គុណប្រយោជន៍​ម៉ើម​ប៉ិ​គក់​ ចំពោះ​សុខភាព​

Doliprane TVC

​គុណប្រយោជន៍​ម៉ើ​ម​បិុ​គក់ អាច​ចាត់ទុកថា មាន​សមត្ថភាព​មួយចំនួន​ជួយ​ដល់​សុខភាព​អ្នក​។ វា​អាចជួយ​គ្រប់គ្រង ទំងន់​អ្នក សម្រួល​ប្រព័ន្ធ​រំលាយ​អាហារ បង្កើន​ប្រព័ន្ធ​ការពារ​រាងកាយ គ្រប់​គ្រង់​ជាតិ​ស្ករ ប​ង្រឹ​ង​ឆ្អឹង សម្រួល​ចរន្តឈាម និង​បង្កើនថាមពល​ដល់​រាងកាយ​។ ខាងក្រោម​នេះ​គុណសម្បត្តិ​ លំអិត​ពី​ប៉ិ​គក់​៖
១. បង្កើន​ប្រព័ន្ធ​ការពារ​រាងកាយ​៖ ព្រោះ​វា​មាន​វីតាមីន C ច្រើន​។ ផ្លែ​ប៉ិ​គក់​ទំងន់ ១០០​ក្រាម អាចបំពេញ​តម្រូវការ នៃ​រាងកាយ​បាន ៤០% នូវ​អា​ស៊ី​ត​អា​ស្កូ​បិ​ក (ascorbic) ដែល​អា​ស៊ីត​នេះ​មាន​មុខងារ​សំខាន់​ជួយ​ដល់​ប្រព័ន្ធ ការពារ​រាងកាយ ពង្រឹង​កោសិកា​ឈាមស ជួយ​ប្រឆាំង​ជំងឺ​ផ្សេងៗ​។ ក្រៅពីនេះ​វា​ក៏​ជួយ​ប្រឆាំងនឹង​មេរោគ​បាក់តេរី វីរុស្ស មេរោគ​ផ្សិត និង​ជំងឺ​ផ្សេងៗ​បាន​។ បន្ថែម​ពីនេះ​វា​ក៏មាន​នូវ​សារធាតុ ប្រឆាំង​អុក​ស៊ី​ត​កម្ម ជួយ​ប្រ​ឆា​មង​នឹង​ជំងឺមហារីក និង​ជំងឺ​បេះដូង​បាន​។

២. សម្រួល​សំពាធ​ឈាម​៖ ផ្លែ​ប៉ិគក់ មាន​សារធាតុ​ប៉ូ​តា​ស្យូ​ម​ច្រើន ជួយ​សម្រួល​ចលនា​ឈាម​រត់ បន្ថយ​ភាព​តានតឹង ក្នុង​សរសៃឈាម និង​សរសៃឈាម​បេះដូង កាត់បន្ថយ​ស្ត្រេះ​ក្នុង​ប្រព័ន្ធ​បេះដូង​។ សារធាតុ​ប៉ូ​តា​ស្យូ​ម គឺ​សំខាន់បំផុត ក្នុងការ​រក្សា​លំនឹង​ជាតិ​សូ​ដ្យូ​ម​ក្នុង​រាងកាយ ជួយ​រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ និង ធ្វើអោយ​សរីរាង្គ​បំពេញ​មុខងារ ជា​ប្រក្រតី​។

៣. ពង្រឹងសមត្ថភាព​ខួរក្បាល​៖ វីតាមីន B6 ដែលមាន​ច្រើន​នៅក្នុង​ម៉ើម​ប៉ិ​គក់ អាចជួយ​បង្កើន​មុខងារ​ខួរក្បាល និង​មាន​សមត្ថភាព​អោយមាន​ការចងចាំ​បាន​ល្អ ព្រោះ​វីតាមីន​នេះ​ដើរតួ​ដ៏​សំខាន់​ក្នុងការ​បំបែក​ជាតិ​ប្រូ​តេ​អី​ុ​ន​អោយ ទៅជា​អា​សី​ុ​ន​អា​មី​ណូ និង​ប្រូ​តេ​អី​ុ​ន​ផ្សេងៗ​សម្រាប់​មនុស្ស​។ លើសពីនេះ វា​ក៏​ជួយ​សម្រួល​ដល់​ដំណើរការ​ប្រព័ន្ធ រំលាយ​អាហារ និង​ប្រព័ន្ធ​សរីរាង្គ​ផ្សេងៗ​។​

៤. ពង្រឹង​សុខភាព​ឆ្អឹង​៖ កម្រិត​សារធាតុ​ខនិជ ដូចជា ម៉​ង់​កា​ណែ​ស ម៉ាញ៉េ​ស្យូ​ម ជាតិ​ដែក និង​ទង់ដែង ត្រូវបាន​គេ រកឃើញថា​មាននៅ​ក្នុង​ម៉ើ​ម​ប៉ិ​គក់​។ វា​ជា​សារធាតុ​មួយ​ជួយ​ពង្រឹង​កំហាប់​ជាតិ​ខនិជ​ទៅ​ចិញ្ចឹម​ឆ្អឹង ជួយ​អោយ​ឆ្អឹង​មាន​សុខភាព​រឹងមាំ និង​ជួយ​ព្យាបាល​ភាព​ខូចខាត​ក្នុង​ឆ្អឹង និង​ជួយ​ការពារ​មិនអោយ​ឈានទៅ​កើត​ជំងឺ ពុក​ឆ្អឹង ដែល​បញ្ហា​នេះ​ច្រើន​កើតមាន​ទៅលើ​មនុស្ស​ជាច្រើន​នៅ​ទូទាំង​ពិភពលោក។​

៥. គ្រប់​គ្រង់​ទំងន់​ខ្លួន​៖ វា​ជា​អាហារ​មាន​កម្រិត​កាឡូរី​ទាប ហើយ​សំខាន់បំផុត​សម្រាប់​អ្នកមាន​បំណង​រក្សា​ទំងន់​ខ្លួន​។ ព្រោះថា អាហារ​ដែលមាន​កម្រិត​កាឡូរី​ទាប និង​សំបូរ​ដោយ​អាហារ​កាក​សរសៃ និង​អាហារូបត្ថម្ភ​ច្រើន គឺអាច​ជួយ អោយ​អ្នកមាន​អារម្មណ៍​ឆ្អែត​។ ក្នុង​ផ្លែ​ប៉ិគក់ ១០០​ក្រាម មាន​កម្រិត​កាឡូរី​ចំនួន ៣៥ ហើយ​ក្នុងនោះ​គឺមាន​អាហារ កាក​សរសៃ​និង​អា​ហ​រូប​ត្ថ​ម្ភ​ច្រើន​បំផុត​។ មើុ​ម​ប៉ិគក់ អាច​ចាត់ទុកថា​ជា​អាហារ​ញាំ​កំសាន្ត​ដូច​ទៅនឹង​ផ្លែឈើ​ដទៃៗ​ទៀត និង​អាចជួយ​បំបាត់​ការស្រែក​ទឹក និង​មិន​ធ្វើអោយ​អ្នក​ឡើង​ទំងន់​នោះទេ​។ សុផល​