ព័ត៌​មានកីឡា &raquo កីឡាអន្តរជាតិ

លោក អា​សេន វេ​ង​ហ្គឺ គ្រូបង្វឹក​ក្លិប​Arsenal បាន​បដិសេធ​ផ្ដល់​ទីលាន​ប្រកួត Emirates Stadium ឱ្យ​ក្លិប​Spurs​ខ្ចី​ប្រើ​បណ្ដោះអាសន្ន​ទេ​នៅ​ក្នុង​រដូវ​កាល​២០១៧-២០១៨ ខណៈ​ទីលាន​ប្រកួត​ថ្មី​របស់​ក្លិប​មួយ​នេះ​កំពុង​សាងសង់​។

ស្រប​ពេល​ជាមួយ​គ្នា​នេះ ក៏​មានការ​ចោទសួរ​បញ្ជាក់​ជា​ចុង​ក្រោយ​ថា តើ​ក្លិប​Spurs មានឱកាស​ប្រើ​ទីលាន Emirates Stadium ឬ​អត់? លោក អា​សេន វេ​ង​ហ្គឺ្គ​ ឆ្លើយ​ថា ៖«​អត់​ទេ​! យើង​បាន​ទទួលផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ពី​ការ​សាងសង់​ទីលាន​ប្រកួត​នេះ ។​ដូច្នេះ​សម្រាប់​ខ្ញុំ​គឺ​មិន​ឱ្យ​គេ​ខ្ចី​ទីលាន​នេះ​ប្រើប្រាស់​ជា​ដាច់ខាត ប៉ុន្តែ​ការ​សម្រេច​យ៉ាងណា​នោះ​គឺ​ស្ថិត​នៅ​លើ​ប្រធាន​ក្លិប មិនមែន​រូប​ខ្ញុំ​ទេ​» ៕