យុវជនម្នាក់ កំពុងជិះម៉ូតូត្រូវឃាតករ លបកាប់ពីក្រោយ ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ

កំពង់ឆ្នាំង៖ ករណីឃាតកម្មមួយ បានកើតឡើងនៅម៉ោង ១០និង០៥ នាទីយប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦ នៅក្នុងភូមិពាមពពេជ ឃុំកោះថ្កូវ ស្រុកជលគីរី បណ្តាលអោយយុវជនម្នាក់ បានស្លាប់ដាច់ឆ្អឹងកញ្ចឹង-ក  ដោយសារឃាតករម្នាក់ បានលបកាប់មួយកាំបិត ចំពីក្រោយពេញទំហឹង ខណៈជនរងគ្រោះ កំពុងជិះម៉ូតូ១គ្រឿង នៅពីក្រោយមិត្តភ័ក្រគេ ២នាក់ទៀត នៅផ្លូវបត់ក្នុងភូមិពេល ត្រឡប់មកពី ទិញសាច់ក្លែមវិញ។

នគរបាលព្រហ្មទណ្ឌ័ ស្រុកជលគីរីបានអោយដឹងថា៖ យុវជនរងគ្រោះមានឈ្មោះ ផាន វណ្ណះ អាយុ២២ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុ ត្រូវបានឃាតករ កាប់មួយកាំបិតដាច់ឆ្អឹងកញ្ចឹង ក ធ្លាក់ពីលើម៉ូតូស្លាប់ផ្កាប់មុខ ក្នុងថ្លុកឈាមនៅ កន្លែងកើតហេតុ។

មិត្តភ័ក្រជនរងគ្រោះស្ថិត នៅក្នុងហេតុការនេះ ជាមួយជនរងគ្រោះឈ្មោះ សៀង ហាវ អាយុ១៩ឆ្នាំ បានអោយប្រាប់សមត្ថកិច្ចថា៖ មុនពេលកើតហេតុមិត្តភ័ក្រ គេចំនួន៦នាក់ ក្រោយពីបានផឹកស្រា១ លើករួចមកនៅផ្ទះមិត្តភ័ក្រ ក្បែររោងបុណ្យ ក្នុងភូមិពាមពពេជ ដោយអស់សាច់ក្លែម ក៏បាននាំគ្នាឡើងជិះម៉ូតូ២គ្រឿង មានគ្នា៦នាក់ ទៅខាងកើតភូមិរកទិញ ប្រហិតយកមកក្លែម បន្តទៀត។ ពេលទៅដល់ផ្ទះអ្នកចៀន ប្រហិតលក់ ដោយរង់ចាំយូរ ក៏អោយមិត្រភ័ក្រគេ៣នាក់ ជិះម៉ូតូ១គ្រឿងចាំយក ប្រហិតក្លែម ចំណែកពួកគេ៣នាក់ បានជិះម៉ូតូ១គ្រឿងចេញមកមុន ដោយឈ្មោះ អឿន ផល្លា អាយុ២៥ឆ្នាំ ជាអ្នកបើកម៉ូតូម៉ាកហុងដាឌ្រីម  រូបគេ(ឈ្មោះ សៀង ហាវ) ជិះកណ្តាល និងឈ្មោះ ផាន វណ្ណះ ជាជនរងគ្រោះជិះក្រោយគេ។

នៅពេលជិម៉ូះតូចេញពីផ្ទះអ្នកលក់ ប្រហិតមកដល់ផ្លូវបត់កែងស្តាំដៃមក កណ្តាលភូមិ ក៏ស្រាប់តែមានគេលួចកាប់ ១កាំបិតពីក្រោយចំ ដាច់ឆ្អឹងកញ្ចឹកកឈ្មោះ ផាន វណ្ណះ ធ្លាក់ពីលើម៉ូតូស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុតែម្តង។ ពេលនោះគេឃើញជនដៃដល់ ស្លៀកខោខ្លី អត់ពាក់អាវកាន់កាំបិត១ នៅដៃ គេចខ្លួនមកក្រោយ ទៅទិសខាងកើតវិញ បាត់ស្រមោលតែម្តង។

ក្រោយពេលកើតហេតុពួកគេ ក៏បានរត់ប្រាប់ប្រជាពលរដ្ឋក្នុងភូមិ អោយមកជួយមើលហើយ ក៏បានរាយការណ៏ជូនមន្ត្រីនគរបាល ប៉ុស្តិរដ្ឋបាល មកការពារ និងព័ទ្ធខ្សែយាមកាមជុំវិញ កន្លែងកើតហេតុ ដើម្បីធ្វើការត្រួតពិនិត្យ ទៅតាមមុខការ របស់សមត្ថកិច្ចជំនាញ។

នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៦ នគរបាលព្រហ្មទណ្ឌ័ ស្រុកជលគីរី និងនគរបាលព្រហ្មទណ្ឌ័ខេត្ត បានសហការគ្នាចុះពិនិត្យកន្លែងកើហេតុ និងស្រាវជ្រាវនៅក្នុង ភូមិកើតហេតុដើម្បី កំណត់រកមុខសញ្ញាជនដៃដល់ ជាឃាតករ ។ សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះត្រូវជនដៃដល់ កាប់១កាំបិត ដាច់ឆ្អឹងកញ្ចឹង-ក ស្លាប់ភា្លមៗតែម្តង។ ករណីនេះសមត្ថកិច្ចកំពុង ធ្វើការស្រាវជ្រាវយ៉ាង យកចិត្តទុកដាក់ និងបានសន្និដ្ឋានជំហានដំបូងថា អាចកើតឡើង ដោយសាររឿងគំនំអ្វីមួយ។

ម្តាយនិងបងប្អូន យុវជនរងគ្រោះ បានស្រែកទ្រហោយំក្តុកក្តួល ក្នុងក្តីអាឡោះអាល័យ និងសំណូមពរដល់សមត្ថកិច្ច មេត្តាជួយស្វែងរកជនដៃដល់ ជាឃាតករ អោយឃើញ ដើម្បីចាប់ខ្លួនយកផ្តន្ទាទោស តាមផ្លូវច្បាប់៕

យុវជនម្នាក់ កំពុងជិះម៉ូតូត្រូវឃាតករ លបកាប់ពីក្រោយ ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ

យុវជនម្នាក់ កំពុងជិះម៉ូតូត្រូវឃាតករ លបកាប់ពីក្រោយ ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ

យុវជនម្នាក់ កំពុងជិះម៉ូតូត្រូវឃាតករ លបកាប់ពីក្រោយ ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ