ក្មេង​លេង​ទឹក មាន​ប្រយោជន៍​មហាសាល​

Doliprane TVC

​ទឹក​គឺជា​មិត្ត​របស់​ក្មេងៗ ក្មេង​គ្រប់រូប​ដែលមាន​អាយុ​ពី ៣ ខែ​ឡើងទៅ ឱ្យតែ​ម្តាយ​ដាក់ចូល​ក្នុង​ទឹក ឬ យកដៃ​វ៉ៃ រាវ​ទឹក​លេង គឺ​តែងមាន​ភាពសប្បាយ​រីករាយ ក្លៀវក្លា ហើយ​មិន​ចង់​ចេញពី​ទឹក​ឡើយ បើ​ម្តាយ​ជម្នះ​យក​គេ​ចេញពី​ទឹក គេ​ច្បាស់​ជា​យំ​ជាពុំខាន ប៉ុន្តែ​ការឱ្យ​កូន​លេង​ទឹក អ្នក​ម្តាយ​គួរតែ​រក​កន្លែង និង ឧបករណ៍​មាន​សុវត្ថិភាព ។ ពេលនេះ​«​ប្រជាប្រិយ​» សូម​នាំ​បង្ហាញ​ពី​ប្រយោជន៍ ឱ្យ​ក្មេង​ងូតទឹក ដូចខាងក្រោម ៖​

យើង​ដឹង​ទេ អ្វីដែល​ធ្វើឱ្យ​ក្មេង​ចូលចិត្ត​ទឹក ដោយសារតែ​គេ​ធ្លាប់​អាស្រ័យ​នៅក្នុង​ទឹកភ្លោះ​ផ្ទៃ​ម្តាយ​ដល់ ៩ ខែ ដូច្នេះ​គេ​ស្គាល់​ភាពកក់ក្តៅ ផាសុកភាព ស្រស់ថ្លា រំភើប​ជាមួយ​ទឹក ។​យ៉ាងណាក៏ដោយ​ការលេងទឹក​មាន​ច្រើន​វិធី ច្រើន​ឧបករណ៍ ដូចជា ស្បោង​ប្លា​ស្ទីក ចានដែក ចានជ័រ​ធំ ពោង​ដែល​ដាក់លក់​តាម​ទីផ្សារ ។ យើង​ត្រូវដាក់​ទឹក​ឱ្យ​សមល្មម​នឹង​ខ្លួន​ក្មេង​លេង ហើយ​យក​តុក្កតា ដូចជា​រូប​សត្វ ទា អណ្តើក ក្តាម ត្រី ដាក់ឱ្យ​ក្មេង​លេង​ក្នុង​ទឹក ដោយ​ម្តាយ​ពោល​ប្រាប់​កូន​ថា នេះ​គឺជា​ទឹក​ដែលមាន​សត្វ​រស់នៅ ដូច​រូប​តុក្កតា​ដែល​កំពុង​លេង​នេះ ។

លេង​ទឹក មាន​ប្រយោជន៍​មហាសាល​

១- ការលេង​ទឹកជា​សកម្ម​ភាព​មួយ​រំញោច​នៃ​ចលនា​រាងកាយ​ល្អ​ចំពោះ​សុខភាព ធ្វើឱ្យ​សាច់ដុំ​មាន​ចលនា ។​

២- បណ្តុះ​ឱ្យ​ក្មេង​មិន​ញញើត និង ខ្លាច​ទឹក ។​

៣- ភាគច្រើន​ក្មេង​ចូលចិត្ត​លេង​ទឹក តែង​ជួប​ថា​មាន​សុខភាព​រឹងមាំ ដោយឡែក ក្មេង​ចូលចិត្ត​ហែល​ទឹក បានទទួល​ការចេញ​កម្លាំងកាយ មាន​សួត​រឹងមាំ ។​

៤- ធ្វើឱ្យ​ក្មេង​មាន​អាមរ​ម្មណ៍​ល្អ បញ្ជូន​ផល​ទៅ​ខួរក្បាល ដែលមាន​សារធាតុ​អេ​ន​ដូ​ហ្វី​ន មាន​រំញោច និង សេចក្តីសុខ ។​

៥- ធ្វើឱ្យ​ក្មេង​បាន​យល់​ពី​ហេតុផល​ខាង​វិទ្យាសាស្ត្រ ពាក់ព័ន្ធ​នឹង​ការ​ចលនា​របស់​ទឹក ដឹង​ពី​កំលាំង​ទំនាញ និង បរិស្ថានវិទ្យា ធ្វើឱ្យ​ក្មេង​មាន​ហេតុផល ឆ្លៀវឆ្លាត ដឹង​ពីអ្វី​នៅ​ជុំវិញខ្លួន ។​

៦- កុមារ​អាច​ប្រើការ​ស្រមើល​ស្រមៃ​របស់​ពួកគេ​ទៅលេង​ជាមួយ​ទឹក មានគំនិត គិតពី​របៀប​លេង​ដោយ​ខ្លួនឯង​នៅក្នុង​ទឹក​នោះទេ ។​

៧- ការលេង ទឹក​នៅពេល​ព្រឹក និង ពេល​ល្ងាច កុមារ​ទទួលបាន​វីតាមីន D ពី​ធម្មជាតិ បាន​ស្រូបខ្យល់​បរិសុទ្ធ និង មាន​ភាព​ធន់​នឹង​ជំងឺ ។​

៨- ការលេងទឹក​ជួយ​អភិវឌ្ឍ​ការយល់ដឹង​ពី​សង្គម​ទូទៅ ។ ការលេងទឹក​ជាមួយ​ក្មេង​ដទៃ បាន​ស្វែងយល់​ពី​ការធ្វើទំនាក់ទំនង​ល្អជា​សាធារណៈ ។​

៨- ការនាំ​ទៅលេង​ទឹក ដែល​ភាគច្រើន​មាន​ឪពុកម្តាយ ពូ​មីង ទៅជា​មួយ ជួយ​ច្របាច់​សម្ព័ន្ធភាព ភាពកក់ក្តៅ​នៅក្នុង​គ្រួសារ​កាន់តែ​ល្អ ។​

ទោះយ៉ាងណា ឪពុកម្តាយ​មុន​ឱ្យ​កូន​ទៅលេង​រមណីយដ្ឋាន​មាន​អាងទឹក គួរ​ពិនិត្យ​ទឹក​ឱ្យមាន​អនាម័យ​ផង ហើយ​មិនត្រូវ​ធ្វេសប្រហែស​ទុក​កូន​ចោល ទៅ​រវល់​នឹង​ចង្ក្រាន​បាយ ឬ ការងារ​មួយ​ភ្លែត​ណា ដែល​អាចឱ្យ​ក្មេង​ឈ្លក់ទឹក ឬ ផឹកទឹក​មួយ​ឆ្អែត​បាន ។ មិន​គួរឱ្យ​ក្មេង​លេង​ទឹក​កណ្តាល​ថ្ងៃ​ក្តៅ​ខ្លាំង និង ត្រូវ​លាប​ឡេ​ការពារ​អា​ឡេ​ក​ហ្ស៊ី​ស្បែក ព្រោះ​ស្បែក​ក្មេង​ងាយ​នឹង​ប្រតិកម្ម​ពី​កម្តៅថ្ងៃ​ណាស់ ៕ ​សូរ្យកាន្ត (kapook)