ឧកញ៉ា ​​ស៊ឹង ​​សំ​​អុ​ល ​​មេ​ឈ្មួញ​បំ​ផ្លាញ​​ព្រៃឈើ​​កា​​ន់​​តែ​ឡើ​ង​​កូ​ត​ល្បី​ល្បាញ​ខ្លាំង​​ឡើង​​មួ​យ​ក​ម្រិត​ថែម​ទៀត​​ប​ន្ទា​ប់​ពី​ដុតបំផ្លាញស្ពាន និងគំនរឈើចោល ជាពិសេសបទបញ្ជា​រ​ប​ស់​ស​ម្តេច​តេ​ជោ​ក៏​មិន​អា​ច​​ប៉ះ​ពា​ល់​រូប​លោក​ឧក​ញ៉ា​គួរឲ្យឆ្ងល់

ខេត្តមណ្ឌលគិរី ៖ ប្រជាសហគមន៍ស្រុកកែវសីមាបានរាយការណ៍ឲ្យដឹងថា ស្ពានមួយកន្លែងស្ថិតនៅក្នុងឃុំស្រែព្រះ ស្រុកកែវសីមា ដែលជាច្រកឈ្មួញឈើប្រើប្រាស់ដឹកឈើចូលទៅក្នុងបរិវេណ ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច ប៊ិនហ្វឿក១ (គ្រប់គ្រងដោយអ្នកវិនិយោគវៀតណាម) ដាំដំណាំកៅស៊ូ ដែលមានទីតាំងនៅភូមិចកចារ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ត្រូវបានគេសង្ស័ថា ជាស្នាដៃរបស់បក្ខពួក ឧកញ៉ា ស៊ឹង សំអុល ដុតបំផ្លាញចោលកាលពីយប់ថ្ងៃទី២១ មករា ២០១៦ ក្រោយពីពួកគេ ពួកគេដុតបំផ្លាញគំនរឈើជាច្រើនកន្លែងរាប់រយកំណាត់នៅស្តុកក្នុងចំការកៅស៊ូ ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច ប៊ិនហ្វឿក១ កាលពីយប់ថ្ងៃទី១៩ ខែមករា ដើម្បីបំផ្លាញភស្តុតាងឈើល្មើសច្បាប់ដែលឧកញ៉ា ស៊ឹង សំអុល បានប្រើដៃជើងប្រមូលកេណ្ឌមនុស្សរាប់រយនាក់ ប្រើបា្រស់រណាយន្តរាប់រយគ្រងកាត់រំលំឈើនៅក្នុងព្រៃសហគមន៍ ឧទ្យានជីវៈចម្រុះកែវសីមា និងនៅក្នុងតំបន់អភិរក្សដែនជម្រកសត្វព្រៃភ្នំព្រេចនៅខេត្តមណ្ឌលគិរី ដឹកជញ្ជូនដឹកជញ្ជូនទាំងយប់ទាំងថ្ងៃចូល ទីតាំងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចដាយណាម និងក្រុមហ៊ុនដី សម្បទានសេដ្ឋកិច្ច ប៊ិនហ្វឿក១ អាច្រៀកមុននឹងដឹកចែកចាយក្នុងប្រទេស និងបញ្ចេញទៅលក់នៅវៀតណាម។

ប្រជាពលរដ្ឋរស់នៅនៅស្រុកកែវសីមាបង្ហើបឲ្យដឹងថា សេចក្ដីប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីក្នុងអង្គប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី១៥ ខែមករា នោះ ឲ្យបង្កើតគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើគឺ ហាក់ដូចជា វ៉ៃស្មៅបង្អើលពស់ ខណៈដែលទីតាំងស្តុកឈើជាច្រើនកន្លែងរបស់ ឧកញ៉ា ស៊ឹង សំអុល ទម្រាំកម្លាំងចម្រុះគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើចុះឆែកឆេរអូសបន្លាយរហូតថ្ងៃទី២១មករា ពួកគេមានឱកាសដឹកជន្លៀស និងដុតបំផ្លាញឈើចោលបំបាត់ភស្តុតាង ដើម្បីគេចវេសការទទួលខុសត្រូវ។ ករណីនេះប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានបានសំណូមពរសុំឲ្យ រដ្ឋាភិបាលគួរតែចាត់វិធានការយ៉ាងតឹងរឹង ចំពោះអ្នករកស៊ីឈើ គួរតែដាក់ពិន័យ ឬដាក់ពន្ធនាគារហើយ រឹបអូសទ្រព្យសម្បត្តិចូលរដ្ឋ ទើបពួកគេរាងចាលបោះបង់គំនិតលួចកាប់ឈើរដ្ឋ។ នៅក្នុងព្រឹត្តិការណ៍ឆែកឆេរឃ្លាំងឈើរបស់គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ដឹកនាំដោយលោកនាយឧត្តមសេនីយ៍ សៅ សុខា ជាប្រធាន ចាប់តាំងពីព្រឹកថ្ងៃទី១៨ខែមករានោះ គេកត់សម្គាល់ថា ទោះបីរកឃើញថា អ្នកមានអំណាច និងឧកញ៉ាមួយចំនួនជាប់ព័ន្ធអាជីវកម្ម បទល្មើសព្រៃឈើ ជាច្រើនឆ្នាំកន្លងមក ក៏សមត្ថកិច្ចពុំទាន់អាចចាប់ខ្លួននណាម្នាក់នៅឡើយ។

ទោះយ៉ាងណាពលរដ្ឋទូទាំងប្រទេសរង់ចាំមើល ថាតើសម្តេចតេជោ ហ៊ុន សែន និងលោកនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើចាត់ការ ឆ្លើយតបតាមច្បាប់យ៉ាងដូចម្តេចចំពោះសកម្មភាពផ្គើនលួចកាប់ឈើ ល្មើសច្បាប់ធ្វើអាជីវកម្ម និងដុតបំផ្លាញឈើដ៏មានតម្លៃខណៈមានបទបញ្ជាឲ្យបង្ក្រាបនោះ ។ សូមរំលឹកថា ក្រោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីក្នុងអង្គប្រជុំគណៈរដ្ឋមន្ត្រីកាលពីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦នេះ បានព្រមានធ្ងន់ទៅលើឈ្មួញ និងអ្នកឃុបឃិតបើកដៃឲ្យមានការរត់ពន្ធឈើទៅប្រទេសវៀតណាម ហើយសម្តេចតេជោ បានចុចចំឈ្មោះក្រុមឧកញ៉ា ដែលរកស៊ីកាងឈើគឺ ឧកញ៉ា លឹម ប៊ុនណា ហៅ ខ្នា និង ស៊ឹង សំអុល ដោយបញ្ជាឲ្យអភិបាលខេត្តត្បូងឃ្មុំ ប្រាជ្ញ ចន្ទ និង អភិបាលស្រុកមេមត់ ចាត់ការទៅលើឧកញ៉ាកាងឈើទាំងពីរនាក់នេះ ប្រសិនបើមិនចង់អស់បុណ្យស័ក្តិ។ ប៉ុន្តែមកដល់ពេលនេះពួកគេកំពុងតែនៅក្រៅសំណាញ់ច្បាប់យ៉ាងគ្រហឺៗ ទោះយ៉ាងណាករណីនេះប្រជាពលរដ្ឋកំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់ ៕ កញ្ញា សុភាព

KA-22-01-2016-19-22 ឧកញ៉ា ស៊ឹង សំអុល

KA-22-01-2016-19-1KA-22-01-2016-08 KA-22-01-2016-09 KA-22-01-2016-05 KA-22-01-2016-06 KA-22-01-2016-07 KA-22-01-2016-08 (1) KA-22-01-2016-09 (1) KA-22-01-2016-13 KA-22-01-2016-10 KA-22-01-2016-14