អ៊ិន វរ​លក្ខ​ណ៏​ទេពី ប្រាប់​វិធី​រក្សា​សម្រស់​ឲ្យ​នៅ​ក្មេង​

Doliprane TVC

​ក្រោយពី​ស្ងប់ស្ងាត់​មួយរយៈ​មក អតីត​ស្រី​ស្អាត អ៊ិន វរ​លក្ខ​ណ៏​ទេពី បាន​លេចមុខ​សារជាថ្មី​ក្នុង សកម្មភាព​សិល្បៈ​ដែលមាន​ទាំង​ការថត​រឿង​ស្ប៉ត​ពាណិជ្ជកម្ម ​និង​ចម្រៀង​ខារ៉ាអូខេ​។​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមកនេះ តារា​សម្តែង​ថ្ពាល់ខួច​ម្នាក់នេះ នៅតែមាន​រូប​សម្រស់​ស្រស់ស្អាត ហើយ​ថ្មីៗ​នេះ នាង​បាន​ចែកចាយ​រូបមន្ត ពិ​សេស​ក្នុង​ការរក្សា​សម្រស់​ដល់​មិត្តៗ​នារី​ទាំងអស់​។​

អ៊ិន វរ​លក្ខ​ណ៏​ទេពី ប្រាប់​វិធី​រក្សា​សម្រស់​ឲ្យ​នៅ​ក្មេង​

​បើ​គិត​មកដល់ពេលនេះ មាន​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ដែល អ៊ិ​ន វរ​លក្ខ​ណ៏​ទេពី បាន​ហក់​ចូលក្នុង ការងារ​សិល្បៈ តែ​យ៉ាងណា​ប្រជាប្រិយភាព​របស់​នាង​ហាក់​មិន​លេចធ្លោ​ប៉ុន្មាន​ឡើយ​។​បន្ទាប់ពី​បាត់​មុខ ពី​វិថី​សិល្បៈ​មួយ រយៈ​មក ពេលនេះ អ៊ិន វរ​លក្ខ​ណ៏​ទេពី បាន​លេចមុខ​សារជាថ្មី​នៅក្នុង​រឿង​ភាគ​របស់​ទូរទស្សន៍​ស៊ីធី​អិន គឺ​រឿង​«​វិថី​នារី​»​ដែលមាន​ការចូលរួម​ពី​តារា​សម្តែង​ថ្មី​ចាស់​ជាច្រើន​ដួង​។​អិ​ុ​ន វរ​លក្ខ​ណ៏​ទេពី បាន​និ យាយ​ថា កន្លងមក​មាន​គេ​ទាក់ទង​នាង​ថត​ជា​បន្តបន្ទាប់​ដែរ តែ​នាង​ច្រានចោល ដោយសារ​ជាប់រវល់​ការងារ​ផ្សេង​។​ទោះបីជា​យ៉ាងនេះ​ក្តី អិ​ុ​ន វរ​លក្ខ​ណ៏​ទេពី នៅតែ​អះអាងថា នាង​មិន​បោះបង់​ការងារ​សិ ល្បៈ​ចោល​ទេ គ្រាន់តែ​ផ្អាក​តែប៉ុណ្ណោះ​។​

អ៊ិន វរ​លក្ខ​ណ៏​ទេពី ប្រាប់​វិធី​រក្សា​សម្រស់​ឲ្យ​នៅ​ក្មេង​

មិនមែនជា​តារា​ល្បី​ក៏ពិតមែន តែ អ៊ិ​ន វ​លក្ខ​ណ៏​ទេពី ត្រូវបាន​គេ​ចាត់ទុកជា​អ្នកសិល្បៈ ដែល​និយម​ការតុបតែង​ខ្លួន​ឡូយឆាយ ជា​ពិ​សេសការ​ប្រើប្រាស់​សម្ភារៈ​ទំនើបៗ​។​ពេលខ្លះ​នាង​ថែមទាំង ចេញទៅ​ដើរលេង​ជា​លក្ខណៈ​ឯកជន​នៅតាម​បណ្តា​ប្រទេស ប៉ែ​ក​អឺរ៉ុប​ទៀតផង​។​រយៈពេល​ជាច្រើន​ឆ្នាំ កន្លងមកនេះ អតីត​ស្រី ស្អាត​នៅ​ស្ថានីយទូរទស្សន៍​ស៊ីធី​អិន​រូបនេះ នៅតែមាន​រូប​សម្រស​ស្រស់ស្អាត​បែប​ធម្មជាតិ ហើយ​ថ្មីៗ​នេះ នាង​ថែមទាំង​បាន​ចែកចាយ​រូបមន្ត ដែល​ធ្វើ​ឲ្យ​រូប​សម្រស់​នៅ​វ័យក្មេង ដោយសារ​នាង​ទទួលទាន​តែ​យិន​ស៊ិន​របស់​ប្រទេស​កូរ៉េ​តាំងពី​ឆ្នាំ​២០០៦​មកម្ល៉េះ មើលទៅ​ឃើញ​មាន​ប្រ​សិ​ទ្ទ​ភាព​ពិត ប្រាកដ​មែន​។​ក្នុងចំណោម​មិត្តភក្តិ ដែល​ជាប់​ជា​ស្រី​ស្អាត​ជំនាន់ នាង ម្នាក់ៗ​គេ​បាន​រៀបការ​និង​មាន​កូនចៅ អស់ហើយ ក្នុងនោះ​ក៏មាន​អ្នកខ្លះ​បាន​ចេញទៅ​រស់នៅ​ក្រៅប្រទេស​ផងដែរ​។​ដោយឡែក អ៊ិន វរ​ក្ខ​ណ៏​ទេពី នៅតែ​អះអាងថា នាង​មិនទាន់មាន​គូ​ស្នេ​ហ៏​នៅឡើយ​៕ ចេ​នី​