ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ មន្ត្រី​​នៃ​អគ្គស្នងការ​ដ្ឋាន​​នគរបាល​ជាតិ​ បាន​ឲ្យ​ដឹង​ថា ​កាលពី​រសៀល​ថ្ងៃ​ទី​២៣​ ខែ​មក​រា ឆ្នាំ​២០១៦ លោក​នាយ​ឧត្តម​សេនី​យ៏ នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​រថយន្ត​បាញ់​ទឹក​ដ៏​ទំនើបប្រើ​ដោយ​ប្រ​ព័​ន្ធ​កុំ​ព្យួ​ទ័​រ ​ក្នុង​ការ​បញ្ជា​បាញ់​ទឹក​មិន​ចាំបាច់​ប្រើ​មនុស្ស​​ សម្រាប់​ប​ង្ត្រា​ប​បាតុកម្ម​ចំនួន​៤​គ្រឿង រថយន្ត​ប្រឆាំង​​បង្ក្រាប​បាតុកម្ម​ចំនួន​៤​គ្រឿង និង​ម៉ូតូ​ចំនួន​២០​គ្រឿង​ ​ដល់​កង​អន្តរា​គម​ន៏​ពិសេស​របស់​នគរបាល​ល​ជាតិ ។

ពិធី​ប្រគល់​រថយន្ត​និង​ម៉ូតូ​​​នេះ​​ធ្វើ​នៅ​បន្ទាយ​កង​អន្តរា​គម​ន៏​ពិសេសព្រែក​ឯង សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បា​រអំពៅ រាជធានី​ភ្នំពេញ ៕