនួន​របស់​កោសិកា ឈាមស នឹង​ត្រូវបាន​កម្ចាត់​ចេញ​ក្រៅ​។ ប៉ុន្តែ​ការ​រឹង​តឹង​របស់​អាវទ្រនាប់​បាន​ទប់ស្កាត់​ដំណើរការ​នេះ​។ គេ​សង្កេតឃើញថា អាវទ្រនាប់​រឹត​ណែន​នឹងធ្វើ​ស្ត្រី​មាន​អារម្មណ៍​ពិបាក​ដង្ហើម និង​បង្ក​រោគសញ្ញា​រំញោច ព្រមទាំង​អា​ឡែ​ហ្ស៊ី​(​ប្រតិកម្ម​) ស្បែក ដូចជា រមាស់ ចេញ​កន្ទួល​ក្រហម ជាដើម​។​

​ក្រៅពីនេះ​ពូក​អ្នកវិទ្យាសាស្ត្រ​នៅ​តិច​សាស់ អះ​អាច​ថា ពាក់អាវ​ទ្រនាប់​ចង្អៀត​ពេក​នឹងធ្វើ​ឲ្យ​កើត​ហានិភ័យ​នៃ​ការ​តឹង​សាច់ដុំ​ និង​ឈឺក្បាល ឡើង​៣​ដង​។ នោះ​គឺ​ដោយ សារ​ខ្សែ​អាវទ្រនាប់​នឹង​បង្កើន​សម្ពាធ​លើ​សាច់ដុំ​រត់​ទទឹង​ស្មានិង​ខ្នង​លើ ហើយ​ស្ថានភាព​ នេះ​នឹងធ្វើ​ឲ្យ​ឈឺ​ក និង​ក្បាល​។ ក្រុម​អ្នកវិទ្យាសាស្ត្រ​បានធ្វើ​ការសិក្សា​ផង ដែរ​ទៅលើ ទំនាក់ទំនង​ច្បាស់លាស់​នៃ​ការពាក់​អាវទ្រនាប់​ទៅនឹង​ជំងឺ​មហា​រី​សុដន់​។​

​ក្នុងនោះ​ពួកគេ​បាន​បង្ហាញថា ដើម្បី​បង្ការ​នូវ​ជំងឺ​នេះ ស្ត្រី​គួរ​ធ្វើការ​ពាក់អាវ​ទ្រនាប់​ក្នុង រយះពេល​ខ្លី​បំផុត តាម​ដែល​អាចធ្វើ​បានជា​ការល្អ​ឲ្យ​បាន​តិចជាង​រយ​:​ពេល​១២​ម៉ោង​ក្នុង​ មួយថ្ងៃ​។ ពេលវេលា​ស័ក្តិសម​ក្នុងការ​ផ្តល់ឱកាស​ឲ្យ​ដើមទ្រូង​របស់​អ្នក​បាន​សម្រាក នោះ​គឺ​នៅពេល​យប់​។ ការសិក្សា​នេះ​បាន​បញ្ជាក់ថា ការប្រើ​អាវទ្រនាប់​ក្នុង​រយ​:​ពេល​យូរពេក​អាច​បង្កើន​នូវ​សីតុណ្ហភាព​នៃ​ ជាលិកា​របស់​សុដន់ ហើយ​ចំពោះ​ស្ត្រី​ដែល​ពាក់អាវ​ទ្រនាប់​ច្រើន​នឹងមាន​កម្រិត​អ័រម៉ូន​ប្រូ​ ឡាក់​ទីន (​ជា​អ័រម៉ូន​ដែលមាន​មុខងារ​ជំរុញ​ឲ្យ​មាន​ការផលិត​ទឹកដោះ​) កើនឡើង​ខ្ពស់​។ កត្តា​ទាំងពីរ​នេះហើយ​ដែល​អាច​ជំរុញ​ឲ្យ​មានការ​កើត​នូវ​ជំងឺមហារីក​សុដន់​ បាន​៕ ប្រភពកំណើតថ្មី

 នារី​ដែល​ចូលចិត្ត​ពាក់អាវ​ទ្រនាប់​រឹត​ណែន អាច​ប្រឈម​នឹង​មហា​រី​សុដន់​