យុគ ចិន្តា កំពុងជួបទុក្ខធំ

Doliprane TVC

ពិធីការិនីល្បីឈ្មោះអ្នកនាង យុគ ចិន្តា បានជួបទុក្ខយ៉ាងធំដោយសារតែលោកយាយរបស់នាងដែលមានព្រះជន្ម ៨២ ឆ្នាំបានទទួលមរណៈភាពកាលពីវេលាម៉ោង ២ និង ១៥ នាទីយប់ថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០១៦ កន្លងមកនេះដោយសារតែដូលបោកក្បាលពេលក្រោកចូលបន្ទប់ទឹក ហើយគ្រូពេទ្យមិនអាចជួយសង្រោះបាន ។

យុគ ចិន្តា កំពុងជួបទុក្ខធំ

អ្នកនាង យុគ ចិន្តា បានសរសេរនៅក្នុងហ្វេសប៊ុករបស់អ្នកនាងថ្ងៃនេះដោយបានភ្ជាប់ជាមួយនឹងរូបថតផងនោះបានរាប់រាប់នូវភាពសោកស្តាយ និងអនុស្សាវរីយ៍មិនអាចបំភ្លេចបានជាមួយនឹងលោកយាយរបស់នាងថា «(ក្ដីស្រលាញ់ ក្ដីមេតា្ត ភាពកក់ក្ដៅ ខ្ញុំលែងបានឃើញហើយ) លេាកយាយទីពីររបស់ខ្ញុំបានទទួលមរណៈ ភាពកាលពីយប់មិញវេលាមេា៉ង 2:15Am ដេាយគេ្រាះថ្នាក់ ដួលបោកក្បាល ពេលក្រេាកចូលបន្ទប់ទឹក ។ ពេលបញ្ជូនដល់មន្ទីរពេទ្យ គ្រូពេទ្យជំនាញបានប្រាប់ថា មិនអាចជួយសង្រេាះបានឡើយ ពីព្រេាះលេាកយាយព្រះជន្ម 82 ឆ្នាំ មិនអាចធ្វើការវះកាត់បាន ។អស់រយៈកាលជាច្រើនឆ្នាំដែលខ្ញុំរស់នៅជាមួយគាត់ លេាកបានបង្រៀនខ្ញុំឱ្យចេះការងារគ្រប់បែបយា៉ងទាំងអស់ ជាពិសេសការដាំស្ល ជាសស្រី្តមេផ្ទះ ។

យុគ ចិន្តា កំពុងជួបទុក្ខធំ

 

ទេាះបីខ្ញុំមិនបានរស់នៅជាមួយលេាកយាយរហូតមែន តែខ្ញុំនៅតែចងចាំមិនអាចបំភ្លេចបានពេលដែលខ្ញុំរស់នៅជាមួយគាត់ ខណៈពេលដែលខ្ញុំគ្មានម្ដាយនៅជាមួយ ។ នៅមានពាក្យពេជ្រជាច្រើនដែលខ្ញុំចង់និយាយ……តែខ្ញុំមិនអាចទប់ទឹកភ្នែករបស់ខ្ញុំអេាយឈប់ហូរមិនបាន…….» ៕ យ៉ានុ

យុគ ចិន្តា កំពុងជួបទុក្ខធំ

  • យុគ ចិន្តា កំពុងជួបទុក្ខធំ已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/01/24  Category:សិល្បៈ
Tags: