ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ចំនួន​ពលករ​ខ្មែរ​​ខុសច្បាប់​​ដែល​បញ្ជូន​ពី​ថៃ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត សម្រាប់​​ខែធ្នូ ​មានការ​កើនឡើង​ជាង​ខែវិច្ឆិកា ​និង​តុលា ​ឆ្នាំ​២០១៥ នេះបើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​នៅ​ទីតាំង​ទទួល​ពលករ ​។ ពលករ​បញ្ជូន​តាម​រថយន្ត​ទ្រុង​ថៃ​ក្នុង​ខែធ្នូ ​ត្រូវ​មន្ត្រី​នៅ​ទីតាំង​ទទួល​ពលករ​បាន​​ប្រាប់​ថា ​មាន​ចំនួន៤.៧០៨​នាក់ ​(ស្ត្រី១៤៣៦​​នាក់​) និង​កុមារ​២៨៤​​នាក់​ ។

មន្ត្រី​ខាងលើ​​បាន​បន្ត​​ថា​ ចំនួន​ពលករ​សរុប​ក្នុង​ខែធ្នូ​មាន​ការ​កើន​ឡើង ​បើ​ប្រៀប​ធៀ​បទៅ​​នឹងចំនួន​ពលករ​សរុប​ក្នុង​ខែវិច្ឆិកា ​មាន​ចំនួន៤១៦៤​​នាក់ ​និងខែ​​តុលា​ មាន​ចំនួន៤៤១៧​​នាក់​ ។

ប្រភព​បន្ត​ថា​ ពលករ​បញ្ជូន​ពី​ថៃ​​​ភាគច្រើន ​ជា​ពលករ​ទៅ​ធ្វើការ​​​ដោយ​ស្របច្បាប់​ ប៉ុន្តែ​ការ​វិល​ត្រឡប់​គ្មាន​ការ​អនុញ្ញាត​​ពី​​រោងចក្រ ​ឬ​សហគ្រាស​តូច​ធំ ​ទើបត្រូវ​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន​​នៅ​តាម​ចំណុច​បា​រ៉ា​ស់​ត្រួតពិនិត្យ​មុន​មក​ដល់​ព្រំដែន ​។ ​ចំណែក​ពលករ​ដែល​ឆ្លង​ដែន​ខុសច្បាប់​តាម​ច្រករបៀង​ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់​បញ្ជូន​ត្រឡប់​​មក​វិញ​បច្ចុប្បន្ន​មាន​តិចតួច​បំផុត ​៕