ប៉ូលិសភ្ញាក់ផ្អើល ពេលឆែកឃើញ សត្វក្រពើ និងកន្ទុយក្រពើ ជិតដាច់ពូជរាប់សិបក្បាល ត្រូវបានក្លាសស្សេ កករឹងស្តូក (មានវីដេអូ)

ចិន៖ ប៉ូលិសចិន ភ្ញាក់ផ្អើលដោយរកឃើញ ក្នុងរថយន្តមួយគ្រឿង មានផ្ទុកដោយ សត្វក្រពើ​និងកន្ទុយក្រពើ រាប់សិបក្បាលដែលនាំចេញ ពីតំបន់អាស៊ីអាគ្នេយ៍ចូលទៅកាន់ប្រទេសចិន ។

ប៉ូលិសភ្ញាក់ផ្អើល ពេលឆែកឃើញ សត្វក្រពើ និងកន្ទុយក្រពើ ជិតដាច់ពូជរាប់សិបក្បាល ត្រូវបានក្លាសស្សេ កករឹងស្តូក (មានវីដេអូ)

តាមប្រភពព័ត៌មានបានឲ្យដឹងថា ប៉ូលិសក្នុងខេត្តក្វាងស៊ី បានបញ្ឈប់ រថយន្តដឹកទំនិញ មួយគ្រឿង ដែលត្រូវបានត្រួតពិនិត្យជាធម្មតា តាមច្រកព្រំដែនប្រទេសវៀតណាម ហើយប៉ូលិស ក៏មានការភ្ញាក់ផ្អើល ដោយសារតែពេល ពិនិត្យមើល ទំនិញក្នុងរថយន្តក៏បានរកឃើញ មានសត្វក្រពើចំនួន ​៧០ក្បាល និងកន្ទុយសត្វក្រពើចំនួន ៨៨ក្បាល ទៀត ត្រូវបានក្លាសសេ្ស ឡើងកករឹងស្តូក ។​

ប្រភពដដែលបានឲ្យដឹងថា សត្វក្រពើដែលរកឃើញទាំងនេះជា ប្រភេទក្រពើទឹកសាប ដែលរស់នៅក្នុង បណ្តា ប្រទេស ក្នុងតំបន់អាស៊ីអាគ្នេយ៍ ក៏មានរស់នៅក្នុងប្រទេសកម្ពុជាផងដែរ ហើយសត្វក្រពើប្រភេទនេះ កំពុងតែរង គ្រោះថ្នាក់យ៉ាងខ្លាំង ក្រោមការគំរាមគំហែង ដោយសកម្មភាពរបស់មនុស្ស​ ហើយក្រពើប្រភេទនេះ ត្រូវបាន មនុស្សប្រមាញ់ ដើម្បីបកយកស្បែក របស់ពួកវា​ថែមទៀតផង។

គួរបញ្ជាក់ដែរថា ក្រពើទឹកសាបប្រភេទនេះ ក៏ជាប្រភេទជិតដាច់ពូជផងដែរ ហើយក៏ជា ប្រភេទក្រពើ រងគ្រោះថ្នាក់ និងការគំរាមគំហែងខ្លាំងបំផុត នៅលើពិភពលោក៕

ប៉ូលិសភ្ញាក់ផ្អើល ពេលឆែកឃើញ សត្វក្រពើ និងកន្ទុយក្រពើ ជិតដាច់ពូជរាប់សិបក្បាល ត្រូវបានក្លាសស្សេ កករឹងស្តូក (មានវីដេអូ)
វីដេអូបង្ហាញពេលប៉ូលិសរកឃើញ​ សត្វក្រពើដែលត្រូវបានក្លាសស្សេ៖

ប្រភព

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត