«ប្រាសាទ​ក្រវាន់»​ បងប្អូន​ភ្លោះ​ជាមួយ​ «ប្រាសាទនាងខ្មៅ​»

Doliprane TVC

​បើ​យើង​ធ្វើដំណើរ​ចេញពី​ទីប្រជុំជន​ក្រុង​សៀមរាប​រួច​បន្តដំណើរ​ទៅ​ប្រាសាទ​អង្គរតូច ហើយ​បត់​ខាងស្តាំ​ដៃ​ក្នុង​ចម្ងាយ​ជិត ៣ គីឡូម៉ែត្រ ឆ្ពោះទៅកាន់​ស្រះស្រង់ នោះគេ​នឹង​ប្រទះឃើញ​សម្រស់​ដ៏​ស្រស់ត្រកាល​រក​អ្វី​ប្រៀបផ្ទឹម​ពុំបាន​នៃ​ប្រាសាទ​ក្រវាន់ ដែល​កំពុងតែ​ឈរ​បង្អួតរាង​ដើម្បី​បង្ហាញ​ភ្ញៀវទេសចរ ដែលជា​ប្រាសាទ​មួយ​មាន​វ័យ​ចំណាស់​ជាងគេ​ក្នុងចំណោម​ប្រាង្គ ប្រាសាទ​ដែល​កសាង​អំពី​ឥដ្ឋ និង កំបោរ​បាយអ ។ ប្រាសាទ​ក្រវាន់​ស្ថិតនៅ​ក្នុងភូមិ​ក្រវាន់ សង្កាត់​នគរធំ ក្រុង​សៀមរាប ។ ​ប្រាសាទ​ក្រវាន់​គឺជា​បងប្អូន​ភ្លោះ​ជាមួយនឹង​ប្រាសាទនាងខ្មៅ​នៅ​ខេត្តតាកែវ ដែល​ត្រូវបាន​កសាង​ដើម្បី​ឧទ្ទិស​ដល់​ព្រះ​វិស្ណុ គ្រាន់តែ​ក្បាច់ ចម្លាក់​នៅ​ជញ្ជាំង​ខាងក្នុង​នៃ​ប្រាសាទនាងខ្មៅ​ឆ្លាក់​ដោយ​ប្រើ​បច្ចេកទេស​ខុស ពី​ក្បាច់ចម្លាក់​នៅ​ប្រាសាទ​ក្រវាន់ ។​

«ប្រាសាទ​ក្រវាន់»​ បងប្អូន​ភ្លោះ​ជាមួយ​ «ប្រាសាទនាងខ្មៅ​»

​តាម​ឯកសារ​ដែល​បិទ​ផ្សាយ​នៅខាងមុខ​ប្រាសាទ​ក្រវាន់​បានឱ្យដឹងថា ប្រាសាទ​ក្រវាន់​មាន​កំពូល​ប្រាំ សាងសង់​ពី​ឥដ្ឋ ហើយ​គេ​កសាង​ដើម្បី​ជាទី​សក្ការៈ ដែល​លាតសន្ធឹង​ពី​ជើង​ទៅ​ត្បូង​បែរមុខ​ទៅ​ទិសខាងកើត ។ ប្រាសាទ​ក្រវាន់​កសាង​នៅ​សតវត្សរ៍​ទី ១០ ក្នុង​ឆ្នាំ ៩២១ ស្ថិតនៅក្នុង​រចនាបថ​បាខែង ដោយ​បុរស​ម្នាក់​មានឈ្មោះ ម៉ា​ហ៊ី​ដា​វរ្ម័ន (Mahidhara- varman) ជា​អ្នកមាន​តំណែង​ខ្ពង់ខ្ពស់​នៅក្នុង​រាជវាំង​របស់ ហា​សា​វរ្ម័ន (Hashavarman) គេ​អាច​ដឹង​នូវ​រឿងរ៉ាវ​ទាំងនោះ​នៅក្នុង​សិលាចារឹក​របស់ គាត់​ដែល​បាន​ចារ​នៅតាម​ខ្លោងទ្វារ​ប្រាសាទ​ទី ២ ទី ៣ និង ទី ៥ ។

«ប្រាសាទ​ក្រវាន់»​ បងប្អូន​ភ្លោះ​ជាមួយ​ «ប្រាសាទនាងខ្មៅ​»«ប្រាសាទ​ក្រវាន់»​ បងប្អូន​ភ្លោះ​ជាមួយ​ «ប្រាសាទនាងខ្មៅ​»

ម៉ា​ហ៊ី​ដា​វរ្ម័ន បាន​កសាង​ប្រាសាទ​នេះ​ឡើង​ទុកជា​ទីសក្ការៈ ហើយ​ម្យ៉ាង ដើម្បី​ឧទ្ទិស​ទៅដល់​អាទិទេព​នៃ​សាសនា​ហិណ្ឌូ ដែលជា​ប្រាសាទ​តំណាងឱ្យ​ឋាន​នៃ​ព្រះ​វិស្ណុ ។ចំពោះ​ទេវរូប ៣ អង្គ​ត្រូវបាន​គេ​ឃើញ​នៅតាម ជញ្ជាំង​ខាងក្នុង​នៃ​ប្រាសាទ​ដែលជា​កន្លែង​សក្ការៈ ហើយ​ចម្លាក់​ទាំងនោះ រៀប​ចេញ​ជា​រូបរាង​ដោយ​ឥដ្ឋ ។ រីឯ​ទីសក្ការៈ​ខាងជើង​ប្រាសាទ​ទី ៥ គឺ​ត្រូវ បាន​កសាងឡើង​ដើម្បី​ឧទ្ទិស​ថ្វាយ​ទៅដល់​ព្រះ​ម៉ែ​ទាំង ៥ រូប ដែល​ត្រូវ បាន​គេ​រកឃើញ​នៅលើ​ធ្នឹម និង ជញ្ជាំង​ខាងក្នុង​នៃ​ទីសក្ការៈ ។ រីឯ​រូប ព្រះ​ម៉ែ​ទី ៥ ត្រូវបាន​កសាង​ឡើងជា​រូបចម្លាក់​បច្ចុប្បន្ន​មិនមាន​នៅក្នុង​ប្រាសាទ​ទេ ដែល​រូបនោះ​ជា​រូប​ព្រះ​ម៉ែ​ឈរលើ​បល្ល័ង្ក​ថ្ម​ចំ​កណ្តាល​ប្រាសាទ ។

«ប្រាសាទ​ក្រវាន់»​ បងប្អូន​ភ្លោះ​ជាមួយ​ «ប្រាសាទនាងខ្មៅ​»«ប្រាសាទ​ក្រវាន់»​ បងប្អូន​ភ្លោះ​ជាមួយ​ «ប្រាសាទនាងខ្មៅ​»

ប្រជារាស្ត្រ​ដែល មក​ធ្វើការ​នៅក្នុង​ប្រាសាទ​គឺជា​អ្នក​ដែល​មកពី​ភូមិ​នៅក្បែរៗ​ប្រាសាទ ដែល​អ្នក​ទាំងនោះ មានឈ្មោះ​នៅក្នុង​សិលាចារឹក ។ នៅ​អំឡុង​ពេលដែល ហា​សា​វរ្ម័ន កំពុង​គ្រប់គ្រង​នៅក្នុង អង្គរវត្ត​គេ​ឃើញ​មាន​រាជធានី​មួយទៀត​នៅ​កោះ​កេរ ដែល​គេ​បាន​រកឃើញ​ដោយ​អ៊ំ​របស់គាត់ ហើយ​បន្ទាប់មក​ក៏បាន​ទទួលជោគជ័យ​ហើយក៏​ក្លាយ​ស្តេច ជ័យ​វរ្ម័នទី ៤ ។​​បើតាម​ការឱ្យ​ដឹង​រប​ស់​មគ្គុទ្ទេសក៍​ទេសចរណ៍​ផ្នែក​ភាសា​អង់គ្លេស​បាន​ប្រាប់ថា ជាទូទៅ ភ្ញៀវទេសចរ​តែងតែមាន​ការកោតសរសើរ​ដល់​ស្នាដៃ​បុព្វបុរស​ខ្មែរ​កាលពី​ជំនាន់​ដើម ដែល មានចំណេះ​វិជ្ជា និង បារមី​ខ្លាំងពូកែ​អាច​កសាង​ប្រាសាទ​នីមួយៗ​រាប់រយឆ្នាំ​មកហើយ​នៅ តែមាន​សម្រស់​ស្រស់ត្រកាល​រឹងមាំ​ដដែល ហើយ​ប្រាសាទ​ក្រវាន់​នេះ​គឺ​នៅ​ចន្លោះ​ប្រាសាទ បន្ទាយក្តី និង ស្រះស្រង់ ។

«ប្រាសាទ​ក្រវាន់»​ បងប្អូន​ភ្លោះ​ជាមួយ​ «ប្រាសាទនាងខ្មៅ​»«ប្រាសាទ​ក្រវាន់»​ បងប្អូន​ភ្លោះ​ជាមួយ​ «ប្រាសាទនាងខ្មៅ​»

ជា​ប្រាសាទ​មួយ​ដែលមាន​វ័យ​ចំណាស់​ជាងគេ​ក្នុងចំណោម ប្រាង្គ​ប្រាសាទ​ដែល​កសាង​ពី​ដីឥដ្ឋ​លាយ​ជាមួយ​កំបោរ​បាយអ ត្រូវ​ភ្ញៀវទេសចរ​ចាប់អារម្មណ៍ យ៉ាងខ្លាំង ព្រមទាំង​ផ្តិត​យក​រូបភាព​ដ៏​ស្រស់​នោះ​ផងដែរ ។ ក្នុង​ប្រាសាទ​ក្រវាន់​នេះ​មាន​រូប ចម្លាក់​មួយចំនួន​ដែល​បង្ហាញ​ពី​នារី​ខ្មែរ​កាលពី​សម័យ​នោះ ហើយ​ប្រាសាទ​នេះ​ត្រូវបាន​គេ កសាងឡើង​ដើម្បី​ព្រះមហា​ឥសី​នៃ​ព្រះ​វិស្ណុ ។ ​ជា​រៀងរាល់ថ្ងៃ​ភ្ញៀវទេសចរ​ជាតិ និង អន្តរជាតិ តែងតែ​ឆៀង​ចូល​ទស្សនា​ប្រាសាទ​វ័យ​ចំណាស់​មួយ​នេះ​ជា​ហូរហែ ព្រោះ​ប្រាសាទ​នេះ​ស្ថិតនៅ តាម​ដងផ្លូវ​ដែល​ភ្ញៀវទេសចរ​ធ្វើដំណើរ​ទៅ​កម្សាន្ត​នៅ​ប្រាសាទបន្ទាយស្រី ក្បាលស្ពាន ភ្នំ​គូលែន ជាដើម ដែល​ក្នុង​មួយថ្ងៃៗ​អាចមាន​ភ្ញៀវទេសចរ ចូល​ទស្សនា​ប្រាង្គ​ប្រាសាទ​នេះ​រាប់ពាន់នាក់ ៕​នឿន​

«ប្រាសាទ​ក្រវាន់»​ បងប្អូន​ភ្លោះ​ជាមួយ​ «ប្រាសាទនាងខ្មៅ​»