រកឃើញបំណែក យន្តហោះនៅឆ្នេរ សមុទ្រថៃ សង្ស័យថាជា MH370

បំណែកនៃលោហធាតុដ៏ធំ និងកោងមួយ ត្រូវបានគេសង្ស័យថា ជាបំណែកយន្តហោះ ត្រូវបានគេរកឃើញនៅ ឆ្នេរសមុទ្រក្នុងខេត្ត Nakhon Si Thammarat ភាគខាងត្បូងប្រទេសថៃ។

រកឃើញបំណែក យន្តហោះនៅឆ្នេរ សមុទ្រថៃ សង្ស័យថាជា MH370

មានការសន្និដ្ឋាន នៅក្នុងបណ្ដាញផ្សព្វផ្សាយ ក្នុងស្រុកថានេះអាចជាបំណែក នៃយន្តហោះម៉ាឡេស៊ី MH370 ដែលបានបាត់ខ្លួនតាំងពីខែមិនា ឆ្នាំ២០១៤។

ក្រុមអ្នកភូមិបានរកឃើញ បំណែកនេះ ហើយបានរាយការណ៍ ទៅកាន់អាជ្ញាធរដើម្បីកំណត់ថា វាជាអ្វីឲ្យប្រាកដ។ លោកអភិបាលស្រុក Pak Phanang ឈ្មោះ Tanyapat Patthikongpan បានឲ្យដឹងថាវាមានទំហំ ប្រហែល២ម៉ែត្រ និងប្រវែង៣ម៉ែត្រ ហើយប្រហែលជានៅក្រោមទឹក ជាង១ឆ្នាំមកហើយ។ នោះលើ នោះ ក៏ឃើញមានអក្សរ ៣២៣ លេខ៣០៧ និងលេខ៣០៨។ ក្រៅពីនេះ គេក៏ឃើញមានលេខ SG5773-1។

រកឃើញបំណែក យន្តហោះនៅឆ្នេរ សមុទ្រថៃ សង្ស័យថាជា MH370

រំលឹកផងដែរថា MH370 បានបាត់ខ្លួនយ៉ាងអាថ៌កំបាំង ពេលចាកចេញពីទីក្រុង កូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន កាលពីយប់ថ្ងៃទី៨ ខែមិនា ២០១៤ ដោយនាំយកទៅជាមួយ នូវជីវិតមនុស្ស ២៣៩នាក់។ ការស្រាវជ្រាវនៅតែបន្តរហូត ដល់ពេលនេះ ប៉ុន្តែគេរំពឹង ថានឹងបញ្ចប់នៅខែមិថុនាឆ្នាំហើយ ទោះបីក្រុមគ្រួសារជនរង គ្រោះដែលភាគច្រើនជាជនជាតិចិន សុំឲ្យមានការបន្ត រុករកទៀតក៏ដោយ៕

ប្រភព៖ សប្បាយ