បំណែកលោហៈមួយផ្ទាំងធំ សង្ស័យជាយន្តហោះ MH370 រកឃើញ នៅឆ្នេរសមុទ្រ ប្រទេសថៃ (មានវីដេអូ)

ថៃ៖ បំណែកលោហៈមួយផ្ទាំងធំ ដែលត្រូវសង្ស័យថាជា បំណែកយន្តហោះ ត្រូវបានរកឃើញនៅលើ ឆ្នេរខ្សាច់ មួយកន្លែង នាភាគខាងត្បូងប្រទេសថៃ ហើយសារព័ត៌មានថៃជាច្រើន បញ្ជាក់ថាអាចជាបំណែកយន្តហោះ ម៉ាឡេស៊ី MH370 ។

បំណែកលោហៈមួយផ្ទាំងធំ សង្ស័យជាយន្តហោះ MH370 រកឃើញ នៅឆ្នេរសមុទ្រ ប្រទេសថៃ (មានវីដេអូ)

ប្រភពព័ត៌មានបានឲ្យដឹងថា បំណែកលោហៈមួយផ្ទាំងធំ នេះ បានអណ្តែតមកទើរលើឆ្នេរសមុទ្រ ក្នុងខេត្ត ណាខុម ស៊ីថាម៉ារ៉ាត់ ដែលអ្នកភូមិរស់នៅខេត្តតាមបណ្តោយឆ្នេរសមុទ្រនេះ បានរកឃើញ និងរាយការណ៍ជូនដំណឹងទៅកាន់អាជ្ញាធរក្នុងតំបន់ ។

បើតាមសំដីប្រធានឃុំ ផាក់ ផានអាង  លោក Tanyapat Patthikongpan បាននិយាយថា បំណែកលោហៈមួយ ផ្ទាំងធំនេះ មានប្រវែងទទឹង ប្រហែលជា២ម៉ែត្រ និងបណ្តោយ៣ម៉ែត្រ ។ បំណែកលោហៈ នេះអាច ស្ថិតនៅក្នុង ទឹកសមុទ្រ ក្នុងរយៈពេលជាង មួយឆ្នាំ បើយោងទៅតាម កូនខ្យង និង ខ្ចៅ សមុទ្រ តោងជាប់បំណែកយន្តហោះ។

បំណែកលោហៈមួយផ្ទាំងធំ សង្ស័យជាយន្តហោះ MH370 រកឃើញ នៅឆ្នេរសមុទ្រ ប្រទេសថៃ (មានវីដេអូ)
អ្នកភូមិបង្ហាញលេខសំគាល់រកឃើញលើបំណែកលោហៈនេះ

ក្នុងនោះដែរ បំណែកលោហៈមួយផ្ទាំងធំនេះ ក៏មានលេខសម្គាល់មួយចំនួន នៅមើលឃើញនៅឡើយ ដោយ បង្ហាញលេង «323» និងលេខ «307» និង «308» នៅផ្នែកខាងចុង ។ ចំណែកនៅផ្នែកម្ខាងទៀត ក៏មានឃើញ​ខ្សែភ្លើងពណ៌ក្រហម​ ដាច់រយាលរយៀក នៅពីលើ លេខកូដមួយទៀតដែល បង្ហាញលេខ «SG5773-1» ។ រីឯផ្នែកខាងចុងនៃផ្ទាំងលោហៈនេះ មានរាងសណ្ឋានជាផ្នែកមួយនៃយន្តហោះ បើយោងតាមទម្ងន់ដ៏ស្រាល របស់​វា ។

យ៉ាងណាមិញការរកឃើញ បំណែកលោហៈមួយផ្ទាំងធំនេះ ត្រូវបានបណ្តាញផ្សព្វផ្សាយព័ត៌មានថៃ បានកំណត់ ថា អាចជាបំណែករបស់ ដែលបានធ្លាក់បាត់កាលពីខែ មីនា ឆ្នាំ២០១៤ នៅមហាសមុទ្រឥណ្ឌា។

បំណែកលោហៈមួយផ្ទាំងធំ សង្ស័យជាយន្តហោះ MH370 រកឃើញ នៅឆ្នេរសមុទ្រ ប្រទេសថៃ (មានវីដេអូ)

ប៉ុន្តែមកដល់ពេលនេះ ពុំទាន់មានការបញ្ជាក់ជាផ្លូវការថា បំណែកលោហៈធាតុនេះ ជារបស់យន្តហោះ MH370 នៅ ឡើយនោះទេ ដោយសារក្រុមជំនាញអន្តរជាតិកំពុងតែ ធ្វើការត្រួតពិនិត្យឲ្យច្បាស់ជាមុនសិន ។​

គួររលឹកដែរថា កាលពីខែកញ្ញា ឆ្នាំ ២០១៥ គឺមានតែបានធ្វើការសន្និដ្ឋាន និងបញ្ជាក់ថាប្រាកដថា បានរកឃើញ នៅលើកោះ Reunion  ក្នុងមហាសមុទ្រឥណ្ឌា ជាកោះអាណានិគមនៃប្រទេសបារាំង ក្រោយពីពេលយន្តហោះនេះ បានធ្លាក់បាត់ តាំងពី ឆ្នាំ ២០១៤ ៕

បំណែកលោហៈមួយផ្ទាំងធំ សង្ស័យជាយន្តហោះ MH370 រកឃើញ នៅឆ្នេរសមុទ្រ ប្រទេសថៃ (មានវីដេអូ)
បំណែកលោហៈមួយផ្ទាំងធំ សង្ស័យជាយន្តហោះ MH370 រកឃើញ នៅឆ្នេរសមុទ្រ ប្រទេសថៃ (មានវីដេអូ)
បំណែកលោហៈមួយផ្ទាំងធំ សង្ស័យជាយន្តហោះ MH370 រកឃើញ នៅឆ្នេរសមុទ្រ ប្រទេសថៃ (មានវីដេអូ)
ទីតាំងរកឃើញបំណែកយន្តហោះ នៅប្រទេសថៃ

បំណែកលោហៈមួយផ្ទាំងធំ សង្ស័យជាយន្តហោះ MH370 រកឃើញ នៅឆ្នេរសមុទ្រ ប្រទេសថៃ (មានវីដេអូ)
បំណែកលោហៈមួយផ្ទាំងធំ សង្ស័យជាយន្តហោះ MH370 រកឃើញ នៅឆ្នេរសមុទ្រ ប្រទេសថៃ (មានវីដេអូ)
ស្លាបយន្តហោះដែលរកឃើញនៅលើកោះ Reunion

វីដេអូបង្ហាញរកឃើញបំណែកលោហៈលើឆ្នេរសមុទ្រថៃ

ប្រភព

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត