ទារកចម្លែក ដូចអេលាន បានចាប់កំណើត នៅក្នុងប្រទេសឥណ្ឌា មានក្បាលតែពាក់កណ្តាល

ឥណ្ឌា៖ ក្រុមគ្រូពេទ្យឥណ្ឌា មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពេលដែលស្ត្រីជាម្តាយម្នាក់ សម្រាលបានទារកដែលមានរូបរាងយ៉ាងចម្លែករួចមក។

ទារកចម្លែក ដូចអេលាន បានចាប់កំណើត នៅក្នុងប្រទេសឥណ្ឌា មានក្បាលតែពាក់កណ្តាល

ទារកចម្លែកម្នាក់ បានចាប់កំណើតមកជាមួយនឹង ក្បាលតែពាក់កណ្តាលប៉ុណ្ណោះ ស្ថិតនៅក្នុងទីក្រុង Uttar Pradesh ប្រទេសឥណ្ឌា។ ជាអកុសល ក្រោយពីកើតបាន ៤៨ម៉ោង ទារកអភ័ព្វរូបនេះ បានស្លាប់ទៅវិញ តែយ៉ាងណាមិញ ក្រុមគ្រូពេទ្យពិតជាមានការស្រឡាំងកាំងបំផុត នៅពេលទារកមានក្បាលតែពាក់កណ្តាល អាចបន្តជីវិតបានដល់ទៅ ២ថ្ងៃដូចនេះ។

នេះអាចចាត់ទុកជាអភូតហេតុមួយ ដែលទារកចម្លែក មានរូបរាង និងមុខមាត់ ប្រៀបដូចជាមនុស្សភពផ្សេងមានភ្នែកធំៗ ឬអេលាន ហើយអាចនៅមានដង្ហើម បើកភ្នែកមើលពិភពលោកនេះ។

ម្តាយរបស់ទារកចម្លែកនេះ មានឈ្មោះ Savita Rani វ័យ ៣២ឆ្នាំ បានឆ្លងទន្លេ (សម្រាល) ដោយធម្មជាតិ។

ក្នុងនោះ ដុកទ័រម្នាក់ ឈ្មោះ Kusum Lata វ័យ៣០ឆ្នាំ បានថ្លែងឲ្យដឹងថា ករណីទារកមុខមាត់ចម្លែកមានក្បាលតែពាក់កណ្តាលនេះ កើតឡើងដោយសារតែទម្លាប់ហូបអាហារមិនត្រឹមត្រូវ និងមិនទៀងទាត់ របស់ស្ត្រីជាម្តាយ ក្នុងអំឡុងពេលពរពោះ៕

ទារកចម្លែក ដូចអេលាន បានចាប់កំណើត នៅក្នុងប្រទេសឥណ្ឌា មានក្បាលតែពាក់កណ្តាល
ទារកចម្លែក ដូចអេលាន បានចាប់កំណើត នៅក្នុងប្រទេសឥណ្ឌា មានក្បាលតែពាក់កណ្តាល

ប្រភព៖​

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត