លោកជំទាវ ម៉ែន សំអន អធិបតីក្នុងអង្គសន្និបាតបូកសរុបការងារ នៅខេត្តស្វារៀង

លោកជំទាវ ម៉ែន សំអន អធិបតីក្នុងអង្គសន្និបាតបូកសរុបការងារ នៅខេត្តស្វារៀង

ព្រឹកថ្ងៃទី០១រោខច ខែមាឃ ឆ្នាំមមែ សប្តស័ក ព.ស.២៥៥៩ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៦ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី រដ្ឋម្ត្រីក្រសួងទំនាក់ទំនងសភា ព្រឹទ្ធសភា និង អធិការកិច្ច ប្រធានក្រុមការងារចុះជួយខេត្ដស្វាយរៀងនិង មន្ត្រីគ្រប់ជាន់ថ្នាក់ បានអញ្ជើញជាអធិបតីក្នុងអង្គសន្និបាតបូកសរុបការងារអនុវត្ដភារកិច្ចរបស់ក្រុមការងារគណៈកម្មា​ធិការកណ្ដាលចុះជួយ​ខេត្ដស្វាយរៀង ដំណាក់កាលទី៦ លើកទី៩ និងលើកទិសដៅសម្រាប់អនុវតន្តបន្ត នៅមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង។

លោកជំទាវ ម៉ែន សំអន អធិបតីក្នុងអង្គសន្និបាតបូកសរុបការងារ នៅខេត្តស្វារៀង

លោក ជៀង អំ ចៅហ្វាយខេត្តស្វាយរៀង

លោកជំទាវ ម៉ែន សំអន អធិបតីក្នុងអង្គសន្និបាតបូកសរុបការងារ នៅខេត្តស្វារៀង

លោកជំទាវ ម៉ែន សំអន អធិបតីក្នុងអង្គសន្និបាតបូកសរុបការងារ នៅខេត្តស្វារៀង

លោកជំទាវក៏បានមានប្រសាសន៍ថា ៖ ខ្ញុំសូមអបអរសាទរ និងគាំទ្រចំពោះលទ្ធផល នៃអង្គសន្និបាតរបស់គណៈកម្មាធិការកណ្ដាលលើកទី៣៩ អាណត្ដិទី៥ ដែលសម្រេចបានលទ្ធផលចំនួន៩ ចំណុច កាលពីថ្ងៃទី៩-១០ មករា ឆ្នាំ២០១៦ កន្លងមកនេះ ដោយអង្គសន្និបាត និងសូមគាំទ្ររាជរដ្ឋាភិបាលក្នុងការអនុវត្ដច្បាប់ចរាចរណ៍ផ្លូវគោក ហើយក៏សូមអំពាវនាវឲ្យក្រុមការងារ រួមទាំងសមាជិក សមាជិកា ទាំងអស់ជួយអប់រំ និងផ្សព្វផ្សាយ ដល់សមាជិកគ្រួសារ បងប្អូន កូន ក្មួយទាំងអស់ឲ្យនាំគ្នាគោរពច្បាប់ចរាចរណ៍ ដើម្បីរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ។

លោកជំទាវ ម៉ែន សំអន អធិបតីក្នុងអង្គសន្និបាតបូកសរុបការងារ នៅខេត្តស្វារៀង

ញញឹមក្នុងអង្គសន្និបាតបូកសរុប

លោកជំទាវក៏បានថ្លែងអំណរគុណចំពោះក្រុមការងារគណបក្សគ្រប់ជាន់ថ្នាក់ និងមន្រ្ដីបក្សគ្រប់រូបក្នុងខេត្ដស្វាយរៀង ដែលបានខិតខំអប់រំមហាជន លើកកម្ពស់ការយល់ដឹងអំពីកម្មវិធីនយោបាយ រួមជាមួយសមិទ្ធផ្សេងៗ លើគ្រប់វិស័យ ដែលគណ​បក្សបានសម្រេចជូនជាតិអំពីតម្លៃ នៃសន្ដិភាព ស្ថិរភាពនយោបាយ ការប្តេជ្ញារបស់គណបក្ស ក្នុងការអនុវត្ដកំណែទម្រង់ស៊ីជម្រៅ ព្រមជាមួយនោះបានធ្វើឲ្យប្រជាជនឃើញច្បាស់នូវទង្វើអាក្រក់ ការជាន់ឈ្លីអធិបតេយ្យជាតិ និងប្រៀបចុះខ្សោយរបស់ពួកប្រឆាំង ។ លោកជំទាវក៏បានសំណូមពរឲ្យក្រុមការងារបន្តនូវការអប់រំ និងការចិញ្ចឹមចលនា របស់សមាជិកបក្ស និងពិនិត្យលើការធ្វើបច្ចុប្បន្នភាពសមាជិកបក្សជាដើម ៕ រ.ណ.

Related