Samantha Ko ​ទម្លាយ​មុខ​សង្សារ​ជា​អ្នក​និពន្ធ​វ័យ​៤០​ឆ្នាំ

Samantha Ko ​ទម្លាយ​មុខ​សង្សារ​ជា​អ្នក​និពន្ធ​វ័យ​៤០​ឆ្នាំ

Samantha Ko ​ចូល​វិស័យ​ភាពយន្ត​៨​ឆ្នាំ​មក​ហើយ ប៉ុន្តែ​នាង​មិន​ដែល​បង្ហាញ​មុខ​មិត្ត​ប្រុស​ម្ដង​ណា​នោះ​ទេ។ ដោយ​ឡែក​ពេល​ថ្មី​ៗ​នេះ គេហទំព័រ Jaynestars ​បាន​លាត​ត្រដាង​មុខ​សង្សារ​តួ​ស្រី​មុខ​ស​ខ្ចី​រូប​នេះ​ហើយ គឺ​ជា​បុរស​អ្នក​និពន្ធ​វ័យ​៤០​ឆ្នាំ ឈ្មោះ​ថា​ Tang Chi Wai ។

 

Samantha Ko ​ទម្លាយ​មុខ​សង្សារ​ជា​អ្នក​និពន្ធ​វ័យ​៤០​ឆ្នាំ

 

Jaynestars ​បាន​ចុះ​ផ្សាយ​ថា តារា​ស្រី​វ័យ​២៩​ឆ្នាំ​ខាង​លើ ​បិទបាំង​ស្នេហា​ជាមួយ​អ្នក​និពន្ធ Tang Chi Wai ​អស់​រយៈ​ពេល​៣​ឆ្នាំ​មក​ហើយ។ ពួកគេ​បាន​ជួប​គ្នា​លើក​ដំបូង​នៅ​ឆ្នាំ​២០១២ ​ហើយ​ចាប់​ផ្ដើម​រាប់អាន​គ្នា​ជា​ធម្មតា រហូត​ដល់​បង្កើត​បាន​ជា​ស្នេហា​តែ​ម្ដង។ ពួកគេ បច្ចុប្បន្ន​នេះ​ត្រូវ​បាន​គេ​ដឹង​ថា​កំពុង​តែ​រស់​នៅ​ក្រោម​ដំបូល​ផ្ទះ​តែមួយ​ទៀត​ផង។

 

ដើម្បី​រក្សា​ប្រជាប្រិយភាព​របស់​តារា​សម្ដែង Samantha ​ពួកគេ​ទាំង​ពីរ​នាក់​មិន​ដែល​ទៅ​ណា​មក​ណា ដោយ​បើក​ចំហ​នោះ​ទេ ពោល​គឺ​រស់​នៅ​ជាមួយ​គ្នា​ដោយ​លួចលាក់​បំផុត។ គ្រប់​ពេល ដែល​មាន​អ្នក​កាសែត​ដើរ​តាម​តារា​ស្រី​មួយ​នេះ តែងតែ​ធ្វើ​ជា​ទៅ​ផ្ទះ​របស់​ម្ដាយ​ខ្លួន​ជា​និច្ច ដើម្បី​បង្វែរ​ដាន​មិន​ឱ្យ​នរណា​ស្គាល់​ពី​កន្លែង​ស្នាក់​នៅ​របស់​ពួកគេ​ឡើយ។

 

ទាក់ទង​នឹង​ការ​ដឹង​យ៉ាង​ច្បាស់​នេះ​ដែរ ប្រភពJaynestars ​មិន​បាន​បញ្ជាក់​ថា​ពួកគេ​ដឹងរឿង​ខាង​លើ​នេះ​ដោយ​របៀបណា​នោះ​ទេ ដោយ​គ្រាន់​តែ​ដាក់​ថា​អ្វី​គ្រប់​យ៉ាង​មិន​អាច​គេច​ផុត​ពី​ពួកគេ​បាន​ឡើយ៕

 

ប្រែ​សម្រួល៖ មុន្នី រម្យ
ប្រភព៖ lollipop