ប៉ូលិស​កម្ពុជា ដាក់​ជនបរទេស​ជិត​ពីរពាន់​នាក់ ក្នុង​បញ្ជីខ្មៅ​

ភ្នំពេញ: របាយការណ៍​របស់​អគ្គ​នាយកដ្ឋាន​អន្តោប្រវេសន៍ នៃ​ក្រសួង​​មហាផ្ទៃ បាន​បង្ហាញថា
​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​​បញ្ចូល​ជនបរទេស​ក្នុង​ទិន្នន័យ​មុខ​
​សញ្ញា​​ក្នុង​​បញ្ជីខ្មៅ បាន​ចំនួន​ជិត ២​ពាន់​នាក់ និង​មាន ៨៦​សញ្ជាតិ នៅក្នុង​ឆ្នាំ​២០១៥ ដោយ​ទិន្នន័យ​មុខសញ្ញា​ក្នុង​ប្រព័ន្ធ​សរុប​ជាង ៩​ពាន់ មុខសញ្ញា មាន ១២៥​សញ្ជាតិ​។

​របាយការណ៍​បាន​បញ្ជាក់ថា ការងារ​គ្រប់គ្រង​មុខសញ្ញា​៖ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​បញ្ចូល​ទិន្ន​មុខសញ្ញា​ក្នុង​បញ្ជីខ្មៅ បាន​ចំនួន ១.៩៣១ នាក់ មាន ៨៦​សញ្ជាតិ សម្រាប់​​ឆ្នាំ​២០១៥​។ ចំណែក​ទិន្នន័យ​មុខសញ្ញា​ក្នុង​ប្រព័ន្ធ សរុប ៩.៣៥២ មុខសញ្ញា មាន ១២៥​សញ្ជាតិ​៕​