យុវវ័យ​ចាប់​អារម្មណ៍​​រឿង​ “ស្រីស្អាត​ឃាតករ”​

យុវវ័យ​ចាប់​អារម្មណ៍​​រឿង​ “ស្រីស្អាត​ឃាតករ”​

រឿង “ស្រីស្អាត​ឃាតករ” ត្រូវ​បាន​សម្ពោធ​ដាក់​បញ្ចាំង​នៅ​រោងភាព​យន្ត Platinum ផ្សារ​ទំនើប​សូរិយា កាលពី​ល្ងាចថ្ងៃសុក្រទី២២ ខែមករា ឆ្នាំ២០១៦ ដោយ​​មាន​ការ​ចូលរួម​ពី​តារា​កិត្តិយស​​ ដូច​ជា​លោក ម៉ា ចាន់បញ្ញា ក្រុមរាំ OMG ក្រុមរាំ December និងតារាហ្វេសប៊ុក Terk Kalok ជាដើម។

 

យុវវ័យ​ចាប់​អារម្មណ៍​​រឿង​ “ស្រីស្អាត​ឃាតករ”​

 

លោកម៉ា ចាន់បញ្ញា ​បានបញ្ចេញ​អារម្មណ៍​របស់​ខ្លួន​ថា៖​ “សប្បាយ​ចិត្ត​ណាស់​បង​ដែល​ខ្ញុំ​មាន​ឱកាស​ចូលរួម​ក្នុង​ការ​បើក​សម្ពោធ​រឿង​ថ្មី​មួយ​នេះ ហើយ​ចង់​អោយ​យុវវ័យ​គាំទ្រ​រឿង​នេះ​ទាំងអស់គ្នា”។

 

ចំណែក​​ក្រុមរាំ OMG នឹង December បាន​ប្រាប់​ដែរ​ថា៖ “ទោះ​បី​ជា​ហត់​ប៉ុណ្ណា​ក៏​នូវ​តែ​សប្បាយ​ចិត្ត​ដែរ​បង​ដោយ​សារ​តែ​មាន​ការ​ចូលរួម​គាំទ្រ​យ៉ាង​ច្រើន​កុះករ​ពី​សំណាក់​មិត្តៗ​យុវវ័យ​ក្នុង​ថ្ងៃ​សម្ពោធ​រឿង​ស្រីស្អាតឃាតករ​នេះ”។

 

យុវវ័យ​ចាប់​អារម្មណ៍​​រឿង​ “ស្រីស្អាត​ឃាតករ”​

 

រី​ឯ​តារាហ្វេសប៊ុក Terk Kalok វិញ ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា៖ “គ្មាន​អ្វី​ក្រៅ​ពី​ពាក្យ​អរគុណ​ដល់​ពួក​គាត់​ទេ​បង ហើយ​សង្ឃឹម​ថា​គាត់​នឹង​ចូលរួម​ទស្សនា​រឿង​នេះ​អោយ​បាន​គ្រប់ៗ​គ្នា”។

 

ចង់​ដឹង​សាច់​រឿង​យ៉ាង​ណា​នោះ ​ទៅ​មើល​ “ស្រីស្អាតឃាតករ” ទាំងអស់គ្នា ដែល​ចាប់​បញ្ចាំង​ពី​ថ្ងៃ​ទី​២៨ មករា​ត​ទៅ នៅ​រោងភាពយន្ត​​ Platinum ​ផ្សារ​ទំនើប​សូរិយា និង​តាម​បណ្ដា​រោងកុន​ទំនើប​ក្នុង​រាជធានី​ភ្នំពេញ និងសៀមរាប៕

 

យុវវ័យ​ចាប់​អារម្មណ៍​​រឿង​ “ស្រីស្អាត​ឃាតករ”​

 

អត្ថបទ៖ SAMEDY