ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្ត​ស្ទឹង​ត្រែង ៖ ​តាម​សេចក្តី​រាយការណ៍​ពី​សមត្ថកិច្ច​​ការ​ពារ​ព្រំដែនខ្មែរ​ បាន​ឱ្យ​ដឹង​នៅ​មុន​នេះ​បន្តិច​ថា ​សកម្ម​ជន​ការ​ពារ​បរិស្ថាន​​២នាក់ ត្រូវ​បាន​​ទាហាន​​​​​ការ​ពារ​ព្រំដែន​ឡាវ​ចាប់​ខ្លួន​​ ខណៈ​ពួក​គេ​ចូល​ទៅ​​ថត​យក​រូប​ភាព​​ ស្តីពី​សកម្មភាពសាង​សង់​ទំបន់​វារីអគ្គិសនី​ដន​សាហុង នៃ​ប្រទេស​​ឡាវ ។

​សកម្ម​​ជន​​​​​ការ​​ពារ​បរិស្ថាន​ទាំង​២នាក់​​​ដែល​ទាហាន​ឡាវ​ចាបប់​ខ្លួន​​​នា​រសៀល​ថ្ងៃទី​២៤ មករា ២០១៦ នេះ ​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​បង​​​ប្អូន​បង្កើត​ ដែល​​ម្នាក់​ឈ្មោះ ជុំ ហួរ និង​ម្នាក់​ទៀត​ឈ្មោះ ជុំ ហួត បច្ចុប្បន្ន​​កំពុង​​ឃុំ​ខ្លួន​នៅ​ប៉ុស្តិ៍​ទាហាន​ការ​ពារ​ព្រំដែន​ឡាវ​តំបន់​សាង​សង់​ទំបន់​វារីអគ្គិសនី​ដន​សាហុង ៕

ព័ត៌​មាន​ពិស្តារ​មាន​ផ្សាយ​ជូន​នៅលើទំព័រកាសែត​​​កោះសន្តិភាព​