ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តកំពង់ធំ ៖ ​​បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន​កោះសន្តិភាព​​បានឲ្យដឹងថា ​បុរសម្នាក់ដែលប្រើបា្រស់​ពូថៅ​កាប់ទៅលើប្រពន្ឋ និងម្តាយក្មេក ​បណ្តាលឲ្យស្លាប់ភ្លាមៗ​នៅកន្លែង​​កើតហេតុកាលពីយប់ថ្ងៃទី២១មករានោះ​ បានធ្វើអត្តឃាតចង.​កសម្លាប់ខ្លួនកាលពីម៉ោង១២និង​១៥នាទីថ្ងៃត្រង់ថ្ងៃទី២៤ ​មករា ២០១៦ ​នៅចំណុចជំាស្មាច់ (តំបន់ព្រៃ​អង់តែន) ស្ថិតនៅក្នុងឃុំទំរីង​ ស្រុកសណ្តាន់ ។

គួររំលឹកថា ​វេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២១​ ​មករា ២០១៦ ​​​បុរសម្នាក់បានប្រើបា្រស់ពូថៅ​​កាប់ទៅលើប្រពន្ឋនិងម្តាយក្មេក​ បណ្តាលឲ្យស្លាប់​ភ្លាមៗ​នៅកន្លែងកើត​ហេតុ​ស្ថិតនៅ​ក្បែររោងស្នាក់​នៅតំបន់អូរកំបុត ​ចម្ការដំឡូង​ ​ទិសខាងត្បូង​ឈាងខាងកើត​​ចម្ងាយប្រមាណ៦​គីឡូម៉ែត្រពី​ភូមិទំអរ​ ឃុំទំរីង ស្រុកសណ្តាន់ ។

ជនសង្ស័យ​ជាឃាតករដែលស្លាប់ដោយចង.ក​នៅក្បែរកន្លែងកើតហេតុនោះឈ្មោះ ​​ហ៊ន ប៊ុនធាង​ អាយុ២៧ឆ្នាំ​ ​រីឯជនរងគ្រោះ​ប្រពន្ឋដែលប្តី​កាប់ចំលើដោះខាងឆ្វេង​ឈ្មោះ ​ឈិន ស្រីទុំ ​អាយុ២៥ឆ្នាំ ​និងម្តាយក្មេកត្រូវជនដៃដល់​កាប់ចំក្បាលនោះឈ្មោះ​ ​យឹម សារឿន​ អាយុ៥៨ឆ្នាំ ​​ទំាង៣នាក់រស់នៅក្នុងភូមិទំអរ​​ ឃុំទំរីង ស្រុកសណ្តាន់​និង​មានមុខរបរជាអ្នកស៊ី​ឈ្នួល​ដំានិងធ្វើស្មៅដំឡូង ៕