មាន​អ្វី​កើតឡើង នៅពេល​អាមេរិក​ដាក់​ទង់ជាតិ​រុស្ស៊ី​បញ្ច្រាស ? (មានវីដេអូ)

Doliprane TVC

ទីភ្នាក់ងារ​ព័ត៌មាន​របស់​រុស្ស៊ី​រាយការណ៍​ថា ការដាក់​ទង់ជាតិ​រប​ស់​ប្រទេស​រុស្ស៊ី​បញ្ច្រាស​ចុះក្រោម ធ្វើឱ្យមាន​ភាពល្អក់​កក​រ​បន្តិចបន្តួច មុន​ការប្រជុំ​ពិភាក្សា ស្តីពី​ការបញ្ឈប់​សង្គ្រាម​នៅក្នុង​ប្រទេស​ស៊ី​រី រវាង​លោក ច​ន ឃែ​រី រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក និង លោក សឺរ​ហ្គេ ឡា​ហ្វ​រ៉​ហ្វ នៅ​ទីក្រុង​ហ្ស៊ុ​យ​រិច ប្រទេស​ស្វី​ស ។​នៅពេល Camera men ថត​យក​រូបភាព​មុន​កិច្ចប្រជុំ ស្រាប់តែ​សង្កេតឃើញ​ទង់ជាតិ​របស់​រុស្ស៊ី​ដែល​ដោត​ទន្ទឹមនឹង​ទង់ជាតិ​អាមេរិក បញ្ច្រាស​ឆ្នូត​ពណ៌​ស​ចុះក្រោម (​ពណ៌​សត្រូវ​នៅលើ​) បើ​បញ្ច្រាស​ដូច្នេះ គឺជា​ទ​ងើ​ជាតិ​ប្រទេស​ស៊ែ​ប​ប៊ី​ទៅវិញ​ទេ ។​

លោក ក្លេ​ន ច​ន​សាន់ ទីប្រឹក្សា​ក្រសួងការបរទេស​សហ​រដ្ឋ ខាង​ព័ត៌មាន​ទូទៅ បើកទ្វារ​បន្ទប់ ក៏បាន​សួរ​អ្នក​ថត​ថា និយាយ​លេង​ឬ​មែន​? អ្នក​ថតរូប​តប «​ពិតមែន​!» តែ​ប៉ុណ្ណេះ លោក ច​ន​សាន់ ក៏​បិទទ្វារ​គ្រឹប​វិញ រួច​បញ្ជា​ឱ្យគេ​កែតម្រូវ​ទង់ជាតិ​ភ្លាមៗ​វិញ នេះ​គ្មានអ្វី​ក្រៅពី​មាន​ភាពអាម៉ាស របស់​ប្រមុខ​ការទូត​សហរដ្ឋអាមេរិក​ទេ !!​សូរ្យកាន្ត (​ខាវ​ស៊ុត​)