សមាគមន៍ស្ករត្នោត គ្រោង​នាំចេញស្ករត្នោតឲ្យ​បាន ៥០០ តោន​ ក្នុង​ឆ្នាំ២០១៦

Doliprane TVC

សមាគម​លើកកម្ពស់​ស្ករត្នោត​ខេត្តកំពង់ស្ពឺ គ្រោង​នឹង​នាំចេញ​ស្ករត្នោត ទៅកាន់​​ទីផ្សារ​អន្តរជាតិ ឲ្យ​បាន ៥០០​តោន​ក្នុង​ឆ្នាំ ២០១៦​នេះ ដែល​ក្នុងនោះ​មាន​ក្រុមហ៊ុន​ចំនួន ៨ កំពុង​ប្រមូល​ទិញ​ស្ករត្នោត​ពី​កសិករ​។ ​​ការបញ្ជាទិញ​ស្ករត្នោត​ក្នុង​ឆ្នាំ ២០១៦​នេះ មានការ​កើនឡើង​ខ្ពស់ បើ​ធៀប​នឹង​រដូវ​កាល​​ឆ្នាំ ២០១៥​កន្លងមកនេះ ដែលមាន​ត្រឹមតែ​ចំនួន ១៥០​តោន តែប៉ុណ្ណោះ​។​​ ជាមួយនឹង​ការប្ដេជ្ញា របស់​សមាគមន៍ ដើម្បី​លើកកម្ពស់​ស្ករត្នោត​កំពង់ស្ពឺ​នេះ បាន​ជួយ​ជម្រុញ ប្រជាកសិករ ឲ្យ​ខិតខំ​ផលិត​ស្ករត្នោត   កម្ពុជា ឲ្យ​មាន​កំណើន​បន្ថែមទៀត​។ ​លើសពីនេះ​ក៏​ធ្វើ​ឲ្យ​តម្លៃ​ស្ករត្នោត​កម្ពុជា នៅលើ​ទីផ្សារ​អន្តរជាតិ​មានតម្លៃ​ខ្ពស់ ដោយ​តម្លៃ​ស្ករត្នោត​ក្នុងឆ្នាំនេះ ស្មើនឹង ១៥០០​ដុល្លារ​អាមេរិក ក្នុង​មួយ​តោន បើ​ធៀប​នឹង​ឆ្នាំមុន​មានតម្លៃ ១៣០០​ដុល្លារ​អាមេរិក​តែប៉ុណ្ណោះ​៕ សុថា​ត់​