លោក ហោ ណាំហុង ឲ្យ​មេដៃ​ពីរ សម្រាប់​ជ័យជម្នះ​របស់​ក្រុមបាល់ទាត់​កម្ពុជា កាលពី​យប់មិញ​

ភ្នំពេញ: ​ប្រមុខ​ការទូត​កម្ពុជា លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​សម្តែង​ការ​សាទរ​ទៅនឹង​ជ័យជម្នះ​របស់​ក្រុមបាល់ទាត់​កម្ពុជា កាលពី​យប់​ថ្ងៃ​សៅរ៍ ទី​២៣​មករា ឆ្នាំ​២០១៦ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ក្នុង​រាជធានី​ភ្នំពេញ​។ លោក ហោ ណាំហុង និង​លោក ថា​ណា​សាក់ ប៉ា​តិ​ម៉ា​ប្រា​កន ( Tanasak Patimapragorn ) ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ថៃ បាន​ចូលរួម​ទស្សនា​ដោយផ្ទាល់​នូវ​ការប្រកួត​បាល់ទាត់​មិត្តភាព រវាង​ក្រុមបាល់ទាត់​កម្ពុជា Cambodia All Star និង​ក្រុមបាល់ទាត់​កំពូល​តារាង​របស់​ថៃ Buriram United​។​

ការអបអរនូវជ័យជម្នះរបស់កីឡាករក្រុមបាល់ទាត់កម្ពុជានេះ ត្រូវបានប្រមុខការទូត​កម្ពុជា ធ្វើឡើងនៅមុខប្រមុខការទូតថៃ បន្ទាប់ពី​ដើរចេញពីទីលានប្រកួត កាលពីយប់ថ្ងៃសៅរ៍ ទី២៣មករា។​

​ក្នុងការ​ប្រកួត​ដើម្បី​សាទរ​ដល់​ទំនាក់ទំនង​ការទូត គម្រប់​ខួប ៦៥ ឆ្នាំ រវាង​កម្ពុជា និង​ថៃ បាន​កក្រើក​ពេញ​ស្តា​ត និង​នៅតាម​កញ្ចក់​ទូរទស្សន៍ PNN ដែល​បាន​ផ្សាយ​ផ្ទាល់ នៅ​កម្ពុជា និង​ផ្សាយ​បន្ត​ផ្ទាល់ នៅ​ប្រទេស​ថៃ​។

​ជា​លទ្ធផល ក្រុមបាល់ទាត់ Cambodia All Star បាន​យកឈ្នះ​ក្រុមបាល់ទាត់​កំពូល​តារាង​របស់​ថៃ Buriram United ដោយ​ទាត់​បាល់​ប៉េ​ណាំង​ទី ៤ ទល់នឹង ៣ បន្ទាប់ពី​ក្រុម​ទាំងពីរ បានបញ្ចប់​ការប្រកួត ៩០ នាទី ដោយ​លទ្ធផល ២ ទល់នឹង ២៕​

លោក ហោ ណាំហុង ឲ្យ​មេដៃ​ពីរ សម្រាប់​ជ័យជម្នះ​របស់​ក្រុមបាល់ទាត់​កម្ពុជា កាលពី​យប់មិញ​

លោក ហោ ណាំហុង ឲ្យ​មេដៃ​ពីរ សម្រាប់​ជ័យជម្នះ​របស់​ក្រុមបាល់ទាត់​កម្ពុជា កាលពី​យប់មិញ​

លោក ហោ ណាំហុង ឲ្យ​មេដៃ​ពីរ សម្រាប់​ជ័យជម្នះ​របស់​ក្រុមបាល់ទាត់​កម្ពុជា កាលពី​យប់មិញ​
ក្រុមបាល់ទាត់កម្ពុជា Cambodia All Star
លោក ហោ ណាំហុង ឲ្យ​មេដៃ​ពីរ សម្រាប់​ជ័យជម្នះ​របស់​ក្រុមបាល់ទាត់​កម្ពុជា កាលពី​យប់មិញ​

ក្រុមបាល់ទាត់លេខ១ នៅប្រទេសថៃ Buriram United