ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តកំពង់ឆ្នំាង ៖ ​យុវជនម្នាក់ ​ត្រូវបានជនពុំស្គាល់មុខ​កាប់ពីក្រោយស្ទើរដាច់.ក ​ធ្លាក់ពីលើម៉ូតូមកដីស្លាប់​យ៉ាងអាណោចអាធ័ម​ ​ខណៈជនរងគ្រោះនិងមិត្តភក្តិ២នាក់ ទៀតជិៈម៉ូតូ​ត្រឡប់ពីទិញសាច់ក្លែម ។

ហេតុការណ៏នេះ​បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១០ និង ១០នាទី​ យប់ថ្ងៃទី២៣ មករា ២០១៦ ​នៅចំណុចក្បាលកោះ ​ស្ថិតក្នុងភូមិពាមពពេជ ឃុំកោះថ្កូវ ស្រុកជលគីរី ។ ​បើតាមនគរបាលស្រុកជលគីរី ​បាននិយាយអោយដឹងថា ​យុវជនរងគ្រោះ​ឈ្មោះ​ ផាន វណ្ណៈ អាយុ២២ឆ្នាំ ​មានទៅលំនៅភូមិឃុំ កន្លែងកើតហេតុ ។ ប្រភពបន្តថា​ មុនពេលកើតហេតុ ជនរងគ្រោះនិងមិត្តភក្តិច្រើន​នាក់បាននាំគ្នាផឹកស៊ី​ បន្ទាប់មកក៏បាននាំគ្នាជិៈម៉ូតូ​ទៅទិញសាច់ក្លែម ​ដោយជិៈម៉ូតូ២គ្រឿងគ្នា៦នាក់ ។ ពេលទៅដល់ផ្ទះអ្នកលក់សាច់​ក្លែមឈ្មោះភាព ​ សាច់ក្លែមមិនទាន់ឆ្អិន ​ពេលនោះក៍បានអោយម៉ូតូ១គ្រឿងដែល​មានគ្នា៣នាក់ទៀតនៅចាំយក​សាច់ក្លែម ចំណែក២នាក់​ទៀតនិងជនរងគ្រោះបានជិៈម៉ូតូត្រឡប់មកវិញដោយមានឈ្មោះ អឿ ផល្លា អាយុ២៥ឆ្នាំជាអ្នកបើកម៉ូតូ ឈ្មោះ កាវ សឿង អាយុ១៩ឆ្នាំ ជាអ្នកអង្គុយកណ្តាល និងឈ្មោះ ផាន វណ្ណៈ​ ជាជនរងគ្រោះ​ អង្គុយខាងក្រោយ ។ លុះជិៈមកដល់កន្លែងកើតហេតុ ​ជាផ្លូវបំបែកម៉ូតូបានបង្អង់ល្បឿន ​ក៏ស្រាប់តែមានជនដៃដល់​មិនស្គាល់អត្តសញ្ញាណ​បានកាប់ជនរង​គ្រោះអង្គុយខាងក្រោយចំកញ្ចឹងក ​ពីក្រោយស្ទើរដាច់កចេញពីស្មាបណ្តាល​អោយជនគ្រោះធ្លាក់មកដី​ ​បន្ទាប់មកម៉ូតូបានឈប់​ ហើយឈ្មោះ ​កាវ សឿង បានស្ទុះមកលើកជនរងគ្រោះ​ តែឃើញដាច់ ក​ រងាកទៅហើយ ​ក៏រត់ឡើងម៉ូតូជិៈទៅហៅបងប្អូនទាំងយប់។ ​ សមត្ថកិច្ចបានបន្តថា​ តាមការបំភ្លឺរបស់ ​ឈ្មោះ កាវ សឿង ដែលស្ទុះមកលើក​ជនរងគ្រោះប្រាប់ថា​ ពេលខ្លួនចុះមកលើកជនរងគ្រោះ​ បានឃើញជនដៃដល់ ស្លៀក ខោ ​អត់ពាក់អាវ កាន់កាំបិតផ្គាក់ រត់​ចេញពីកន្លែកកើត​ហេតុ​ទៅទិសខាងកើត ។ ក្រោយពីព័ទ្ឋខ្សែការពារ​កន្លែងកើតហេតុមួយយប់ទល់ភ្លឺ ​សមត្ថកិច្ចបានពិនិត្យសព​ជនរងគ្រោះធ្វើកោសល្យវិច័យ ​រួចបានប្រគល់សពជនរងគ្រោះ ទៅក្រុមគ្រួសារដែលកំពុងទ្រហោយំ ​បោកខ្លួន ​ព្រោះតែការស្លាប់របស់​សមាជិកគ្រួសារ​ យ៉ាងព្រៃផ្សែខ្លាំងពេក ។​សពយុវជនរងគ្រោះត្រូវបាន ​ក្រុមគ្រួសារធ្វើបុណ្យ​តាម​ប្រពៃណី ។ ​ចំណែកសមត្ថកិច្ចបានសង្ស័យ​ជាជំហានដំបូងថា ​ឃាតកម្មលើយុវជន ​អាយុ២២ឆ្នាំ ខាងលើគឺ ជារឿងគំនុំ៕