ចោរម្នាក់ គាំងបេះដូងស្លាប់ ពេលកំពុងប្លន់ជិត បានសម្រេច

បុរសជាចោរម្នាក់ ដែលកំពុងគំរាមយក របស់មានតម្លៃពីហាងលក់ គ្រឿងអលង្ការមួយកន្លែង នៅប្រទេសប្រេស៊ីល បានដួលស្លាប់ភ្លាមៗ ដោយសារគាំងបេះដូង។

ចោរម្នាក់ គាំងបេះដូងស្លាប់ ពេលកំពុងប្លន់ជិត បានសម្រេច

 

វីដេអូពីកាមេរ៉ា សុវត្ថិភាពបានបង្ហាញថា បុរសនោះ បានចូលទៅជិតស្រ្ដី ដែលកំពុងឈរនៅតុគិតលុយ នៃហាងលក់គ្រឿងអលង្ការ ដើម្បីគំរាមយក ប្រាក់ និងវត្ថុមានតម្លៃ។ ប៉ុន្តែភ្លាមៗនោះ បុរសជាចោរបានទន់ជង្គង់ ដួលផ្កាប់មុខទៅនឹងកម្រាមតែម្ដង។

យោងតាមសារព័ត៌មាន ប្រេស៊ីល បានបញ្ជាក់ថាស្រ្ដី ដែលជាអ្នកគិតលុយ បានរៀបនឹងយកប្រាក់ ឲ្យបុរសជាចោរនោះទៅហើយ នៅមុនពេល គាំងបេះដូងស្លាប់នោះ។ មិនមានការបញ្ជាក់ថា រឿងហេតុនេះបានកើតឡើងកាលពីថ្មីៗកន្លងទៅ ប៉ុន្តែមិនមានការបញ្ជាក់ថា កាលពីថ្ងៃណានោះ ឡើយ។

ចង់ដឹងច្បាស់ សូមមើលវីដេអូខាងក្រោម៖

 

 

ប្រភព៖ សប្បាយ